ជប៉ុនឧបត្ថម្ភប្រាក់សម្រាប់អ្នកដែលចាកចេញពីទីក្រុងទៅធ្វើការនៅតំបន់ជនបទ
រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ប្រាក់ ១ លានយ៉េនសម្រាប់ប្រជាជនដែលចាកចេញពីទីក្រុងតូក្យូទៅរស់នៅជនបទ ហើយនៅតែអាចបន្តការងាររបស់ពួកគេក្នុងទីក្រុងតូក្យូពីចម្ងាយ។ កម្មវិធីជំនួយនេះគ្រោងនឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។
ទន្ទឹមនឹងនេះកម្មវិធីគាំទ្រទឹកប្រាក់ ៣ លានយ៉េនសម្រាប់អ្នកផ្តើមធ្វើអាជីវកម្មព័ត៌មានវិទ្យាតាមតំបន់ជនបទនៅឆ្នាំសារពើពន្ធបន្ទាប់ក្នុងខែមេសា។ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្តាលអោយមនុស្សជាច្រើនត្រូវផ្លាស់ប្តូរវិធីសាស្ត្រធ្វើការ រដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាជនចាកចេញពីទីក្រុងធំៗ និងបន្តរកស៊ីនៅតាមតំបន់ជនបទ។
នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Yoshihide Suga ចាត់ទុកការស្តារឡើងវិញធ្វើអោយតំបន់ជនបទមានភាពប្រសើរជាងមុន។ កញ្ចប់ជំនួយផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលធ្វើការនៅតំបន់ជនបទ ជួយកាត់បន្ថយបញ្ហាទាក់ទងទៅនឹងភាពចាស់ជរា និងបញ្ហាថយចុះនៃចំនួនប្រជាជន។
រូបភាព https://asia.nikkei.com/Economy/Japan-to-offer-9-000-to-remote-workers-in-countryside
មូលនិធិចំនួន ១០០ ពាន់លានយេ៉នប្រើសម្រាប់គម្រោងអភិវឌ្ឍមូលដ្ឋាន ហើយមួយផ្នែកនៃថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២១ របស់រដ្ឋាភិបាល។ ។ កាលពីមុនធ្លាប់មានកម្មវិធីគាំទ្រប្រជាជនពីទីក្រុងអោយវិលត្រឡប់ទៅស្រុកកំណើតប្រកបអាជីវកម្ម កម្មវិធីថ្មីនេះជួយបង្កើនចំនួនមនុស្សត្រឡប់ទៅជនបទអាចបន្តធ្វើការពីចម្ងាយ។
គម្រោងការងារពីចម្ងាយទទួលបានការគាំទ្រជាច្រើនក្នុងកំឡុងជំងឺកូវីដ-១៩ រាតត្បាត។ ផែនការនេះក៏កាត់បន្ថយការប្រមូលផ្តុំសកម្មភាពសេដ្ឋកិច្ចនៅទីក្រុងតូក្យូផងដែរ។
អ្នកជំនាញផ្នែកការងារនិយាយថា៖ “នៅពេលទម្រង់ធ្វើការពីចម្ងាយត្រូវបានបង្កើតឡើង ជម្រើសធ្វើការនៅទីក្រុងឬទីជនបទលែងជាបញ្ហាទៀតហើយ យើងអាចថ្លឹងថ្លែងកម្លាំងពលកម្ម” ។
ជប៉ុនក៏នឹងផ្តល់ការគាំទ្រដល់អាជីវកម្មព័ត៌មានវិទ្យាតាមតំបន់ជនបទដើម្បីលើកកម្ពស់ការធ្វើឌីជីថលនៅតំបន់ជនបទ។ ដើមទុននឹងផ្ទេរទៅអោយអាជីវកម្មដែលប្រើសម្រាប់បញ្ញាសិប្បនិម្មិត ទិន្នន័យធំៗ និងបច្ចេកវិទ្យាទំនើបដទៃទៀត។
ជំនួយឥតសំណងនេះចំណាយ ៣ ភាគ ៤ ទៅលើការចំណាយរបស់រដ្ឋាភិបាលមូលដ្ឋាន ហើយថវិកាប្រមាណ ១៥ ពាន់លានយ៉េននឹងត្រូវចំណាយក្រោមថវិកាឆ្នាំថ្មី។
ថវិកានេះប្រើសម្រាប់គាំទ្រការិយាល័យផ្កាយរណបឬដាច់ដោយឡែកពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។ គោលដៅអនុញ្ញាតឱ្យប្រជាជនតាមតំបន់ជនបទធ្វើការដូចនៅទីក្រុងតូក្យូ។
យោងតាមសារព័ត៌មាន Nikkei ឥឡូវនេះបង្ហាញថាលំហូរប្រជាជនបានចាប់ផ្តើមផ្លាស់ទៅតំបន់ជនបទ។ ចំនួនប្រជាជនចាកចេញពីទីក្រុងតូក្យូ (តូក្យូរួមទាំងតំបន់ Kanagawa, Saitama និង Chiba) ចំនួនប្រជាជនដែលផ្លាស់លំនៅមានការកើនឡើងក្នុងខែកក្កដាឆ្នាំនេះ។
នៅប្រទេសជប៉ុនការបែងចែកធនធានមនុស្សគ្មានភាពស្មើគ្នាទេបើប្រៀបទៅនឹងប្រទេសដទៃ ទម្រង់ធ្វើការពីចម្ងាយអាចកាត់បន្ថយសម្ពាធក្នុងទីក្រុងតូក្យូ។
នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយខុទ្ទកាល័យគណៈរដ្ឋមន្រ្តីក្នុងខែឧសភា និងមិថុនា អ្នកធ្វើការពីចម្ងាយចំនួន ២៥% និយាយថាពួកគេចាប់អារម្មណ៍ការផ្លាស់ទៅតំបន់ជនបទ។ ជាពិសេសប្រហែលជា ៤០% ប្រជាជនក្នុងវ័យ ២០ ឆ្នាំមានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅរស់នៅស្រុកកំណើត។
លំហូរកម្លាំងពលកម្មក្នុងទីក្រុងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនតាមតំបន់ជនបទជប៉ុនដែលជារឿយៗខ្វះបុគ្គលិក។ យោងតាមក្រុមហ៊ុន Grooves ភ្នាក់ងារចាត់ចែងការងារនៅទីក្រុងតូក្យូ ប្រជាជនចំនួន ៧០% សម្រេចចិត្តផ្លាស់ប្តូរការងារពីខែមេសាឆ្នាំនេះផ្លាស់ទៅក្រុមហ៊ុនក្រៅទីក្រុងតូក្យូកើនឡើងពី ៤០% បើប្រៀបនឹងឆ្នាំមុន។
លោក Paul Christie នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ Walk Japan មានប្រសាសន៍ថា៖ “ធ្វើការពីចម្ងាយមិនមែនគ្រាន់តែជាគំនិតប៉ុណ្ណោះទេ ប៉ុន្តែបានប្រែទៅជាការអនុវត្តជាក់ស្តែង។ ជំងឺកូវីដ-១៩ បានធ្វើអោយតំបន់ជនបទកាន់តែមានភាពទាក់ទាញ” ។
AD