លែងបារម្ភទូរស័ព្ទអស់ថ្មទៀតហើយជាមួយនឹងម៉ាសុីន JUREN សេវាកម្មបញ្ចូលថ្មតាមផ្លូវ

ម៉ាសុីន JUREN (充レン) ជាការរួមបញ្ចូលគ្នារវាងពាក្យ 充電 (Juden) – សាកថ្ម និងពាក្យ レンタル (rentaru) – ជួល ។

រូបភាព https://aminoapps.com/c/japan/page/blog/juren-battery-charging-service/kxsG_upxdDVbKkp2bQq2EVgndmZBEL

អក្សរនៅក្នុងរូបភាពមានន័យថា “ខ្ញុំនៅទីនេះដើម្បីអ្នក តើទូរស័ព្ទរបស់អ្នកសាកថ្មហើយឬនៅ?”

ថ្មីៗនេះគេប្រទះឃើញកន្លែងសាកថ្ម JUREN ត្រូវបានតំឡើងស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងតូក្យូ និង Kanagawa ។ ជាទូទៅកន្លែង​សាកថ្មស្ថិតក្នុងកន្លែងដែលពេញនិយមឬទាក់ទាញភ្ញៀវទេសចរណ៍។

របៀបប្រើងាយស្រួលណាស់គ្រាន់តែស្កេនលេខកូដ QR បង់ថ្លៃសេវារួចយកឆ្នាំងសាក។ អ្នកអាចប្រគល់ត្រឡប់វិញនៅ​ទីតាំង​សាក​ថ្មរបស់ JUREN បន្ទាប់ពីប្រើរួច។

តម្លៃសាកម្តង ៣៣០ យ៉េនរហូតដល់ម៉ោង ១១ៈ៥០ នាទីយប់នាថ្ងៃច័ន្ទ។ ឆ្នាំងសាក JUREN មានខ្សែសាកច្រើនប្រភេទ។

រូបភាព https://aminoapps.com/c/japan/page/blog/juren-battery-charging-service/kxsG_upxdDVbKkp2bQq2EVgndmZBEL

ប្រសិនបើអ្នកប្រើហួសម៉ោង ១២ ថ្ងៃអង្គារ អ្នកត្រូវបង់ប្រាក់បន្ថែម ៣៣០ យ៉េនក្នុងមួយថ្ងៃរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (តម្លៃរហូតដល់ទៅ ៣៣០០ យ៉េនមានន័យថាអ្នកទទួលទិញឆ្នាំងសាក) ។

ដូច្នេះអាស្រ័យលើគោលបំណងនៃការប្រើប្រាស់ សូមពិនិត្យមើលពេលវេលាអោយបានត្រឹមត្រូវ។

មើលសេវាកម្មនៅលើគេហទំព័រផ្លូវការ៖ https://ju-ren.jp/index_en.html

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: