ភាពស្រស់ស្អាត និងទេពកោសល្យរបស់តារាសម្តែងស្រី Kanna Hashimoto

តារាសម្តែងជនជាតិជប៉ុនដ៏ល្បីឈ្មោះ Kanna Hashimoto ទទួលបានការសរសើរជាច្រើនតាំងពីពេលនាងបង្ហាញ​ខ្លួនលើកដំបូងព្រោះតែសម្រស់ធម្មជាតិ និងភាពស្លូតត្រង់របស់នាង។ កញ្ញាបង្ហាញខ្លួនច្រើននៅលើកម្មវិធី​ជាក់ស្តែង រឿងភាគ និងខ្សែភាពយន្ត។ ខ្សែភាពយន្តដែលលេចធ្លោ “Assassination Classroom” (ឆ្នាំ ២០១៥) និង​រឿង Gintama (ឆ្នាំ ២០១៧) -ល- ។

រូបភាព https://grapee.jp/en/153240

មិនត្រឹម​តែប៉ុណ្ណឹងកញ្ញាក៏ល្បីក្នុងវិស័យផ្សាយពាណិជ្ជកម្មផងដែរ តារាស្រី Kanna Hashimoto ជាអ្នកតំណាងអោយកញ្ចក់​​កែវភ្នែក Aimable របស់ Rohto ។ 

រូបភាព https://jp.rohto.com/aimable/

ក្នុងឱកាសព្រឹត្តិការណ៍ហាឡូវីនជិតមកដល់អ្នករចនាម៉ូតសម្រេចអោយតារាស្រីស្លៀកឈុតសេះស្នែងមួយធ្វើអោយនាង​ក្លាយ​ទៅជា Unicorn (សេះស្នែងមួយដ៏គួរអោយស្រលាញ់) ។

រូបភាព https://grapee.jp/en/153240

នៅលើទំព័រធ្វីតធ័រផ្លូវការរបស់ Aimable Rohto ក៏បានបង្ហាញរូបភាពឈុតសម្លៀកំពាក់ Unicorn របស់តារាស្រី Kanna ។ សម្លៀកបំពាក់មានពណ៌ឥន្ទធនូជាមួយកញ្ចក់​កែវភ្នែក Aimable រួមបញ្ចូលទាំងការតុបតែងមុខបែប Pastel ធ្វើអោយតារាស្រី Kanna ប្រៀបដូចជាទេពអប្សរក្នុងរឿងនិទាន។

***ប្រសិនបើអ្នកគាំទ្រតារាស្រី Kanna សូមចូលរួមកម្មវិធីទទួលអំណោយនៅលើ Twitter របស់ក្រុមហ៊ុន។

ចាប់ពីថ្ងៃទី ១២ ខែតុលានេះកម្មវិធីនឹងប្រារព្ធធ្វើឡើងជាមួយអ្នកចូលរួមមានសំណាងចំនួន ៥០ នាក់ដែលនឹងទទួល​បានសឺមីដាក់ឯកសារមានរូបភាពរបស់តារាស្រី Kanna ។

ដើម្បីចូលរួម សូមតាមដានគណនី Twitter របស់ Aimable ជាមួយ Tweet hashtag #ユニコーン環奈 និង  @aimable_rohto ។

សូមមើលបន្ថែមកញ្ចក់​កែវភ្នែក Aimable នៅលើគេហទំព័រផ្លូវការទីនេះ នេះ

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: