ឳសថព្យាបាលជំងឺមហារីកថ្មីទទួលបានការអនុម័តពីរដ្ឋាភិបាល​ជប៉ុន

នេះជាលើកដំបូងថ្នាំត្រូវបានប្រើក្នុងការព្យាបាល Photodynamic therapy (PDT) សម្រាប់ព្យាបាលជំងឺមហារីកដែល​អនុម័តដោយរដ្ឋាភិបាល។ 

រូបភាព NHK

កាលពីសប្តាហ៍មុនរដ្ឋាភិបាលជប៉ុនបានអនុញ្ញាតអោយប្រើថ្នាំនេះដើម្បីព្យាបាលជំងឺមហារីកក្បាល និងកដែលពិបាក​ក្នុងការប្រើវិធីសាស្រ្តផ្សេង។ 

អ្នកវិទ្យាសាស្ត្រ Kobayashi Hisataka នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពអាមេរិកសហការជាមួយក្រុមហ៊ុនឱសថ Rakuten Medical បានធ្វើសន្និសិទកាសែតនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។ លោក Kobayashi ជាអ្នកបង្កើតវិធីសាស្រ្តព្យាបាលនេះ ចំណែកក្រុមហ៊ុន​ឱសថ Rakuten Medical ជាអ្នកផលិតថ្នាំ។

វិធីសាស្រ្តក្នុងការព្យាបាលប្រើ Photodynamic therapy (PDT) ជាវិធីព្យាបាលដែលមានប្រសិទ្ធភាព និងជោគជ័យបំផុតចំពោះជំងឺមហារីកខុសៗគ្នា។ គោលការណ៍នៃការព្យាបាលនេះរួមបញ្ចូលថ្នាំដែលគេហៅថា (Photosensitiser) ផ្អែកលើសារធាតុ Chlorophyll ធម្មជាតិ សារធាតុនេះបញ្ចូលក្នុងចរន្តឈាមតាមរយៈការចាក់តាមសរសៃឈាមឬឬចាក់ចូលទៅក្នុងដុំសាច់។ បន្ទាប់ពីបញ្ចូលទៅក្នុងចរន្តឈាម សារធាតុងាយបង្កជាហេតុភ្ជាប់នឹងប្រភេទដុំសាច់​ណាមួយក្នុងខ្លួនជាមួយកម្រិតជាក់លាក់ខ្ពស់។ ជាពិសេសសារធាតុនេះនឹងត្រូវបានកោសិកាពេញរាងកាយស្រូប​យក ប៉ុន្តែនៅរយៈពេលយូរក្នុងកោសិកាមហារីក។

បន្ទាប់ពីរំញោចដោយពន្លឺ (laser) សារធាតុរស្មីក្នុងដុំសាច់ស្រូបយកពន្លឺ និងផលិតអុកស៊ីសែនសកម្មដើម្បីសម្លាប់​កោសិកាមហារីក។ PDT ក៏អាចបង្រួមឬបំផ្លាញដុំសាច់តាមរបៀបប្រយោលពីរ។ ទីមួយបំផ្លាញសរសៃឈាមក្នុងដុំសាច់ និងជំរុញប្រព័ន្ធភាពស៊ាំវាយប្រហារកោសិកាមហារីក។

លោក Kobayashi មានប្រសាសន៍ថាលោកពិតជារីករាយចំពោះវិធីសាស្ត្រដែលលោកស្រាវជ្រាវទទួលបានអាជ្ញាប័ណ្ណនៅប្រទេស​ជប៉ុន ហើយលោកក៏សង្ឃឹមថាការព្យាបាលនេះនឹងក្លាយជាជម្រើសក្នុងការព្យាបាលជំងឺមហារីក។

ប្រធានវេជ្ជសាស្ត្រ Rakuten Medical លោក Mikitani Hiroshi និយាយថាគាត់ជឿជាក់ថាវិធីសាស្ត្រនេះអាចរួមបញ្ចូល​ជាមួយការព្យាបាលដោយគីមី ហើយសង្ឃឹមថាវាអាចប្រើដើម្បីព្យាបាលអ្នកជំងឺកាន់តែឆាប់កាន់តែល្អ។

បច្ចុប្បន្ននីតិវិធីក្នុងការប្រើប្រាស់ថ្នាំត្រូវបានធានារ៉ាប់រងចេញចំណាយ ដោយសារថ្នាំទទួលបានអាជ្ញាប័ណ្ណឆាប់ ដូច្នេះ​​សុវត្ថិភាព និងប្រសិទ្ធភាពថ្នាំត្រូវបានវាយតម្លៃក្រោយពេលដាក់លក់លើទីផ្សារ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: