ទេសភាពដ៏កម្រសម្រាប់ទស្សនាផ្កាស្មៅ Kokia ចំនួន ៣២ ពាន់ដើមប្រែពណ៌
ដំណើរកំសាន្តពីទីក្រុងតូក្យូទៅដល់ទីក្រុង Mito ខេត្ត Ibaraki ចំណាយពេល ៧៥ នាទីជិះរថភ្លើងប៉ុណ្ណោះ។ ភ្ញៀវទេសចរណ៍ដែលទៅដល់ខេត្ត Ibaraki អាចគយគន់សម្រស់ផ្កាធម្មជាតិ និងផ្លែឈើជាច្រើនប្រភេទ។
ចាប់ពីខែកញ្ញាតទៅជាពេលវេលាដ៏ល្អបំផុតសម្រាប់ទស្សនាស្មៅ Kokia ប្រែពណ៌បណ្តើរៗ។ នៅដើមខែកក្កដានារដូវក្តៅស្មៅ Kokia មានពណ៌បៃតង រហូតដល់ពាក់កណ្តាលខែតុលាវាដុះលូតលាស់លឿនជាងមុន ដូច្នេះអ្នកអាចគយគន់សម្រស់ស្មៅ Kokia រាងមូលពណ៌ក្រហមលាតសន្ធឹង។ ស្មៅ Kokia ឬគេហៅម្យ៉ាងទៀតថា houkigi (ស្មៅអំបោស) ព្រោះវាអាចយកទៅធ្វើអំបោស។
នៅឧទ្យាន Hitachi Kaihin ជាកន្លែងល្បីក្រោមទេសភាពផ្កា nemophila នៅនិទាឃរដូវ។ អ្នកថែមទាំងអាចរីករាយនឹងទេសភាពដើមស្មៅ kokia ចំនួនប្រហែល ៣២ ពាន់ដើមក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរណ៍ជាច្រើនមកដល់ទីនេះទស្សនាទេសភាព និងថតរូបអនុស្សាវរីយ៍។
នៅឆ្នាំនេះដើម្បីអោយភ្ញៀវទេសចរណ៍អាចទស្សនាស្មៅ Kokia ក្នុងកំឡុងជំងឺកូវីដ-១៩ រាតត្បាត ឧទ្យានបានកំណត់ចំនួនអ្នកចូលទស្សនាដោយកក់ទុកសម្រាប់តំបន់ Kokia ។ ដោយសារព្រឹត្តិការណ៍ចាប់ពីថ្ងៃទី ១៥ ដល់ ២៦ ខែតុលាដូច្នេះតម្លៃសំបុត្រអាចនឹងប្រែប្រួលបន្តិច។
ក្រៅពីនេះនៅបឹង Senba ក្នុងទីក្រុង Mito ការិយាល័យខេត្ត Ibaraki មានប្រារព្ធកម្មវិធី “Senba Lake Kawadoko 2020” ដែលរៀបចំឡើងសម្រាប់ភ្ញៀវរីករាយនឹងទេសភាពពេលរាត្រី និងទទួលទានអាហារ។ ពាក្យ Kawadoko សំដៅលើការរៀបចំតុ និងកៅអីតាមមាត់ទន្លេសម្រាប់ដើរលេងកម្សាន្ត និងបរិភោគអាហារ។
នៅក្នុងព្រឹត្តិការណ៍ “Senbako Kawadoko 2020” គេរៀបចំតុ និងកៅអីតាមមាត់ទន្លេជាមួយនឹងមុខម្ហូបជាច្រើនមុខដូចជាម្ហូបជប៉ុន ចិន អុីតាលី ស្រាបៀរ ស្រា sake ជប៉ុន -ល- ខណៈពេលក្រឡេកមើលពន្លឺដ៏ស្រស់ស្អាត និងទេសភាពពេលរាត្រីឆ្លុះបញ្ចាំងលើផ្ទៃបឹង។
មិនត្រឹមតែប៉ុណ្ណឹងនៅពេលព្រឹកមានកម្មវិធី Yoga ពេលថ្ងៃមានតាំងពិព័រណ៍ស្នាដៃសិល្បៈ ម្យ៉ាងវិញទៀតមានកម្មវិធីគូររូបផ្ទាល់របស់វិចិត្រករផងដែរ។
នៅឆ្នាំនេះដើម្បីប្រឈមនឹងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ទាំងអស់ត្រូវរក្សាគម្លាតសុវត្ថិភាព។
Japo Cambodia