ប៉ូលីសជប៉ុនចាប់ខ្លួនបុរសជាឪពុកម្នាក់បង្រៀនកូនស្រីរៀនថ្នាក់បឋមបើកបរ

ប៉ូលីសនៅទីក្រុង Fuefuki ខេត្ត Yamanashi ប្រទេសជប៉ុនបានចាប់ខ្លួនឪពុកម្នាក់អាយុ  ៤០ ឆ្នាំ បន្ទាប់ពីគាត់អនុញ្ញាត​អោយកូនស្រីរៀនថ្នាក់បឋមបើកបរ។

នៅតាមដងផ្លូវក្នុងទីក្រុង Fuefuki ខេត្ត Yamanashi កុមារីរៀនថ្នាក់ឋមសិក្សាម្នាក់រៀនបើកបរខណៈពេលឪពុកអង្គុយ​កៅអីអ្នកដំណើរ។

រូបភាព https://www.tellerreport.com/

ហេតុការណ៍នេះត្រូវគេប្រទះឃើញតាមរយៈវីដេអូចែករំលែកក្នុងក្រុមជជែកសម្ងាត់លើបណ្តាញអុីនធឺណេតថតសកម្មភាព​ក្មេងស្រីកាន់ចង្កូតរថយន្ត។ ប៉ូលីសបានអោយដឹងថាឪពុកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភ​ច្បាប់ចរាចរណ៍ផ្លូវគោក។

នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមបុរសជាឪពុកអង្គុយកៅអីអ្នកដំណើរណែនាំកូនស្រីបើកចេញពីចំណត​ឡាន តាមផ្លូវក្មេងស្រីតូចដៃកាន់ចង្កូតជានិច្ច។

ក្នុងអំឡុងពេលសួរចម្លើយឪពុកបានបដិសេធការចោទប្រកាន់នេះ ហើយបញ្ជាក់ថាខ្លួនមិនបានអោយកូនស្រី​បើក​បរទេ។

ប៉ូលីសនិយាយថាវីដេអូនេះត្រូវគេបង្ហោះលើបណ្តាញសង្គមកាលពីដើមខែឧសភា។ វីដេអូនេះទទួលមតិរិះគន់រាប់ពាន់ពីអ្នកប្រើបណ្តាញ​អុីនធឺណេត។ ប៉ូលីសខេត្ត Yamanashi បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋអំពីករណីនេះ ហើយស៊ើបអង្កេត និងស្វែងរកប្រភពវីដេអូនេះភ្លាមៗ។

ប្រទេសជប៉ុនជាប្រទេសដាក់ទណ្ឌកម្មធ្ងន់ចំពោះមនុស្សដែលរំលោភច្បាប់ចរាចរណ៍ ដើម្បីទទួលបានប័ណ្ណបើកបរជប៉ុន អ្នកបើកបរត្រូវមានអាយុ ១៨ ឆ្នាំ និងត្រូវប្រលងអនុវត្តមិនងាយស្រួលឡើយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: