ទស្សនវិជ្ជាអាជីវកម្មរបស់លោក Shibusawa Eiichi ជួយប្រតិបត្ដិការជាង ៥០០ ក្រុមហ៊ុននៅប្រទេសជប៉ុន
ប្រទេសជប៉ុនស្ថិតក្រោមរជ្ជកាលអធិរាជ Meiji (មេជី) តាំងពីពេលនោះជប៉ុនបានក្លាយជាមហាអំណាចលើពិភពលោក។ ក្នុងអំឡុងពេលនោះកេរ្តិ៍ឈ្មោះមនុស្សជាច្រើនបានបន្សល់ទុករួមទាំងលោក Shibusawa Eiichi ។
តើ Shibusawa Eiichi ជានរណា?
លោកជាអ្នកជំនួញ និងជាអ្នកដឹកនាំអាជីវកម្មក្នុងយុគសម័យមេជី។ នៅឆ្នាំ ១៨៤០-១៩៣១ លោក Shibusawa Eiichi បានបង្កើត និងជួយដំណើរការជាង ៥០០ ធនាគារ និងអាជីវកម្មក្នុងជីវិតរបស់ខ្លួន។ លោកជាអ្នកផ្តើម “លទ្ធិមូលធននិយមជប៉ុន” ទោះយ៉ាងណាគាត់ជឿជាក់ថាក្រមសីលធម៌ និងអាជីវកម្មជាកត្តាពីរដែលមិនអាចកាត់ផ្តាច់បានទេ ផលប្រយោជន៍សាធារណៈត្រូវតែនាំមុខការរកប្រាក់ចំណេញ។ ដោយប្រើទ្រឹស្តីនេះលោក Shibusawa Eiichi បានសហការជាមួយអង្គការសុខុមាលភាពសង្គមប្រមាណ ៦០០ អង្គការ។ ទ្រឹស្តីអាជីវកម្មទាំងនេះត្រូវបានផ្សព្វផ្សាយ និងជះឥទ្ធិពលដល់ពាណិជ្ជករជប៉ុនជាច្រើននាពេលអនាគត។
រូបភាព https://www.nippon.com/
សារមន្ទីររំលឹកដល់លោក Shibusawa Eiichi ស្ថិតនៅក្នុងឧទ្យាន Asukayama ភាគខាងជើងទីក្រុងតូក្យូ ជាកន្លែងប្រមូលផ្តុំរឿងរ៉ាវរបស់អ្នកដឹកនាំអាជីវកម្មរូបនេះ។ សារមន្ទីរបើកសម្ពោធក្នុងឆ្នាំ ១៩៩៨ ទីតាំងស្ថិតនៅអតីតផ្ទះលោក Shibusawa ដែលជាផ្ទះបែបបស្ចិមប្រទេស។ នៅជាប់នឹងសារមន្ទីរជាបន្ទប់តែ Bankōro និងបណ្ណាល័យ Seienbunko ជាកន្លែងដែលលោក Shibusawa ទទួលមេដឹកនាំអាជីវកម្ម និងមន្ត្រីជាន់ខ្ពស់។ កន្លែងទាំងពីរនេះត្រូវបានកំណត់ជាសម្បត្តិវប្បធម៌ដ៏សំខាន់របស់ប្រទេស។
រូបភាព https://www.nippon.com/
ថ្មីៗនេះទ្រឹស្តីរបស់លោក Shibusawa ត្រូវបានជំរុញនៅពេលមនុស្សជាច្រើនក្នុងពិភពជំនួញឆ្ពោះទៅរកគោលដៅរយៈពេលខ្លី ផ្តោតលើប្រាក់ចំណេញបណ្តាលអោយមានវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៨ ។
រូបភាព https://www.nippon.com/
យោងតាមនាយកសារមន្ទីរលោក Inoue Jun ចំនួនភ្ញៀវទេសចរណ៍កើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ភ្ញៀវរួមមាននាយកប្រតិបត្តិមកពីប្រទេសជិតខាងដូចជាចិន កូរ៉េ តៃវ៉ាន់ -ល- ។ ឥទ្ធិពលលទ្ធិខុងជឺនិយមរបស់លោក Shibusawa បានទាក់ទាញចំណាប់អារម្មណ៍នៅអាស៊ីបូព៌ា។
រូបភាព https://www.nippon.com/
លោក Shibusawa កើតនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៨៤០ ដែលជាកូនប្រុសច្បងនៃគ្រួសារអ្នកមានក្នុងភូមិ Chiaraijima សព្វថ្ងៃស្ថិតក្នុងតំបន់ Fukaya ខេត្ត Saitama ។ លោកជាមនុស្សមានសមត្ថភាពក្នុងការសង្កេត និងកត់ចំណាំរៀនសូត្រធ្វើអាជីវកម្មខណៈពេលគាត់ជួយក្នុងជំនួញកសិកម្មគ្រួសារ។ គាត់ចាប់ផ្តើមស្រាវជ្រាវប្រវត្តិសាស្រ្ត និងស្នាដៃបុរាណចិនតាំងពីអាយុ ៧ ឆ្នាំក្រោមការជួយបង្រៀនពីបងប្អូនជីដូនមួយឈ្មោះ Odaka Junchū ដែលជាអ្នកនាំមុខរោងចក្រសូត្រ Tomioka ជារោងចក្រមួយក្នុងចំណោមរោងចក្រដែលលោក Shibusawa ជួយបង្កើតកាលអាយុ ២០ ឆ្នាំ។
ក្រោយមកលោក Shibusawa បានទៅដល់អេដូ (សព្វថ្ងៃជាតូក្យូ) ដើម្បីចូលរៀននៅសាលាផ្សេងៗគ្នារួមទាំងសាលារបស់អ្នកប្រាជ្ញខុងជឺឈ្មោះ Kaiho Gyoson និង Genbukan ជាបណ្ឌិតសភាដាវដ៏មានឥទ្ធិពលដឹកនាំដោយ Chiba Michisaburō ។
រូបភាពលោក Shibusawa នៅប្រទេសបារាំងក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីជប៉ុន និងបែបប្រទេសលោកខាងលិច។
រូបភាព https://www.nippon.com/
កាលពីក្មេងលោក Shibusawa ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីគោលការណ៍ប្រឆាំងនឹងការឈ្លានពានក្រោមពាក្យស្លោក sonnō jōi (ការគោរពអធិរាជ បណ្តេញមនុស្សព្រៃផ្សៃ) និងមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមឈ្លានពានវិមាន Takasaki និងដុតបំផ្លាញ Yokohama ។ ដោយខ្លាចខ្លួនគ្មានសុវត្ថិភាពលោក Shibusawa បានភៀសខ្លួនទៅក្យូតូតាមរយៈទំនាក់ទំនងគ្រួសារក្លាយជាអ្នកដើរតាម Hitotsubashi (Tokugawa) Yoshinobu ឆ្នាំ (១៨៣៧-១៩១៣) ។ តាំងពីពេលនោះលោក Shibusawa បានចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកសេដ្ឋកិច្ចប្រកបដោយទេពកោសល្យ។
រូបភាព https://www.nippon.com/
នៅឆ្នាំ ១៨៦៧ លោក Shibusawa ធ្វើដំណើរទៅអឺរ៉ុបក្នុងនាមជាអ្នកចូលរួមគណៈប្រតិភូដែលដឹកនាំដោយប្អូនប្រុសរបស់ Yoshinobu ឈ្មោះ Tokugawa Akitake នាំទៅពិព័រណ៌ពិភពលោកប៉ារីស។ ពេលនោះលោក Shibusawa មិនបានវិលត្រឡប់ទៅប្រទេសជប៉ុនវិញទេ តែចំណាយពេលជាងមួយឆ្នាំធ្វើដំណើរគ្រប់ទីកន្លែងសង្កេតមើលប្រព័ន្ធសេដ្ឋកិច្ច និងសង្គមប្រទេសលោកខាងលិចដោយផ្ទាល់ភ្នែក។
សារមន្ទីរផ្តល់ជូនទិដ្ឋភាពទូលំទូលាយនៃការរួមចំណែករបស់លោក Shibusawa ក្នុងការកសាងរដ្ឋាភិបាលជប៉ុនសម័យទំនើប។
រូបភាព https://www.nippon.com/
មួយផ្នែកនៃសារមន្ទីររំលឹកពីពេលវេលាលោក Shibusawa ក្រោមបង្គាប់របស់់លោកមេទ័ព
រូបភាព https://www.nippon.com/
បន្ទាប់ពីវិលត្រឡប់ទៅវិញលោក Shibusawa នៅតែបន្តបម្រើ Yoshinobu រហូតដល់គ្រួសារនេះផ្លាស់ទៅ Shizuoka ក្នុងសម័យ Meiji ឆ្នាំ (១៨៦៨-១៩១២) ។ ដោយប្រើអ្វីដែលគាត់បានរៀនពេលធ្វើដំណើរទៅបរទេស លោក Shibusawa បានបង្កើតក្រុមហ៊ុនភាគហ៊ុនរួមដំបូងបង្អស់នៅជប៉ុន Shōhō Kaisho ។ ភាពរហ័សរហួនក្នុងជំនួញរបស់លោកបានទាក់ទាញភ្នែករដ្ឋាភិបាលថ្មី ដោយស្នើសុំឱ្យលោក Shibusawa បន្តកាន់មុខតំណែងផ្សេងទៀត ជួយរៀបចំមូលដ្ឋានច្បាប់ ប្រព័ន្ធហិរញ្ញវត្ថុ និងសាជីវកម្មជប៉ុនទំនើប។
រូបភាព https://www.nippon.com/
បន្ទាប់ពីចាកចេញពីរដ្ឋាភិបាលក្នុងឆ្នាំ ១៨៧៣ លោក Shibusawa បានផ្តោតការខិតខំប្រឹងប្រែងរបស់គាត់ទៅលើអាជីវកម្មឯកជន។ ក្នុងមួយជីវិតរបស់លោក Shibusawa បានបង្កើត និងជួយគ្រប់គ្រងប្រមាណ ៥០០ ក្រុមហ៊ុនដែលភាគច្រើនជាក្រុមហ៊ុនហិរញ្ញវត្ថុ។ កេរ្តិ៍ដំណែលយូរអង្វែងបំផុតរបស់លោក Shibusawa គឺបង្កើតធនាគារជាតិដំបូងគេនាំមុខខាងធនាគារហិរញ្ញវត្ថុ Mizuho។
ទស្សនាវដ្តីកាសែតផ្សាយអំពីមរណភាព និងពិធីបុណ្យសពរបស់លោក Shibusawa ក្នុងឆ្នាំ ១៩៣១ ។
រូបភាព https://www.nippon.com
លោក Shibusawa ជឿជាក់យ៉ាងមុតមាំថាក្រមសីលធម៌ និងអាជីវកម្មទាំងពីរនេះមិនអាចកាត់ផ្តាច់បានទេ។ គាត់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកែលំអសង្គមឆ្ពោះទៅរកទ្រព្យសម្បត្តិ និងសុភមង្គល។ គាត់ចូលរួមប្រហែល ៦០០ អង្គការ និងសកម្មភាពសប្បុរសធម៌ដែលផ្តោតលើការអប់រំ និងសុខុមាលភាពសាធារណៈ។
គាត់បានទទួលមរណភាពក្នុងឆ្នាំ ១៩៣១ នៅជន្មាយុ ៩១ ឆ្នាំ។
AD