កីឡាករហែលទឹកដ៏ល្បីរបស់ជប៉ុនត្រូវគេប្រទះឃើញចូលសណ្ឋាគារជាមួយនារីម្នាក់

នៅប្រទេសជប៉ុនប្រសិនបើតារាល្បីត្រូវគេប្រទះឃើញផិតក្បត់អាចនឹងបាត់បង់អាជីព។

អំពើផិតក្បត់ត្រូវបានចាត់ទុកជា 風紀紊乱 (Fūkibinran) – ការរំលោភលើសីលធម៌សាធារណៈ អាចនិយាយបាន​ថា​ជា​កំហុស​ធ្ងន់។ ជាពិសេសបើអ្នកជាតារាល្បីត្រូវគេប្រទះឃើញផិតក្បត់អាជីពនឹងរលត់រលាយ។

រូបភាព https://baomoi.com/

ថ្មីៗនេះវិស័យកីឡាជប៉ុនមានការភ្ញាក់ផ្អើលចំពោះរឿងអាស្រូវផិតក្បត់របស់តារាហែលទឹកដ៏ល្បីឈ្មោះ Daiya Seto ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបកអាក្រាត។ ជាក់ស្តែងកីឡាករហែលទឹកអាយុ ២៦ ឆ្នាំចូលសណ្ឋាគារជាមួយនារីប្លែកមុខម្នាក់។ បន្ទាប់ពីនោះគាត់ត្រឡប់ទៅទទួលកូនពីរនាក់នៅថ្នាក់មតេយ្យ។

រូបភាព https://baomoi.com

ទស្សនាវដ្តី Shukan Shincho ចេញផ្សាយអត្ថបទមួយលើបណ្តាញអុីនធឺណេតកាលពីថ្ងៃពុធ នៅក្នុងព័ត៌មាននិយាយ​ថាលោក Seto បានទៅសណ្ឋាគារស្នេហាជាមួយស្ត្រីម្នាក់ដែលមិនមែនជាប្រពន្ធរបស់គាត់កាលពីខែកញ្ញា។

ក្រុមហ៊ុនគ្រប់គ្រងក៏បានបញ្ជាក់ថាកីឡាករបស់ខ្លួនមានអំពើផិតក្បត់។ ក្រោមមតិរបស់សាធារណៈជនលោក Seto ត្រូវសុំទោសអ្នកគាំទ្ររបស់គាត់។

រូបភាព https://baomoi.com

“អាកប្បកិរិយាមិនចេះគិតរបស់ខ្ញុំបានធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ ក្រុមហ៊ុន ធ្វើឱ្យមានបញ្ហា បាត់បង់ជំនឿទុកចិត្តរបស់គាំទ្រ និងអ្នកពាក់ព័ន្ធទាំងអស់។ ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នា ដោយការសោកស្តាយយ៉ាងខ្លាំងខ្ញុំនឹងពិចារណាឡើងវិញនូវអ្វីដែលខ្លួនបានធ្វើ ហើយខ្ញុំនឹងពិភាក្សាជាមួយគ្រួសារអំពីអ្វីដែលត្រូវធ្វើបន្ទាប់ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់” ។

រូបភាព https://baomoi.com/

យោងទៅតាមទស្សនាវដ្តីប្រចាំសប្តាហ៍លោក Seto បានរៀបការជាមួយកីឡាការនីហែលទឹកឈ្មោះ Yuka Mabuchi ក្នុងឆ្នាំ ២០១៧។ បច្ចុប្បន្នពួកគេទាំង ២ នាក់មានកូនតូចដ៏គួរអោយស្រលាញ់ពីរនាក់ ម្នាក់អាយុ ២ ឆ្នាំ និងម្នាក់ទៀតមានអាយុ ៦ ខែ។ គូស្វាមីភរិយានេះតែងតែបង្ហោះរូបថតគ្រួសារលើគណនីផ្ទាល់របស់ពួកគេ។

រូបភាព https://baomoi.com/

លោក Daiya Seto កើតនៅថ្ងៃទី ២៤ ខែឧសភាឆ្នាំ ១៩៩៤ នៅ Moroyama ហើយជាអត្តពលិកឈានមុខគេក្នុងវិស័យហែលទឹករបស់ជប៉ុន។ រឿងអាស្រូវនេះកើតឡើងចំពេលដែលលោក Seto កំពុងផ្តោតអារម្មណ៍ទៅលើការត្រៀម​សម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។

បើនិយាយពីសមិទ្ធិផលវិញនៅអាយុ ២៦ ឆ្នាំលោក Seto បានឈ្នះមេដាយមធ្យមទ្វេដង ២០០ ម៉ែត្រ និងរង្វាន់ជើង​ឯកពិភពលោកសម្រាប់បុរសចម្ងាយ ៤០០ ម៉ែត្រ រង្វាន់នេះជួយអោយលោកមានឳកាសចូលរួមប្រកួតកីឡា​អូឡាំពិក​នៅឆ្នាំក្រោយ ដោយមិនចាំបាច់ប្រកួតថ្នាក់ជាតិស្របតាមលក្ខណៈវិនិច្ឆ័យនៃសហព័ន្ធហែលទឹករបស់ជប៉ុន​ឡើយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: