ជប៉ុនដាក់លក់ការ៉េមមានជាតិអាកុលតែមិនហាមឃាត់កុមារ

ថ្មីៗនេះជប៉ុនដាក់លក់ការ៉េមមួយប្រភេទមានជាតិអាល់កុល ប៉ុន្តែមិនបានហាមឃាត់កុមារទិញឡើយ។

ការ៉េម Suika Bar ជាប្រភេទការ៉េមដែលពេញនិយមបំផុតនៅលើទីផ្សារជប៉ុន។ ការ៉េម Suika Bar មានន័យថា “ការ៉េម​ឪឡឹក” ព្រោះការ៉េមមានរាងត្រីកោណដូចចំណិតឪឡឹកមានស្នូលគ្រាប់សូកូឡា។

ជាពិសេសនៅរដូវក្តៅក្រុមហ៊ុនផលិតការ៉េម Suika Bar មានកំណត់ដើម្បីទាក់ទាញអតិថិជនភាគច្រើនជាយុវជន។

រូបភាព https://japantoday.com/

សូមក្រឡេកមើលការ៉េឪឡឹកមានកំណត់ពណ៌ស្វាយនេះ ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍មិនមែនពណ៌ការ៉េមនោះទេ ចំណុចលេចធ្លោស្ថិតលើការ៉េមមានជាតិអាកុល។

បច្ចុប្បន្ននេះការ៉េមមានលក់តាមហាងជាមួយឃ្លាអក្សរបញ្ជាក់ថា “ផលិតផលនេះមានផ្ទុកជាតិអាល់កុល សូម​កត់​សម្គាល់​ចំពោះ​អ្នក​ដែលមិនអាចផឹកស្រា” ។

រូបភាព https://japantoday.com/

ជាតិអាល់កុលក្នុងការ៉េមមាន ០,២ % ។

ទោះយ៉ាងណាការ៉េម Suika Bar ក៏ជាមុខទំនិញពេញនិយមសម្រាប់កុមារដែរ។ តើផលិតផលនេះមានកំណត់ចំនួនអាយុ​ដែរទេ? ដោយសារតែជាតិអាកុលទាបដូច្នេះកុមារអាចញ៉ាំបាន។

ក្រៅពីផលិតផលនេះ នៅលើទីផ្សារក៏មានប្រភេទសូកូឡាមានជាតិអាល់កុលដូចជា Bacchus (កម្រិតអាកុល ៣,២%) និង Rummy (កម្រិតអាកុល ៣,៧%) ។ លើសពីនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប៉ាន់ប្រមាណកម្រិតជាតិអាកុលក្នុង Narazuke (ជ្រក់បុរាណរបស់ជប៉ុនផលិតពីស្រា Sake) កម្រិតចាប់ពី ៣,៥% ឬច្រើនជាងនេះ។ កុមារអាចទទួលទានប្រភេទអាហារនេះរួមទាំងសូកូឡាមានជាតិអាល់កុលផងដែរ។ ដោយសារបរិមាណជាតិអាកុលអាចបណ្តាលអោយស្រវឹងតិចតួចឬប៉ះពាល់ដល់សុខភាពប្រសិនបើស្ថាន​ភាពសុខភាពកុមារមិនល្អ។ ដូច្នេះកុមារអាចទទួលទានការ៉េមមានជាតិអាកុលឬអត់នៅតែជាបញ្ហាដែលត្រូវពិចារណាទោះបីជាវាមិនខុសច្បាប់។

នៅលើការវេចខ្ចប់មានបញ្ជាក់ជាតិអាកុលក្នុងចាហ៊ួយអាកុលជាប្រភេទចាហ៊ួយដែលពេញនិយមនៅប្រទេសលោកខាងលិច។

រូបភាព https://japantoday.com/

ហេតុ​នេះជាតិអាកុលក្នុងការ៉េមប្រហាក់ប្រហែលជាតិអាកុលក្នុង Wine ឬ Vodka ជាងជាតិអាកុលក្នុងស្រា Sake ឬ Shochu ។ ទោះបីជាមិនបានបញ្ជាក់ប្រភេទជាតិអាកុលក្នុងផលិតផល ប៉ុន្តែផ្នែកខាងក្រោយកញ្ចប់បង្ហាញថាការ៉េម​ផ្ទុក Cherry និងផ្លែឪឡឹក។

រូបភាព https://japantoday.com/

ទោះបីជាវាមានផ្ទុកឪឡឹកតែមិនដូចជា Suika Bar ធម្មតាទេ។ ការផ្លាស់ប្តូរតាំងពីរូបរាង និងគ្រាប់សូកូឡារួមមានជាតិ​អាល់​កុល​ចាហ៊ួយ។

ជាតិអាកុលក្នុងចាហ៊ួយក៏មិនច្រើនដែរ គ្រាន់តែដូចជាទឹកផ្លែឈើមានជាតិអាកុលប៉ុណ្ណោះ។

រូបភាព https://japantoday.com/

នៅពេលទទួលទានការ៉េមត្រជាក់ជាប់បំពង់កនាំមកនូវអារម្មណ៍ពិសេស។ ក្រៅពីនេះអ្នកអាចទុកអោយការ៉េមរលាយ​ក្នុង​កែវរួចផឹកដូចជាភេសជ្ជៈ។

រូបភាព https://japantoday.com/

បន្ថែមសូដាក្រូចឆ្មាក្លាយជាស្រាក្រឡុក។

រូបភាព https://japantoday.com/

ការ៉េមនេះដាក់លក់ក្នុងតម្លៃ ១៥១ យ៉េន (ប្រហែល ១.៤៣ ដុល្លា) មានលក់ក្នុងហាងចំនួនមានកំណត់។ នេះប្រហែល​ជាផលិត​ផល​សម្រាប់រដូវកាល Halloween នាពេលខាងមុខនេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: