ក្រុមហ៊ុន Adult Video ជប៉ុនបើកដំណើរការសួនកម្សាន្ត “មនុស្សធំ” ទាំងអស់មាន ៥ ជាន់
នៅប្រទេសជប៉ុនមានប្រភេទនៃសួនកម្សាន្តជាច្រើន តើអ្នកដឹងទេថាសួនកម្សាន្ត AV ជាអ្វី? សួនកម្សាន្ត AV ពាក្យពេញ Adult Video នឹងបើកបង្ហាញនាខែតុលានៅទីក្រុងតូក្យូ។
SOD Land មានទីតាំងស្ថិតនៅសង្កាត់រាត្រី Kabukicho ជាអគារមានកម្ពស់ ៥ ជាន់ដែលទទួលការចូលរួមពីតារាសម្តែង និងបុគ្គលិកក្នុងវិស័យភាពយន្តមនុស្សធំរបស់ជប៉ុន។
សួនកម្សាន្តជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រីកអាជីវកម្មរបស់ Soft on Demand (SOD) ដែលជាក្រុមហ៊ុនចែកចាយ និងផលិតវីដេអូមនុស្សធំនាំមុខគេនៅប្រទេសជប៉ុន។
រូបភាព https://soranews24.com/2020/09/18/entire-building-of-restaurants-bars-staffed-by-japanese-adult-film-actresses-to-open-in-tokyo/
ជាន់នីមួយៗទទួលបន្ទុកការងារខុសគ្នា ឧទាហរណ៍ជាន់ទី ១ ជាកន្លែងទទួលភ្ញៀវរួមមានហាងលក់វត្ថុអនុស្សាវរីយ៍ ថតរូប និងម៉ាសុីនហ្គេម -ល- ។
នៅជាន់ទី ២ ហាង Kakubutsu Salon ជាកន្លែងដែលភ្ញៀវអាចទទួលបានសេវាកម្មភេសជ្ជៈ ម៉ាស្សា និងសេវាកម្មកម្សាន្តផ្សេងៗទៀតពីបុគ្គលិកក្នុងវិស័យមនុស្សធំ។
រូបភាព https://nextshark.com/major-japanese-porn-company-is-opening-a-5-story-adult-theme-park/
នៅជាន់ទី ៣ មានសេវាកម្មពិសេសជាមួយវត្តមានតារាសម្តែងល្បីៗក្នុងវិស័យភាពយន្តមនុស្សធំ។ ភ្ញៀវដែលមកជាន់នេះអាចបន្ធូរអារម្មណ៍ក្នុងកម្រិតខ្ពស់។
នៅជាន់ទី ៤ គេហៅថា Silent Bar តារាសម្តែងស្រី SOD នឹងបម្រើភេសជ្ជៈដោយស្លៀកឈុតហែលទឹកខាងក្រោយកញ្ចក់។ នៅក្នុង Silent Bar ភ្ញៀវគ្រាន់តែអាចមើលមិនអាចជជែកជាមួយតារាម៉ូដែលបានទេ។
https://www.instagram.com/p/CCPhAoZHMV-/?utm_source=ig_embed
នៅជាន់ទី ៥ តាមពិតជាបន្ទប់ក្រោមដីសម្រាប់តារាស្រីដែលទើបតែចូលធ្វើ។ ប្រសិនបើអ្នកចង់ជួបជាមួយតារាស្រីដែលចូលធ្វើការថ្មី មានភាពខ្មាសអៀន នេះប្រហែលជាជាន់ដែលអ្នកគួរតែសាកល្បង។
នៅ SOD Land គិតថ្លៃចូល ៥០០ យ៉េនរយៈពេល៣០ នាទី។ ម្យ៉ាងវិញទៀតភ្ញៀវត្រូវបង់ប្រាក់សម្រាប់ភេសជ្ជៈដែលបុគ្គលិកបម្រើ និងថ្លៃម្ហូបដែលភ្ញៀវហៅ។
សួនកម្សាន្តនេះបើកនៅថ្ងៃទី ១០ ខែតុលាចាប់ពីម៉ោង ៥ ដល់ម៉ោង ១០ យប់។ ដោយសារជំងឺកូវីដ-១៩ ភ្ញៀវដែលមកត្រូវពាក់ម៉ាស និងវាស់សីតុណ្ហភាពនៅច្រកចូល។
Sacchan