ចាប់បានបុរសជនជាតិជប៉ុនម្នាក់រៀបចំពិធីជប់លៀង “សិច” នៅផ្ទះអស់រយៈពេលជាច្រើនឆ្នាំ
ទំព័រកាសែត Asahi Shimbun បានអោយដឹងកាលពីថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០ ប៉ូលីសក្នុងតំបន់អូសាកាបានចាប់ខ្លួនជនសង្ស័យម្នាក់រៀបចំពិធីជប់លៀងអាសអាភាសនៅទីក្រុងអូសាកា ព្រោះសង្ស័យថាសកម្មភាពនេះជាទម្រង់ពេស្យាចារខុសច្បាប់។
នៅយប់ថ្ងៃទី ៣ ខែតុលាប៉ូលីសបានសម្រុកចូលផ្ទះរបស់លោក Yoshihiro Murakami អាយុ ៦២ ឆ្នាំក្នុងតំបន់ Shimanouchi សង្កាត់ Chuo រកឃើញបុរស ៥ នាក់មានអាយុចាប់ពី ៣០ ទៅ ៦០ ឆ្នាំ និងស្ត្រីអាក្រាត ២ នាក់។
រូបភាព https://www.tokyoreporter.com/crime/osaka-cops-busts-orgy-organizer-in-business-for-years/
បន្ទាប់ពីត្រូវចាប់ខ្លួនមិនច្បាស់ថាលោក Murakami ប្រកបមុខរបរអ្វីទេ គាត់បានសារភាពទទួលស្គាល់ការចោទប្រកាន់។
ជនសង្ស័យទទួលសារភាព “ខ្ញុំបានរៀបចំពិធីជប់លៀងសិចនេះ ហើយធ្វើអាជីវកម្មពេស្យាចារអស់រយៈពេលជាច្រើនឆ្នាំ” ។
ប៉ូលីសក៏បានចោទប្រកាន់អ្នកចូលរួម ៧ នាក់ទៀតមានទង្វើមិនសមរម្យ។ ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់ក្នុងពិធីជប់លៀងនិយាយថា “ខ្ញុំទទួលបានប្រាក់ច្រើនក្នុងការចូលរួមពិធីជប់លៀងបែបនេះ” ។
រូបភាព Twitter
ប៉ូលីសទទួលបានសេចក្តីជូនដំណឹងអំពីពិធីជប់លៀងមិនធម្មតាក្រោមឈ្មោះ Murasame-kai តាំងពីខែមករាឆ្នាំ ២០២០ ។ លោក Murasame ស្វែងរកអតិថិជនតាមរយៈគេហទំព័រមួយ ហើយអ្នកចូលរួមម្នាក់ៗត្រូវបង់ថ្លៃសេវាចំនួន ១៥,០០០ យ៉េន។
កម្មវិធីដែលទាក់ទងផ្សេងទៀតក៏ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមធ្វីតទ័រជាមួយនឹងរូបថតមិនសមមួយចំនួន។
AD