ព្យុះត្រូពិក Chan-hom អាចនឹងចូលទៅជិតប្រទេសជប៉ុននៅចុងសប្តាហ៍នេះ
ទីភ្នាក់ងារឧតុនិយមជប៉ុនបានអោយដឹងថាព្យុះត្រូពិក Chan-hom ទំនងនឹងចូលទៅជិតប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។
រូបភាព NHK
យោងតាមទីភ្នាក់ងារឧតុនិយមកាលពីថ្ងៃអង្គារព្យុះ Chan-hom កំពុងធ្វើដំណើរទៅភាគខាងជើងលើដែនទឹកភាគខាងត្បូងនៃប្រទេសជប៉ុន ហើយត្រូវគេព្យាករណ៍ថានឹងបង្កើតជាតំបន់ខ្យល់ព្យុះ។
តាមការព្យាករណ៍នៅព្រឹកថ្ងៃអង្គារព្យុះត្រូពិកនេះអាចនឹងចូលទៅជិតកោះ Okinawa និង Kagoshima ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។
ខ្យល់ព្យុះអាចនឹងចូលទៅជិតតំបន់ភាគខាងលិចដល់ភាគខាងកើតប្រទេសជប៉ុនចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។
នៅក្នុងតំបន់ទាំងនេះអាចមានខ្យល់បក់ខ្លាំង និងរលកសមុទ្រ។
ដោយផ្អែកទៅតាមទីភ្នាក់ងារឧតុនិយមព្យុះ Chan-hom អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន។
មន្រ្តីឧតុនិយមក៏បានអោយដឹងដែរថាព្យុះអាចនឹងផ្លាស់ប្តូរទិសមុនពេលខិតមកជិតប្រទេសជប៉ុន ហើយលើកទឹកចិត្តប្រជាជនត្រូវតាមដានព័ត៌មានអាកាសធាតុ។
Japo Cambodia