ទីផ្សារភាគហ៊ុនតូក្យូបើកដំណើរការឡើងវិញ
នៅថ្ងៃសុក្រនេះទីផ្សារភាគហ៊ុនតូក្យូបានវិលត្រឡប់មករកភាពប្រក្រតីវិញបន្ទាប់ពីមានបញ្ហាបច្ចេកទេសផ្អាកជំនួញកាលពីថ្ងៃមុន។
រូបភាព NHK
ប្រតិបត្តិករផ្សារភាគហ៊ុនតូក្យូបានអោយដឹងថាប្រព័ន្ធជំនួញគាំងបណ្តាលមកពីដំណើរការខុសប្រក្រតីមួយផ្នែកក្នុងប្រព័ន្ធជំនួញ “Arrowhead” ។ ចាប់តាំងពីការជួញដូរមូលប័ត្រធ្វើឡើងដោយប្រព័ន្ធអេឡិចត្រូនិចក្នុងខែឧសភាឆ្នាំ ១៩៩៩ រហូតមកដល់ពេលនេះ។ នេះជាលើកដំបូងហើយដែលប្រព័ន្ធផ្អាកដំណើរការពេញមួយថ្ងៃ។
ទីផ្សារភាគហ៊ុននៅ Nagoya, Fukuoka និង Sapporo ក៏ចាប់ផ្តើមប្រតិបត្តិការធម្មតាវិញដែរ។ ទីផ្សារទាំងនេះក៏ត្រូវផ្អាកកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែការប្រើប្រាស់ប្រព័ន្ធជួញដូរនៃទីផ្សារតូក្យូ។
Japo Cambodia