នារីម្នាក់បង្ហាញម៉ូតដែលគេកំពុងនិយម Gothic lolita ជា​មួយ​រាង​កាយ​សាច់ដុំ

ម៉ូតដែលគេកំពុងនិយម Gothic lolita ត្រូវបានបំផុសគំនិតចេញពីភាពគួរអោយស្រលាញ់ និងវ័យក្មេង។ ដូច្នេះហើយ​ចំណាប់​អារម្មណ៍របស់អ្នកចំពោះនារីដែលស្លៀកឈុតទាំងនេះស្អាតគួរអោយស្រលាញ់ណាស់។

ផ្ទុយទៅវិញនារីរូបនេះប្រាកដជាធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

រូបភាព ららか (@u_raraka_)

https://twitter.com/u_raraka_/status/1308416743912677376?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1308416743912677376%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F117435.html

នៅពេលស្លៀកសម្លៀកបំពាក់ Lolita មើលមិនឃើញសាច់ដុំទេ ប៉ុន្តែឈុតសម្លៀកបំពាក់នេះមានទម្ងន់ធ្ងន់ណាស់ ដូច្នេះត្រូវការកម្លាំងរាងកាយខ្លាំងទើបអាចពាក់បាន។ ហេតុ​នេះនារីដែលស្លៀកឈុត Lolita ប្រាកដជាមានរាងកាយ Gorilla ដែរហើយ។

នៅលើទំព័រធ្វីតធឺរបស់នាង នេះមិនមែនជាលើកទី ១ ទេដែលនាងបង្ហាញសាច់ដុំរឹងមាំរបស់ខ្លួន។

ក្រៅពីនេះនាងក៏រួមចំណែកក្នុង Hashtag ដែលកំពុងពេញនិយមនៅជប៉ុន #脱いだときのギャップ選手権 (ការប្រលងបង្ហាញពីភាពខុសគ្នារវាងអ្វីដែលអ្នកពាក់ និងរូបរាងរបស់អ្នក) ។

ទោះបីជាសម្លៀកបំពាក់របស់នារីម្នាក់នេះមើលទៅដូចជាទន់ខ្សោយ ប៉ុន្តែនៅពីក្រោយនោះជារាងកាយ និងស្មារតីរឹងមាំបំផុត។

ខ្ញុំតែងតែរឹងមាំបែបនេះ។

ប្រសិនបើអ្នកនិយមម៉ូត Lolita ទន្ទឹមនឹងនេះចូលចិត្តហាត់ប្រាណ និងសាច់ដុំ អ្នកអាចទំនាក់ទំនងជាមួយនារីម្នាក់នេះតាមរយៈ Twitter

នារីមួយចំនួន​មើលសំបកក្រៅហាក់ដូចជាទន់ខ្សោយ ប៉ុន្តែតាមពិតនាងរឹងមាំទាំងស្មារតី និងរាងកាយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: