តើជំងឺកូវីដ-១៩ ជះឥទ្ធិពលយ៉ាងដូចម្តេចទៅលើទិវាកីឡាកុមារ​នៅជប៉ុន?

ក្នុងចំណោមរដូវកាលទាំងអស់ រដូវស្លឹកឈើជ្រុះជារដូវដែលមានអាកាសធាតុល្អបំផុត មិនក្តៅពេកហើយក៏មិនត្រជាក់​ពេក។

ម្យ៉ាងវិញទៀតរដូវស្លឹកឈើជ្រុះក៏ជារដូវសម្រាប់ហាត់ប្រាណ ហើយនៅតាមសាលាជប៉ុនក៏ប្រារព្ធព្រឹត្តិការណ៍កីឡាស្ថិតក្នុងរដូវនេះ​ដែរ។

រូបភាព http://www.futureedu.tokyo/education-news-blog/japanese-school-sports-day

ក្នុងកំឡុងព្រឹត្តិការណ៍ពិធីបុណ្យកីឡាកុមារនាំគ្នារត់ជុំវិញបរិវេណសាលារៀនក្រោមផ្ទៃមេឃខៀវស្រងាត់ ខណៈពេលដែលឪពុកម្តាយថតទិដ្ឋភាពប្រឡែងលេងរបស់កូនៗទុកជាអនុស្សាវរីយ៍។

ក្រោយពេលធ្វើលំហាត់ប្រាណប្រអប់បាយ Bento ម្តាយរៀបចំក៏ឆ្ងាញ់ជាងមុនផងដែរ។ ដូច្នេះនៅសាលាព្រឹត្តិការណ៍កីឡាជាអនុស្សាវរីយ៍​ដែលមិនអាចបំភ្លេចបានរបស់សិស្សជប៉ុន។ 

ទោះយ៉ាងណាក្នុងឆ្នាំនេះព្រឹត្តិការណ៍កីឡាត្រូវប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ។ សាលារៀនកំពុងគិតអំពីរបៀបរៀប​ចំ​កីឡា​ខណៈពេលដែលធានាសុវត្ថិភាពជៀសវាងការចម្លងជំងឺ។

កីឡាដែលត្រូវបានគេរំពឹងទុកបំផុតគឺការប្រណាំងបន្តគ្នា។ សមាជិកក្រុមរត់បញ្ជូនដំបងអោយលឿនតាមដែរអាច​ធ្វើ​ទៅ​បាន។

រូបភាព https://lineblog.me/kakikata/archives/1732010.html

ហេតុ​នេះដើម្បីក្លាយទៅជាសមាជិកក្រុមរត់ប្រណាំងមិនមែនជារឿងងាយស្រួលនោះទេ។ សមាជិកពូកែទើបត្រូវ​បានជ្រើសរើស។ កាលពីមុនខ្ញុំតែងត្រូវគេដកចេញពីក្រុមនេះ។

កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត មានការជជែកវែកញែកជាច្រើនជុំវិញគម្លាតបញ្ជូនដំបងដែលសុវត្ថិភាពក្នុងការប្រកួតបញ្ជូនបន្ត។

រូបភាព https://mainichi.jp/articles/20200927/k00/00m/040/122000c

ដើម្បីធានាគម្លាតសុវត្ថិភាពសាលាត្រូវប្តូរទៅប្រើដំបងក្រដាសប្រវែង ២ ម៉ែត្រ ដូច្នេះវារាងទន់បន្តិច។ 

មិនត្រឹម​តែប៉ុណ្ណឹងពេលរត់ប្រណាំងក៏ដូចជាការលើកទឹកចិត្តត្រូវហាមឃាត់មិនឱ្យស្រែក។

សម្រាប់ថ្នាក់ដែលមិនចូលរួមរត់ប្រណាំងឬមិនទាន់ដល់វេន កុមារមិនអាចចេញទៅបរិវេណសាលាបានទេ ត្រឹមមើលទូរទស្សន៍ផ្សាយផ្ទាល់ក្នុងថ្នាក់រៀនប៉ុណ្ណោះ។

បន្ទាប់ពីការប្រកួតបញ្ចប់ត្រូវពាក់ម៉ាសភ្លាមៗ។

ឪពុកម្តាយមិនត្រូវបានអនុញ្ញាតអោយចូលរួមទេ។

សរុបទៅបទប្បញ្ញត្តិថ្មីមួយចំនួនធ្វើអោយបាត់បង់ស្មារតីកីឡា។ នេះជាឳកាសប្រឡែងលេង ស្រែក និងរីករាយបំផុត​សម្រាប់​កុមារ។ ក្មេងៗព្យាយាមក៏ដើម្បីអោយឪពុកម្តាយរបស់ខ្លួនមានមោទនភាពចំពោះពួកគេដែរ។

ប៉ុន្តែដើម្បីសុវត្ថិភាពកុមារ និងឪពុកម្តាយយើងត្រូវធ្វើដូច្នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: