អ្នករចនាម៉ូដលោក Takada Kenzo បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩
បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ អ្នករចនាម៉ូតលោក Takada Kenzo បានទទួលមរណភាពនៅអាយុ ៨១ ឆ្នាំ។ គាត់ជាស្ថាបនិកនៃយីហោពិភពលោក KENZO និងដំណើរការនៅប៉ារីស។
រូបភាព NHK
ការិយាល័យដែលស្ថិតនៅជប៉ុនរបស់លោក Takada បានអោយដឹងថាគាត់ឆ្លងវីរុសកាលពីពាក់កណ្តាលខែកញ្ញា ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យក្បែរទីក្រុងប៉ារីស។ យោងតាមការិយាល័យស្ថានភាពសុខភាពរបស់លោកកាន់តែអាក្រក់ទៅៗក្នុងខែនេះ។ លោកបានទទួលមរណភាពវេលាម៉ោងប្រហែល ៤ ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅប្រទេសបារាំង) ។
លោក Takada កើតនៅឆ្នាំ ១៩៣៩ ខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន។ គាត់ចូលរៀននៅវិទ្យាស្ថានម៉ូត Bunka ទីក្រុងតូក្យូ។
រហូតដល់ឆ្នាំ ១៩៦៥ នៅអាយុ ២៥ ឆ្នាំលោក Takada បានផ្លាស់ទៅនៅប៉ារីស។ គាត់មានកេរ្តិ៍ឈ្មោះល្បីព្រោះតែការរចនាម៉ូតថ្មីដោយផ្អែកលើសំលៀកបំពាក់ជាតិ ហើយចំណែកកម្មវិធីបង្ហាញម៉ូតធ្វើឡើងនៅហាងបារ៍ និងរោងភាពយន្ត។
នៅឆ្នាំ ១៩៨៤ លោក Takada ទទួលបានមេដាយវប្បធម៌ និងសិល្បៈនៃប្រទេសបារាំង។ ហើយលោកក៏ទទួលបានមេដាយកិត្តិយសពីប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៩ ផងដែរ។
លោក Takada ជាអ្នករចនាឯកសណ្ឋានផ្លូវការសម្រាប់គណៈប្រតិភូជប៉ុនចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងអាតែនឆ្នាំ ២០០៤ ។
Japo Cambodia