សម្រស់ និងភាពទាក់ទាញរបស់ស្ត្រីជប៉ុនកាលពី ១០០ ឆ្នាំមុន
ប្រទេសជប៉ុនអភិវឌ្ឍវប្បធម៌ព្រោះតែអនុវត្តគោលនយោបាយដាច់ដោយឡែកក្នុងរយៈពេលយូរ។ គោលការណ៍នេះហាមឃាត់ទំនាក់ទំនងបរទេស ដូច្នេះគ្មានការផ្លាស់ប្តូរវប្បធម៌ទេ។
ទោះបីជា “គ្មានការនាំចូល និងនាំចេញពីបរទេស” ប្រទេសជប៉ុននៅតែមានភាពអាថ៌កំបាំង និងទាក់ទាញជាងមុន។
រូបភាព https://tripeditor.com/412428
នៅពេលយុគសម័យសាមូរ៉ៃត្រូវបញ្ចប់ ប្រទេសជាច្រើនត្រេកអរដែលជប៉ុនព្រមបើកទំនាក់ទំនង។ ប្រទេសជប៉ុនជាប្រទេសដែលគួរអោយចាប់អារម្មណ៍សម្បូរបែប។ ក្នុងចំណោមកត្តាទាំងនោះស្រ្តីជប៉ុនមានភាពទាក់ទាញចំពោះជនបរទេសខ្លាំងណាស់។ រហូតដល់មានសៀវភៅរូបភាពបង្ហាញអំពីសម្រស់នារីជប៉ុនដែលលក់ដាច់បំផុតនាពេលនោះ។
គម្របសៀវភៅ
គម្របសៀវភៅត្រូវបានផលិតចេញពីម្រ័ក្សណ៍ខ្មុក និងពណ៌មាសមើលទៅថ្លៃថ្នូរ។
នៅពេលនោះបច្ចេកវិទ្យាត្រឹមថតរូបសខ្មៅប៉ុណ្ណោះ ប៉ុន្តែក្រោយមកត្រូវបានគេកែជារូបថតពណ៌បង្ហាញពីរូបសម្រស់ស្រស់ស្អាតរបស់នារីជប៉ុន។
សម្រស់នារីជប៉ុនពេលកំពុងគេង
ជាមួយនឹងស្ទីលម៉ូដសក់លក្ខណៈនារីជប៉ុន នៅសម័យនោះនារីជប៉ុនមិនប្រើខ្នើយដូចសព្វថ្ងៃនេះទេ។ នៅក្នុងរូបភាពខ្នើយប្រៀបដូចជាខ្នើយនាសម័យនេះដែរ។
ហើយនេះជារូបភាពនារីដែលមានទេពកោសល្យលេងឧបករណ៍តន្ត្រី។
នារីជប៉ុនម្នាក់អង្គុយសរសេរអក្សរផ្ចង់ ចំណែកនារីម្នាក់ទៀតឈរមើល។
នៅឆ្នាំ ១៨៧០ ប្រទេសជប៉ុនអត្រាអ្នកចេះអក្សរចន្លោះពី ៤០% ទៅ ៤៥% ជាបុរស និង ១៥% ជាស្ត្រី។ រូបភាពនេះត្រូវបានគេថតក្នុងឆ្នាំ ១៨៩៨ កុមារ ៧០% អាចចូលរួមក្នុងការអប់រំបឋម។
សម្រស់នារីជប៉ុននៅក្នុងការងារ។
ទោះជាបន្ថែមពណ៌តែមួយផ្នែក ក្នុងរូបថតកន្លែងខ្លះនៅតែមានពណ៌សខ្មៅ។ រូបភាពដែលត្រូវបានបន្ថែមពណ៌ធ្វើឲ្យស្រ្តីជប៉ុនកាន់តែស្រស់ស្អាត។
Kengo Abe