បទប្បញ្ញត្តិហាមឃាត់ក្រុមបងធំ Yakuza ចែកស្ករគ្រាប់អោយក្មេងៗក្នុងឳកាសបុណ្យ Halloween

ក្រុមប្រឹក្សាតំបន់ Hyogo ស្ថិតនៅភាគខាងលិចប្រទេសជប៉ុនបានធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយដែលរារាំងមិនអោយក្រុមឧក្រិដ្ឋជននៅជប៉ុនចែកចាយស្ករគ្រាប់ដល់កុមារនៅទីស្នាក់ការកណ្តាលក្នុងឱកាសបុណ្យ Halloween នោះទេ។

រូបភាព NHK

កាលពីថ្ងៃច័ន្ទក្រុមប្រឹក្សាតំបន់ Hyogo បានឯកភាពចំពោះសេចក្តីព្រាងវិសោធនកម្មបទប្បញ្ញត្តិប្រឆាំងក្រុមជន​ពាល​ដែលស្នើឡើងដោយនាយកដ្ឋានប៉ូលីសខេត្ត Hyogo ។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលាសមាជិកក្រុម Yamaguchi តែងស្លៀកឈុត Halloween ដើរចែកចាយស្ករគ្រាប់​អោយក្មេងៗនៅទីស្នាក់ការកណ្តាលរបស់ពួកគេក្នុងទីក្រុង Kobe ។

បទប្បញ្ញត្តិធ្វើវិសោធនកម្មហាមឃាត់ក្រុមអន្តពាលអនុញ្ញាតអោយក្មេងអាយុក្រោម ១៨ ឆ្នាំចេញចូលកន្លែងរបស់ពួកគេ លើកលែងករណីមានមូលហេតុ​ជាក់ស្តែងដូចជាប្អូនៗជាកូនរបស់សមាជិកក្រុមជនពាល។ បទបញ្ញត្តិនេះក៏ហាមឃាត់ក្រុមអន្តពាលមិនអោយផ្តល់ប្រាក់ និងអំណោយដល់កុមារផងដែរ។

បទប្បញ្ញត្តិដែលត្រូវបានធ្វើវិសោធនកម្មនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៦ ខែតុលាតទៅក្នុងឳកាសបុណ្យ Halloween ឆ្នាំនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: