នៅសម័យអេដូគេចាត់ទុកអ្នកពន្លត់អគ្គីភ័យ Hikeshi ដូចជាវីរបុរសជាតិ
រូបភាព https://toshidama.files.wordpress.com/
ហេតុអ្វីបានជាអ្នកពន្លត់អគ្គីភ័យនៅសម័យអេដូត្រូវគេចាត់ទុកដូចជាវីរបុរស?
នៅប្រទេសជប៉ុនរហូតមកដល់ពេលនេះស្ថាបត្យកម្មផ្ទះឈើនៅតែមានច្រើន។ នៅក្នុងសម័យអេដូផ្ទះទាំងអស់ត្រូវបានគេសាងសង់ឡើងពីឈើ។ ទីក្រុងអេដូជាតំបន់មានប្រជាជនរស់នៅច្រើន ជាមួយនឹងផ្ទះសម្បែងស្ថិតនៅជិតៗគ្នា។
រូបភាព https://toshidama.files.wordpress.com/
ក្រៅពីនេះអាកាសធាតុនៅអេដូស្ងួតខ្លាំងនារដូវរងាដែលជាមូលហេតុបង្កអោយមានអគ្គិភ័យ ហើយស្ថាបត្យកម្មផ្ទះឈើពិបាកពន្លត់ពេលមានអគ្គិភ័យម្តងៗ។
រូបភាព https://toshidama.files.wordpress.com/
នៅសម័យនោះគេចាត់ទុក “អ្នកពន្លត់អគ្គីភ័យ” ដូចជាវីរបុរសជាតិ។ “អ្នកពន្លត់អគ្គីភ័យ” ក្នុងសម័យនោះគេហៅថា 火消し (Hikeshi) – អ្នកពន្លត់អគ្គីភ័យដែលមនុស្សពីបុរាណនិយាយតៗគ្នាថា “ភ្លើង និងការឈ្លោះប្រកែកគ្នាគឺជាការសម្រិតសម្រាំងនៃទីក្រុងអេដូ” ។
ប្រជាជនអេដូជំនាន់មុនជាមនុស្សឆាប់ឆេវឆាវ ម្យ៉ាងវិញនៅអេដូក៏កើតមានអគ្គីភ័យញឹកញាប់ផងដែរ ដូច្នេះឃ្លានេះត្រូវទាំងន័យចំ និងន័យធៀប។ ក្រៅពីនេះអ្នកពន្លត់អគ្គិភ័យ (Hikeshi) សម័យមុនមានភាពក្លាហានជាការងារដែលគួរអោយសរសើរ។
សូម្បីតែសម្លៀកបំពាក់របស់អ្នកពន្លត់អគ្គីភ័យក៏ត្រូវបានរចនាឡើងយ៉ាងឡូយផងដែរ មានក្បាច់រចនាលំនាំទាំងសងខាង។ មានន័យថាមិនបែងចែកផ្នែកខាងក្នុង និងខាងក្រៅឡើយ។
នៅពេលដែលអគ្គីភ័យកើតឡើង Hikeshi ត្រូវប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់អគ្គីភ័យ។ ដូច្នេះហើយសម្លៀកបំពាក់របស់ពួកគេត្រូវរចនាអោយលេចធ្លោ និងទាក់ទាញភ្នែកតាមដែលអាចធ្វើទៅបាន។
នេះជាគំរូសម្លៀកបំពាក់ដែលពេញនិយមមួយចំនួន។
បង្ហាញអំពីរឿងចោរប្លន់ និងកង្កែប។
រូបភាព http://karapaia.com/archives/52288439.html
នេះជារឿងពិតរបស់បុរសម្នាក់ឈ្មោះ Minamoto no Yorimitsu ដែលជាវីរបុរសកម្ចាត់សត្វពីងពាងយក្ស។
រូបភាព http://karapaia.com/archives/52288439.html
រូបភាព http://karapaia.com/archives/52288439.html
ក្រៅពីនេះនៅមានរឿងគួរដែលឱ្យចាប់អារម្មណ៍ជាច្រើនទៀត។
តើអ្នកយល់យ៉ាងណាចំពោះសម្លៀកបំពាក់ទាំងនេះ? អ្នកពន្លត់អគ្គីភ័យប្រថុយជីវិតរបស់ពួកគេសម្រុកចូលភ្លើងដើម្បីការពារអាយុជីវិតរបស់ប្រជាជន។
និយាយអញ្ចឹងខ្ញុំសូមអនុញ្ញាតនិយាយអំពីវិធីសាស្ត្រពន្លត់អគ្គីភ័យដែលគេប្រើនៅពេលនោះ។
នៅសម័យនោះគេពន្លត់អគ្គីភ័យមិនប្រើទឹកទេ។
ដោយសារក្នុងសម័យអេដូគ្មានទឹកប្រើគ្រប់គ្រាន់ ហើយក៏គ្មានឡានពន្លត់អគ្គិភ័យដូចសព្វថ្ងៃនេះដែរ ដូច្នេះការប្រើប្រាស់ទឹកគ្មានប្រសិទ្ធភាពឡើយ។ វិធីសាស្រ្តពន្លត់អគ្គីភ័យនាសម័យនោះគេវាយបំផ្លាញផ្ទះ ក្រុមអ្នកពន្លត់អគ្គីភ័យត្រូវវាយកម្ទេចផ្ទះមុនពេលឆាបឆេះរាលដាល។
ពេលអគ្គីភ័យធំៗកើតឡើងវិធីសាស្រ្តនេះក៏មិនអាចធ្វើទៅបានដែរ ដូច្នេះទីក្រុងអេដូរៀបចំផ្ទះប្រជាជនជាតំបន់ដោយដាក់នៅចន្លោះប្រឡាយធារាសាស្ត្រ។
ចំពោះជនល្មើសបង្កអគ្គិភ័យទណ្ឌកម្មដែលធ្ងន់បំផុតត្រូវទទួលទោសប្រហារជីវិត។ សូមក្រឡេកមើលរូបភាពអគ្គីភ័យនាសម័យអេដូខាងលើ។
សរុបសេចក្ដី Hikeshi – មិនត្រឹមតែមានភាពក្លាហានប៉ុណ្ណោះទេ ពួកគេត្រូវប្រថុយនឹងជីវិត ប្តេជ្ញាចិត្ត និងលះបង់ខ្លួនឯងដើម្បីការពារអេដូ។
សព្វថ្ងៃនេះទោះបីជាប្រព័ន្ធពន្លត់អគ្គីភ័យនៅប្រទេសជប៉ុនមានការអភិវឌ្ឍយ៉ាងទំនើប ប៉ុន្តែទិដ្ឋភាពរបស់ Hikeshi ប្រថុយនឹងជីវិតការពារប្រជាជននៅតែគួរអោយអោយសរសើរបំផុត។
ជារៀងរាល់ឆ្នាំពិធីបុណ្យដែលប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសជប៉ុន Hikeshi ត្រូវបានគេសម្តែងឡើងវិញក្រោមកាយវិការលោតឡើងជណ្តើរ ”hashigonori” និងបទចម្រៀង Kiyari ប្រពៃណី។
យើងសូមថ្លែងអំណរគុណចំពោះក្រុមអ្នកពន្លត់អគ្គីភ័យសព្វថ្ងៃនេះផងដែរ។
Kengo Abe