ជប៉ុនដាក់ពាក្យស្នើសុំការអនុម័តថវិកាជាង ១០០ សែន​កោដិយ៉េន

ក្រសួង និងទីភ្នាក់ងាររបស់រដ្ឋាភិបាលជប៉ុនបានដាក់សំណើរបស់ពួកគេសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់។ ដូច្នេះក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នាចំនួនសរុបអាចលើសពី ១០០ សែនកោដិយ៉េនស្មើនឹង ៩៤៧ ពាន់លានដុល្លារអាមេរិក។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/259168/

តួលេខពិតប្រាកដមិនទាន់មាននៅឡើយទេដោយសារការចំណាយទាក់ទងនឹងជំងឺកូវីដ-១៩ អាចបន្តកើនឡើង។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានស្នើអោយអនុម័តចំនួនទឹកប្រាក់ជាង ៣២ ពាន់លានយ៉េន​ខណៈ​ដែលការចំណាយលើសន្តិសុខសង្គមត្រូវគេរំពឹងថានឹងកើនឡើង។

ក្នុងចំណោមថវិកាដែលបានស្នើសរុបមានចំនួនជាង ២៥ ពាន់លានយ៉េនសម្រាប់បង់ការប្រាក់ និងទិញមូលបត្របំណុល​រដ្ឋាភិបាល។

ថវិកាចំណាយលើបញ្ហាជំងឺកូវីដ-១៩ រួមបញ្ចូលទាំងការចំណាយលើគម្រោងនានាដើម្បីបង្កើតកន្លែងពិនិត្យ PCR នៅទូទាំងប្រទេសជប៉ុន ក៏ដូចជាវិធានការណ៍ជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងដោះស្រាយបញ្ហាជំងឺដែល​ឆ្ពោះ​ទៅ​រកគម្រោង Olympic និង Paralympic Tokyo ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: