ចង់ស្អាតរហូតមិនខ្វល់ពីជីវិត “អាថ៌កំបាំងនៃការថែរក្សាសម្រស់របស់ស្រី្តសម័យអេអូ”
ស្ត្រីជនជាតិជប៉ុនចូលចិត្តស្បែកសស្អាត ដូច្នេះគ្រឿងសំអាងដែលដាក់លក់លើទីផ្សារជប៉ុនតែងភ្ជាប់ពាក្យផ្សាយពាណិជ្ជកម្មថា “ស្បែកសម៉ត់រលោង” មិនត្រឹមតែសម័យនេះគេនិយមស្បែកស សូម្បីតែស្រ្តីកាលពីសម័យបុរាណក៏ចូលចិត្តស្បែកសណាស់ដែរ។
សព្វថ្ងៃនេះ ស្ត្រីអាចជ្រើសរើសគ្រឿងសំអាងច្រើនសន្ធឹកសន្ធាប់ជាមួយនឹងសារធាតុចិញ្ចឹមដែលធ្វើឲ្យស្បែកស។ ផលិតផលថែរក្សាសម្រស់ធ្វើឲ្យស្បែកភ្លឺថ្លាមិនដឹងថាត្រូវជ្រើសរើសប្រភេទមួយណាឡើយ។
ស្រ្តីជប៉ុននៅសម័យបុរាណ តើពួកគេប្រើវិធីសាស្រ្តីអ្វីដើម្បីឲ្យស្បែកសស្អាត?
បច្ចុប្បន្នប្រសិនបើអ្នកជ្រើសរើសគ្រឿងសំអាងដែលមិនសាកសម ស្បែករបស់អ្នកអាចអាឡែរហ្សី ឬធ្វើឲ្យខូចស្បែក។ ចំពោះស្រ្តីជប៉ុននៅសម័យអេដូពួកគេត្រូវប្រថុយនឹងជីវិតដើម្បីភាពស្រស់ស្អាត។
រូបភាព https://intojapanwaraku.com/culture/122868/
នៅក្នុងភាសាជប៉ុនមានប្រយោគពោលថា៖
色白は七難隠す (Irojiro wa shichi nan kakusu)
ប្រយោគនេះសំដៅលើស្បែកសអាចបិទបាំងកន្លែងដែលមិនស្អាតផ្សេងទៀត។ ក្នុងនាមជាបុរសម្នាក់ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះគំនិតបែបនេះ ប៉ុន្តែឃ្លានេះពេញនិយមមានមូលហេតុរបស់វា។
ឃ្លានេះមានតាំងពីសម័យបុរាណ ដូច្នេះស្រ្តីជប៉ុនពីបុរាណក៏ឈ្លក់វង្វេងនឹងស្បែកសផងដែរ។ Foundation ដែលស្រ្តីសព្វថ្ងៃប្រើត្រូវបានជំនួសដោយ Oshiroi (ម្សៅផាត់) ។ ស្ត្រីសម័យអេដូប្រើម្សៅសសម្រាប់បិទបាំងស្នាមខ្មៅ និងស្នាមជាំលើផ្ទៃមុខ។
សូម្បីតែមនុស្សសាមញ្ញក៏ប្រើម្សៅសដែរ ប៉ុន្តែភាគច្រើនអ្នកប្រើម្សៅសជាតារាសម្តែង និង Geisha ។ ពួកគេលាបម្សៅក្រាស់ធ្វើឲ្យផ្ទៃមុខទាំងមូលប្រែទៅជាស។
នេះជាប្រភេទម្សៅសដែលមានតម្លៃថោកផ្ទុកសារធាតុសំណ ព្រោះតែតម្លៃថោកនរណាក៏អាចប្រើបានដែរ ប៉ុន្តែវាអាចបណ្តាលឲ្យគ្រោះថ្នាក់។
កាលពីមុនធ្លាប់មានជំងឺចម្លែកកើតឡើងចំពោះតារាសម្តែង ជាពិសេសតួសម្តែង Kabuki ។
ក្នុងកំឡុងពេលសម្តែងមនុស្សជាច្រើនមិនអាចធ្វើចលនា ឈរមិននឹង ឬធ្ងន់ជាងនេះសន្លប់បាត់ស្មារតីរហូតដល់ស្លាប់។
នេះជាអាការៈនៃការពុលសំណ។
បន្ទាប់ពីគ្រោះថ្នាក់ជាបន្តបន្ទាប់កើតឡើង មនុស្សជាច្រើនដឹងអំពីគ្រោះថ្នាក់នៃម្សៅស ប៉ុន្តែនៅតែប្រើដោយសារចង់បានស្បែកស។
ហេតុអ្វីបានជាផ្តោតសំខាន់លើរូបរាងខាងក្រៅជាងជីវិតទៅទៀត? ប្រសិនបើនារីគិតថា បុរសមិនស្រលាញ់នារីស្បែកខ្មៅ ខ្ញុំសុំអនុញ្ញាតនិយាយរឿងមួយ។
នេះជារឿងរ៉ាវរបស់ Mitsuhide Akechi ជាបុគ្គលដែលត្រូវគេចាត់ទុកថាក្បត់ និងសម្លាប់ Nobunaga Oda ។ ស្ត្រីដែលគាត់បម្រុងនឹងភ្ជាប់ពាក្យស្រាប់តែមានស្នាមជាំលើមុខរបស់នាង។ ដោយសារភាពខ្មាស់អៀននាងសុំលុបការភ្ជាប់ពាក្យ ប៉ុន្តែ Mitsuhide បដិសេធ។ បុរសនោះនិយាយថា “ទោះបីជារូបរាងរបស់នាងផ្លាស់ប្តូរតែចិត្តរបស់នាងនៅដដែល” ។
នៅក្នុងរឿងនេះ ស្បែកសមិនមែនជាបញ្ហាទេ ស្នេហាអាចជំនះរឿងគ្រប់យ៉ាង។
ស្ត្រីសព្វថ្ងៃចំណាយពេលវេលា និងប្រាក់ជាច្រើនដើម្បីថែរក្សាសម្រស់។ នៅសម័យនេះសង្កត់ធ្ងន់ទៅលើរូបរាង ដូច្នេះពិតជាដាក់សម្ពាធទៅលើស្រ្តី។ ផ្ទុយទៅវិញ គ្រឿងសំអាងក៏មានលក្ខណៈចម្រុះ និងល្អសម្រាប់សុខភាពផងដែរ។
នៅសម័យបុរាណស្រ្តីក៏ពិគ្រោះយោបល់ក្នុងសៀវភៅថែរក្សាសម្រស់ដូចស្រ្តីសព្វថ្ងៃនេះដែរ។ សៀវភៅមួយក្បាលមានឈ្មោះថា “ប្រវត្តិនៃការតុបតែងខ្លួនតាមបែបទីក្រុង” របស់តួអង្គម្នាក់ឈ្មោះ Miyako Fuzoku Hanshichimaru ដែលរួមបញ្ចូលទាំងការម៉ាស្សារាងកាយ និងធ្វើសក់ -ល- ។
មិនថាស្រី្តនៅសម័យណាក៏ដោយសុទ្ធតែចង់បានសម្រស់ស្រស់ស្អាត។
Kengo Abe