ជឿទេថាសេវាកម្មដឹកជញ្ជូនអាហារ ឬ Uber Eats របស់ជប៉ុនមានតាំងពី ២០០ ឆ្នាំមុនមកម្ល៉េះ
ថ្មីៗនេះចំនួនប្រជាជនដែលប្រើសេវាកម្មដឹកជញ្ជូនអាហារតាមផ្ទះកំពុងកើនឡើង។ សេវាកម្មដឹកជញ្ជូនតាមបណ្តាប្រទេសមានភាពខុសគ្នា។ ដោយសារតែជំងឺកូវីដ-១៩ ប្រភេទសេវាកម្មនេះជាដំណោះស្រាយថ្មីសម្រាប់ភោជនីយដ្ឋាន និងហាងលក់អាហារនៅទូទាំងពិភពលោក។
នៅប្រទេសយើង គេនិយមប្រើសេវាកម្មដឹកជញ្ជូន Foodpanda ឬ Nham24 ចំណែកនៅជប៉ុនភាគច្រើនប្រើ Uber Eats ។
រូបភាព https://thespoon.tech/uber-eats-bulks-up-grocery-delivery-internationally-with-new-partnerships/
សេវាកម្មដឹកជញ្ជូន Uber Eats ក្រៅពីភាពងាយស្រួលក៏មានដែនកំណត់មួយចំនួនផងដែរ។ មនុស្សជាច្រើនត្អូញត្អែរអំពីអាកប្បកិរិយារបស់អ្នកដឹកជញ្ជូន ម្យ៉ាងវិញទៀត នេះជាសេវាកម្មថ្មីជួបបញ្ហាជារឿងដែលមិនអាចជៀសបានទេ។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វាមិនមែនជាសេវាកម្មថ្មីដូចមនុស្សមួយចំនួនគិតនោះទេ។ នៅជប៉ុនសេវាកម្មស្រដៀងគ្នានេះមានជាង ២០០ ឆ្នាំមកហើយ។
សេវាកម្មនេះមានតាំងពីសម័យសាមូរ៉ៃមកម្ល៉េះ តោះចូរក្រឡេកមើលទាំងអស់គ្នាខាងក្រោម។
នៅសម័យនោះ ទីក្រុងតូក្យូគេហៅថាអេដូ មិនដូច Uber Eats ជាសេវាកម្មកណ្តាល ការចែកចាយត្រូវបានធ្វើឡើងដោយបុគ្គលិកភោជនីយដ្ឋាន។
ជាការពិតបុគ្គលិកត្រូវមានជំនាញក្នុងការដឹកជញ្ជូន មិនមែនធ្វើជាអ្នករត់តុ និងដឹកជញ្ជូនផងនោះទេ ព្រោះបើសិនជាដឹកជញ្ជូនអាហារលែងក្តៅវាគ្មានន័យអ្វីឡើយ។
តើអ្នកទាំងអស់គ្នាស្គាល់ម្ហូប Okara ដែរទេ? Okara ជាម្ហូបសណ្តែកធ្វើឲ្យខាប់ ពេលវានៅក្តៅបើបន្ថែមអន្ទង់មិនងាយត្រជាក់ទេ។ ហេតុនេះបង្កើតបានជាមុខម្ហូប Unagi-don (បាយអន្ទង់)។
ចំពោះមុខម្ហូបទាំងនេះត្រូវមានអ្នកជំនាញក្នុងការដឹកជញ្ជូន។ ហេតុអ្វីបានជាត្រូវការអ្នកជំនាញ? ព្រោះនៅពេលនោះគ្មានមធ្យោបាយធ្វើដំណើរដូចជាម៉ូតូ កង់ដូចសព្វថ្ងៃនេះទេ ពួកគេត្រូវរត់។ អ្នកជំនាញទាំងនេះមិនត្រឹមតែជាកីឡាករប៉ុណ្ណោះទេ ថែមទាំងជាមេចុងភៅដែលយល់អំពីវិធីរក្សាអាហារអាស្រ័យលើប្រភេទនីមួយៗផងដែរ។
នៅសម័យនោះថ្លៃដឹកជញ្ជូន ៨ mon ប្តូរជារូបិយប័ណ្ណបច្ចុប្បន្នស្មើនឹង ២៤០ យ៉េន (ប្រហែល ១ មុឺនរៀល) ។ ដំបូងថ្លៃដឹកជញ្ជូនរបស់ Uber Eats មានចំនួន ៣៨០ យ៉េន ។
ក្រោយមក ដោយសារការអភិវឌ្ឍកង់ និងម៉ូតូ មិនចាំបាច់ត្រូវការអ្នកជំនាញធ្វើម្ហូប និងរត់ប្រណាំងទៀតទេ ដូច្នេះការងារខាងលើក៏បាត់ទៅវិញ។
នៅសម័យបច្ចុប្បន្នពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលសេវាកម្មតាំងពី ២០០ ឆ្នាំមុនមានភាពរីកចម្រើនជាថ្មីម្តងទៀត។
Kengo Abe