ទេសភាពភ្នំដ៏ពិសិដ្ឋទាំង ៣ នៅក្នុងចិត្តគំនិតរបស់ប្រជាជន​ជប៉ុន

នៅពេលនិយាយពីប្រទេសជប៉ុនមនុស្សភាគច្រើនប្រហែលជាសញ្ជឹងគិតអំពីភ្នំហ្វូជី។ ទោះជាយ៉ាងណានៅមានភ្នំពីរ​ផ្សេង​ទៀត​ក៏​សំខាន់​ណាស់ដែរ។

រូបភាព https://aminoapps.com/c/japan/page/blog/the-sacred-mountains-of-japan/WPsX_ukDkLRW7MdEgz686JzZqBwz02

១. ភ្នំហ្វូជី

ភ្នំដ៏ពិសិដ្ឋទាំង ៣ រួមមានភ្នំហ្វូជី ភ្នំ Haku និងភ្នំ Tate ។

នៅប្រទេសជប៉ុនភ្នំហ្វូជីជាភ្នំដែលល្បីល្បាញ និងខ្ពស់ជាងគេ វាតំណាងអោយថាមពលភ្នំភ្លើងដែលព័ទ្ធជុំវិញដោយ​បឹង​ទាំង ៥ រួមមានបឹង Yamanaka-ko បឹង Kawaguchi-ko បឹង Sai-ko បឹង Shoji-ko និងបឹង Motosu-ko ។ សព្វ​ថ្ងៃនេះភ្នំហ្វូជីហាក់ដូចជាបិ​តិក​ភណ្ឌដ៏ល្បីរបស់ប្រទេសជប៉ុន។

ភ្នំហ្វូជីសរសេរជាទម្រង់ពាក្យ Kanji គឺ 富士山 មានកំពស់ ៣៧៧៦ ម៉ែត្រ។ មនុស្ស​ជាច្រើនចូលចិត្តមកទស្សនាភ្នំហ្វូជី រដូវឡើងភ្នំចាប់ពីដើមខែកក្កដារហូតដល់ដើមខែកញ្ញា។

ភ្ញៀវទេសចរណ៍មួយចំនួនឡើងភ្នំនៅពេលយប់អោយទាន់ពេលមើលព្រះអាទិត្យរះ។ នៅពេលព្រះអាទិត្យចាប់រះក្រោយ​ជើង​ភ្នំ ទិដ្ឋភាពពេលនោះគេហៅថា Diamond Fuji ។ ដោយសារក្រោមទិដ្ឋភាពព្រះអាទិត្យលើកំពូលភ្នំមើល​ទៅ​​ដូច​ជា​ត្បូងពេជ្រភ្លឺថ្លា។

រូបភាព Diamond Fuji

រយៈពេលពីរដងក្នុងមួយឆ្នាំពេលព្រឹកព្រលឹមថ្ងៃទី ២០ ខែមេសា និងខែសីហា អ្នកអាចមើលឃើញទេសភាពដ៏អស្ចារ្យ​នៃ Diamond Fuji ឆ្លុះបញ្ចាំងលើផ្ទៃបឹង Tanuki សែនស្អាត។

នៅមានបាតុភូតមួយទៀតកើតឡើងលើភ្នំហ្វូជីនោះគឺ Pearl Fuji ។ ផ្ទុយជាមួយនឹង Diamond Fuji ពេលព្រះច័ន្ទ​លេច​មកនៅលើកំពូលភ្នំបញ្ចេញពន្លឺដូចជាគុជខ្យង ទិដ្ឋភាពដែលគេហៅថា Pearl Fuji ។

រូបភាព Pearl Fuji

២. ភ្នំ Haku

ភ្នំ Hakusan (白山) ត្រូវគេចាត់ទុកដូចជាប្រភពនៃទន្លេជាច្រើនរួមមាន ទន្លេ Kuzuryuu, Tedori និង Nagara ។ ភ្នំ Haku តំណាងអោយថាមពលកម្លាំងទឹក ជាប្រភពនៃជីវិតមនុស្ស។ ទឹកហូរពីលើកំពូលភ្នំគេប្រើក្នងគោល​បំណង​កសិកម្ម -ល- ក្រៅពីនេះក៏ត្រូវបានអ្នកនេសាទប្រើជាកន្លែងសម្គាល់ទីតាំងផងដែរ។

រូបភាព https://www.fun-japan.jp/vn/errors

មូលហេតុឈ្មោះភ្នំ Haku មានពាក្យ 白 (ស) ពីព្រោះភ្នំត្រូវគ្របដណ្ដប់ដោយព្រិលស្ទើរតែពេញមួយឆ្នាំ ដូច្នេះនេះជា​កន្លែង​ជិះស្គីដ៏ល្បី។

តំបន់ភ្នំមានកម្ពស់រហូតដល់ទៅ ២៧០៣ ម៉ែត្រជាកន្លែងដ៏ល្អសម្រាប់អ្នកចូលចិត្តជិះស្គី។ រដូវជិះស្គីនៅចុងខែកក្កដា​ដល់ខែតុលា។

Hakusan គឺជាភ្នំភ្លើងដែលសកម្ម អាកាសធាតុនៅទីនោះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រុក្ខជាតិនៅទីនោះក៏សម្បូរ​ណាស់ដែរ។

 ៣. ភ្នំ Tate

កាលពីដើមព្រះសង្ឃនៃពុទ្ធសាសនាទាំងអស់បានមកដល់ទីនេះដើម្បីតាំងសីល។ លើសពីនេះភ្នំក៏ល្បីសម្រាប់អ្នកចូលចិត្តឡើងភ្នំ និងងូតជ្រោះទឹកក្តៅផងដែរ។

រូបភាព https://kelseysung.blogspot.com/2019/08/TateyamaKurobeAlpineRoute.html

Tateyama (立山) ក៏ជាឈ្មោះតំបន់ធម្មយាត្រាដ៏ល្បីនៅប្រទេសជប៉ុន។ អ្នកចូលរួមឡើងទៅលើកំពូលភ្នំកម្ពស់ ៣០១៥ ម៉ែត្រ នៅទីនោះមានទីសក្ការៈបូជា Oyama Jinja ។ ការធ្វើធម្មយាត្រាអាចធ្វើទៅបានចាប់ពីខែមេសារហូត​ដល់​ខែតុលាប៉ុណ្ណោះ ព្រោះខែដទៃទៀតភ្នំគ្របដណ្តប់ទៅដោយព្រិល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: