អត្រាយុវនារីជប៉ុនធ្វើអត្តឃាតសម្លាប់ខ្លួនឯងកើនឡើងក្នុងខែសីហា
យោងតាមទិន្នន័យរបស់ប៉ូលីសជប៉ុនបង្ហាញថាចំនួនយុវនារីធ្វើអត្តឃាតខ្លួនឯងកំពុងកើនឡើងយ៉ាងខ្លាំង។
រូបភាព NHK
ទីភ្នាក់ងារប៉ូលីសជាតិបានអោយដឹងក្នុងខែសីហាមានករណីធ្វើអត្តឃាតចំនួន ១.៨៥៤ ករណី ដូច្នេះកើនឡើងចំនួន ២៥១ ករណី ស្មើនឹង ១៦% បើប្រៀបទៅនឹងឆ្នាំមុន។
ចំនួននារីធ្វើអត្តឃាតកើនឡើង ៤០% ខណៈពេលដែលការកើនឡើងនេះចំពោះបុរសមានតែ ៦% ប៉ុណ្ណោះ។ តួលេខនេះកើនឡើងខ្លាំងចំពោះស្រ្តីអាយុ ៣០ ឆ្នាំចុះក្រោម ក្នុងនោះមាន ១៩៣ ករណី កើនឡើង ៧៤% ។
បុគ្គលិកសុខុមាលភាពសង្គមអាយុ ២៥ ឆ្នាំម្នាក់ធ្លាប់បុិនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន ហើយបង្ហោះលើបណ្តាញសង្គមកាលពីខែកក្កដាថានាងចង់ស្លាប់។ នាងសរសេរថាជំងឺកូវីដ-១៩ បានបំផ្លាញជីវិតរបស់នាង និងមនុស្សដែលនៅជុំវិញធ្វើឱ្យពួកគេមានអារម្មណ៍ធ្លាក់ទឹកចិត្ត។
នាងចង់អោយអ្នកទាំងអស់គ្នារក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយព្យាយាមកត់សម្គាល់សញ្ញាដែលមនុស្សទាំងនោះកំពុងគិតអំពីការធ្វើអត្តឃាត។
Japo Cambodia