នាវាចម្បាំង Yamato ព្រីន 3D រូបតូចដល់ថ្នាក់ប្រើ​មីក្រូទស្សន៍ទើបមើលឃើញ

កាលពី ២០ ឆ្នាំមុនខ្ញុំមានការភ្ញាក់ផ្អើលចំពោះម៉ាស៊ីនព្រីនកាន់តែទំនើបទៅៗ ទន្ទឹមនឹងនេះពណ៌ក៏ស្អាតណាស់ដែរ។ រូបភាពព្រីនស្រដៀងនឹងរូបថតពិតកាន់តែខ្លាំងឡើង។

ក្រុមហ៊ុនបោះពុម្ព Epson ធ្លាប់លក់ឈុតព្រីនមានចំនួន ៦ ពណ៌។ នៅពេលបច្ចេកវិទ្យាឈានដល់កម្រិត​ជឿន​លឿន អ្នកអាចមើលឃើញពីភាពខុសគ្នារវាងរូបព្រីនពីមុន និងសព្វថ្ងៃ។

បច្ចុប្បន្នជាមួយបច្ចេកវិទ្យាបោះពុម្ពថ្មីគេផលិតម៉ាសុីនព្រីន 3D យ៉ាងទំនើប។

រូបភាព https://www.google.com/

ទិន្នន័យ 3D ក្នុងកុំព្យូទ័រត្រូវបានវិភាគជាវិមាត្រទាំង ៣ ពេលព្រីន លើសពីនេះរូបភាពកាន់តែច្បាស់មិនចាំបាច់​ដុស​ខាត់​បន្ថែមទេ។ ថ្មីៗនេះមានម៉ាស៊ីនព្រីនធ័រ 3D ពណ៌ពេញ។

សព្វថ្ងៃមុខងារផ្សេងទៀតកំពុងបន្តកែលម្អ អ្នកអាចបោះពុម្ពផ្ទះទាំងមូលបាន។

រូបភាព https://gigazine.net/news/20131030-contour-crafting/

មិនត្រឹមតែប៉ុណ្ណឹង ថែមទាំងអាចបោះពុម្ពរូបភាពម្ហូបផងដែរ។ ដើម្បីផលិតម៉ាស៊ីនព្រីន 3D ត្រូវរួមបញ្ចូលទាំងជំនាញ​ក្នុងការធ្វើដែក។

តើអ្នកដឹងថានេះជាអ្វីទេ?

រូបភាព https://nlab.itmedia.co.jp/nl/articles/2009/27/news032.html

ពេលប្រើមីក្រូទស្សន៍មើលនេះជារូបភាពនាវា Yamato ដែលជានាវាចម្បាំងធំបំផុតនៅលើពិភពលោកក្នុងអំឡុងសង្គ្រាម​​​លោក​​លើក​ទី ២ ។

រូបភាព https://twitter.com/castem_liq/status/1309641895748882435/photo/2

រូបផ្តេកខាងក្រោមនាវាជាសរសៃរសក់ ទំហំនាវាតូចល្មមអាចដាក់នៅលើសរសៃរសក់បាន ដូច្នេះអ្នកមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។

ប្រសិនបើអ្នកជាមនុស្សតូចទើបអាចប្រើកន្ត្រៃបែបនេះបាន។

អ្នកបង្កើតស្នាដៃទាំងនេះប្រាកដជាជនជាតិជប៉ុនជាមនុស្សនិយម Chibi ។

ក្នុងខ្សែភាពយន្តគំនូរជីវចលមនុស្សយន្តតូចៗចូលក្នុងរាងកាយមនុស្សដើម្បីព្យាបាលជំងឺ។ ស្តាប់ទៅហាក់ដូច​ជា​មិន​អាច​ទៅ​រួច ប៉ុន្តែជាមួយនឹងការវិវត្តន៍នៃម៉ាសុីនព្រីន 3D គំនិតនេះអាចក្លាយជាការពិតទាំងស្រុង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: