ទិដ្ឋភាពឈ្លោះប្រកែកគ្នាពាក់កណ្តាលអាធ្រាតតាមដងផ្លូវ Kabukicho បង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមជប៉ុន
តើអ្នកស្គាល់ Kabukicho ដែរទេ?
Kabukicho ជាតំបន់ទីប្រជុំជនដែលស្ថិតនៅ Shinjuku ទីក្រុងតូក្យូ។ នៅទីនេះមនុស្សម្នាហាក់ដូចជាមិនគេងទេ បរិយាកាសអ៊ូអរទាំងព្រឹករហូតដល់ពាក់កណ្តាលអធ្រាត្រ។
រូបភាព https://tguide.jp/ja/spot/891
នៅទីនេះជាកន្លែងប្រមូលផ្តុំបងធំដូចជា Yakuza ឬមនុស្សប្រមឹក ចំពោះមនុស្សទាំងនោះបញ្ហាឈ្លោះប្រកែកវាយគ្នាជារឿងធម្មតា។
ថ្មីៗនេះទិដ្ឋភាពឈ្លោះប្រកែកគ្នាតាមផ្លូវ Kabukicho បានក្លាយជាប្រធានបទនៃការជជែកពិភាក្សាតាមបណ្តាញអុីនធឺណេត។ បញ្ហាឈ្លោះប្រកែកមួយទល់ និងមួយ គិតរហូតមកដល់ពេលនេះអ្នកចុច Like មានចំនួន ២៤ ម៉ឺននាក់មកហើយ។
កន្លែងឈ្លោះប្រកែកគ្នា។
រូបភាព https://grapee.jp/871784
បញ្ហាឈ្លោះប្រកែកមួយទល់ និងមួយ តើអ្នកមើលឃើញអ្វីដែរទេ?
តោះចូរក្រឡេកមើលអោយច្បាស់ម្តងទៀត។
ពង្រីករូបភាពអោយស្រួលមើលឃើញ។
នេះជាបញ្ហាឈ្លោះប្រកែករវាងសត្វកណ្តុរទាំងពីរកំពុងប្រយុទ្ធដណ្តើមចំណីនឹងគ្នា។ ពេលក្រឡេកមើលវាដូចជាគួរអោយស្រលាញ់ ប៉ុន្តែនេះជាការប្រយុទ្ធដើម្បីរស់រានរវាងសត្វទាំងពីរ។
និយាយអញ្ចឹងតើអ្នកដឹងទេហេតុអ្វីផ្លូវនេះគេហៅថា Kabukicho ?
សម្រាប់អ្នកដែលចាប់អារម្មណ៍ចំពោះវប្បធម៌ជប៉ុន អ្នកប្រហែលជាស្គាល់សិល្បៈ Kabuki និងរោងល្ខោន Kabuki ដ៏ល្បីល្បាញនៅតាមដងផ្លូវ Ginza ។
មនុស្សជាច្រើនប្រហែលជាមិនឆ្ងល់ទេបើ Kabukicho ស្ថិតក្នុងតំបន់ Ginza ប៉ុន្តែចម្ងាយរាងឆ្ងាយបន្តិច។ ក្រៅពីនេះ Kabukicho ក៏មិនមានលក្ខណៈពិសេសទាក់ទងនឹងសិល្បៈ Kabuki ដែរ។
នៅឆ្នាំ ១៩៤៨ មិនយូរប៉ុន្មានក្រោយពីសង្រ្គាម ចៅហ្វាយក្រុងតំបន់ Shinjuku សម្រេចចិត្តរៀបចំរចនាសម្ព័នកន្លែងនេះទៅជាមជ្ឈមណ្ឌលកម្សាន្ត។ កន្លែងកម្សាន្តដែលគ្រោងនឹងបង្កើតឡើងនៅ Shinjuku នាពេលនោះជាមហោស្រព Kabuki ។
ការស្ថាបនារោងមហោស្រពត្រូវបានអនុម័ត ប៉ុន្តែគម្រោងនេះមិនសម្រេច ហើយនៅទីបំផុតរោងល្ខោន Kabuki ត្រូវបានកសាងនៅ Ginza ។ ទោះជាយ៉ាងណាដើម្បីរំលឹកដល់គម្រោងនេះបានជាគេហៅថា Kabukicho រហូតមក។
នៅ Shinjuku មានរោងមហោស្រពមួយទៀតដែលហៅថាមហោស្រព Shinjuku Koma ប៉ុន្តែមហោស្រពនេះគ្មានអ្វីទាក់ទងនឹងសិល្បៈ Kabuki ឡើយ។ គួរឱ្យស្តាយរោងមហោស្រពនេះត្រូវរំសាយក្នុងឆ្នាំ ២០១១ ហើយត្រឹមតែស្ថិតក្នុងការចងចាំរបស់មនុស្សមួយចំនួនប៉ុណ្ណោះ។
Kengo Abe