តើអ្នកដឹងទេថាចំណង់ចំណូលចិត្តរបស់ស្ត្រីជប៉ុន និងសេដ្ឋកិច្ចផ្សារភ្ជាប់គ្នាយ៉ាងខ្លាំង?

Host Club (ក្លឹបបុគ្គលិកប្រុសបម្រើស្រ្តី) ជាប្រភេទសេវាកម្មដែលពេញនិយមនៅប្រទេសជប៉ុន។ នៅក្នុងក្លឹបស្រ្តីទទួលបានការស្វាគមន៍ និងជជែកលេងជាមួយប្រុសសង្ហា ស្រ្តីមួយចំនួនចំណាយប្រាក់រាប់លានយ៉េនទៅលើបុរសសង្ហាពូកែនិយាយទៀតផង។

រូបភាព https://www.veltra.com/jp/japan/tokyo/a/148587?optimize_pattern_id=v2020&utm_expid=.yUuyjt6MTsSYfS5rS1dLAg.1&utm_referrer=https%3A%2F%2Fwww.google.com%2F

ប្រសិនបើនារីម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍បុរស Host នាងប្រហែលជាមិនសល់ប្រាក់ឡើយ។ នៅ Host Club ស្រ្តីមួយចំនួន​ធ្លាក់ខ្លួនជំពាក់បំណុល លទ្ធផលបំណុលកាន់តែច្រើនឡើងៗនាងត្រូវទៅធ្វើការក្រៅម៉ោងនៅ Hostess Club  (ស្រដៀងនឹង Host Club តែបុគ្គលិកជាស្រី) ។

ទោះជាយ៉ាងណានាងនៅតែមិនអាចបំភ្លេចបុរសនោះ នាងនៅតែបន្តរកលុយដើម្បីជួបជាមួយបុរស Host ប៉ុន្តែចំពោះបុរសនោះ នាងគ្រាន់តែជាអតិថិជនម្នាក់ក្នុងចំណោមភ្ញៀវជាច្រើនដែលរាប់មិនអស់។ នេះជាបញ្ហាសង្គមដែលកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុត។

ប៉ុន្តែរហូតមកដល់ពេលនេះវាត្រូវបានគេបំភ្លេចចោល។

តំបន់ភាគខាងត្បូង Osaka ជាកន្លែងប្រមូលផ្តុំ Host Club ប៉ុន្តែថ្មីៗនេះចំនួនភ្ញៀវមកកាន់តែតិចទៅៗ មូលហេតុ​​ដោយសារជំងឺ​កូវីដ-១៩ ។

បុរស Host ព្យាយាមបន្តការងារដោយជួបជាមួយភ្ញៀវតាមបណ្តាញអុីនធឺណេតដូចជា livestream ប៉ុន្តែវិធីនេះមិនអំណោយផលប៉ុន្មានទេ។ ភ្ញៀវអាចជជែកជាមួយ Host តែមិនអាចទិញភេសជ្ជៈ និងចំណាយប្រាក់ច្រើនដូចមុន។ ស្រ្តីខ្លះគិតថា “ទោះបីជាគ្មាន Host Club ក៏នាងអាចនិយាយជាមួយបុរសដែលនាងចូលចិត្ត ដូច្នេះមិនចាំបាច់រកប្រាក់ច្រើនទេ” ។

ក្រៅពីនេះស្រ្តីដែលឆ្កួតជាមួយ Host Club ភាគច្រើនជាមនុស្សគ្មានការងារច្បាស់លាស់ គ្មានប្រាក់ ហើយត្រូវធ្វើការ​ថែម​ម៉ោង​​ពេល​យប់។

ទោះយ៉ាងណាលុយមិនមែនជាបញ្ហាទេ អ្វីដែលសំខាន់ស្ថិតលើ “ចំណូលចិត្ត” របស់នាងផ្លាស់ប្តូរ។

កាលពីមុន Host មើលទៅស្រស់សង្ហារដូចសុភាពបុរស ស្បែកស ទន់ខ្សោយ និងរ៉ូមែនទិក ប៉ុន្តែពេលនេះពួកនាងមានទំនោរចូលចិត្តបុរសរឹងមាំ។

ចំណង់ចំណូលចិត្តរបស់ស្ត្រីផ្លាស់ប្តូរអាស្រ័យលើកាលៈទេសៈ និងស្ថានភាពសេដ្ឋកិច្ចផងដែរ។

ជាការពិតណាស់មិនមែនស្រ្តីទាំងអស់សុទ្ធតែផ្លាស់ប្តូរចំណូលចិត្តទេ ប៉ុន្តែភាគច្រើនពួកគេមានទំនោរបែបនោះ។

ក្រុមហ៊ុន Johnny ឯកទេសក្នុងការបណ្តុះបណ្តាលបុរស Idol ធ្លាប់បង្កើតក្រុមចម្រៀងប្រុសជាច្រើនក្នុងពេលតែ​មួយ​ដើម្បី​សង្កេតអំពីប្រតិកម្មនៃការផ្លាស់ប្តូរអារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ស្ត្រីរួមទាំងការផ្លាស់ប្តូរសេដ្ឋកិច្ច។

ឧទាហរណ៍ក្រុមហ៊ុនបណ្តុះក្រុមបុរស Idol Arashi ដែលល្បីនៅប្រទេសជប៉ុន។ បុរសទាំងនេះបន្សល់នូវអារម្មណ៍គួរអោយ​ស្រលាញ់ និងបរិសុទ្ធដូចពណ៌ស។

ការបើកសម្តែងក្នុងពេលតែមួយ KAT-TUN ជាក្រុមដែលមានភាពផ្ទុយស្រឡះនឹង Arashi ដែលនិមិត្តរូបនៃពណ៌ខ្មៅ។

នៅពេលនោះកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអូសបន្លាយ ស្រ្តីមានទំនោររើសយកក្រុម Arashi បុរសដែលមានសមត្ថភាព​ព្យាបាលជំងឺផ្លូវចិត្តព្រោះតែភាពគួរអោយស្រលាញ់របស់ខ្លួន។

បច្ចុប្បន្ននេះវិបត្តិសេដ្ឋកិច្ចកើតឡើងជាមួយនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩ ស្រ្តីប្រហែលជាត្រូវការបុរសដែលមាន​រាង​មាំមួន និងសុខភាពល្អសម្រាប់ពឹងពាក់។

តើទំនោររបស់ពួកនាងនាពេលអនាគតនឹងផ្លាស់ប្តូរទៅជាយ៉ាងណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: