តើអ្នកជឿទេថាគំនិតវិជ្ជមានអាចនាំមកនូវសុភមង្គលក្នុងជីវិត
នៅក្នុងជីវិតមនុស្សគ្រប់គ្នាតែងជួបប្រទះរឿងដែលមិនល្អ។ ធ្វើអោយធ្លាក់ទូរស័ព្ទ iPhone បែកអេក្រង់ បាត់កាបូបលុយ ឬអាក្រក់ជាងនេះត្រូវគេបដិសេធស្នេហ៍។
ជាការពិតណាស់អារម្មណ៍នឹងប្រែជាអាប់អួរពេលជួបរឿងមិនសប្បាយចិត្តឬគ្មានសំណាង។ អារម្មណ៍មិនល្អនឹងបង្ហាញលើផ្ទៃមុខរបស់អ្នក ទាំងអស់នេះធ្វើអោយអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នកស្រងូតស្រងាត់។ នេះជាមូលហេតុដែលបណ្តាលអោយសំណាងអាក្រក់នៅតែបន្ត។
រូបភាព https://www.pinterest.com/pin/493425702898260569/
ក្នុងករណីនេះហេតុអ្វីមិនព្យាយាមផ្លាស់ប្តូររបៀបដែលអ្នកគិតអោយទៅជាវិជ្ជមានវិញ។
ឧទាហរណ៍៖ អ្នកធ្វើអោយធ្លាក់ទូរស័ព្ទ iPhone បែកអេក្រង់។ យើងអាចគិតថាទេវតាចង់អោយអ្នកប្តូរទូរស័ព្ទឬចង់បង្រៀនអ្នកពីមេរៀនបិទអេក្រង់ទូរស័ព្ទមុនពេលប្រើ។ នៅពេលអ្នកប្រើទូរស័ព្ទលើកក្រោយប្រាកដជាប្រុងប្រយ័ត្នជាងមុន។
ករណីធ្វើបាត់កាបូបលុយ ពិតជាសំណាងក្នុងកាបូបមានប្រាក់តែប៉ុណ្ណឹង វានឹងកាន់តែអាក្រក់បើអ្នកទើបតែដកលុយរួចបាត់កាបូប។ គិតម្យ៉ាងទៀតសំណាងបាត់កាបូបក្នុងប្រទេស ប្រសិនបើបាត់នៅបរទេសមិនដឹងជាត្រូវធ្វើយ៉ាងណាទេ។
ត្រូវ Crush បដិសេធស្នេហ៍ “ប្រហែលជាខ្ញុំ និងនាងគ្មានវាសនា សំណាងដែលដឹងមុនពេលរៀបការ។ ត្រូវបន្តរកមនុស្សដែលសាកសមផ្សេងទៀត” ។
រូបភាព https://zerosymmetry.wordpress.com/2011/03/12/japan-a-small-wish/
អ្នកត្រូវមានគំនិតវិជ្ជមានដើម្បីប្រឈមនឹងអារម្មណ៍អវិជ្ជមាន។ សូម្បីតែពេលអ្នកពិបាកចិត្តឬសោកសៅអ្វីៗក៏មិនប្រសើរឡើងដែរ។
នៅក្នុងភាសាជប៉ុនមានឃ្លាមួយថា 負の連鎖 (Make no rensa) សំដៅទៅលើភាពមិនសប្បាយចិត្តនឹងនាំមកនូវភាពមិនសប្បាយចិត្ត។ មិនត្រឹមតែភាពមិនសប្បាយចិត្តដែលតែងតែកើតឡើងចំពោះខ្លួនអ្នកប៉ុណ្ណោះទេ អាចបណ្តាលអោយមានអារម្មណ៍មិនល្អចំពោះមនុស្សនៅជុំវិញ។
រូបភាព https://www.kawagoekokosapo.com/negative-chain
ដូច្នេះក្នុងកំឡុងពេលនោះសូមរក្សាភាពស្ងប់ស្ងាត់។
តើខ្ញុំត្រូវរក្សាភាពស្ងប់ស្ងាត់ដោយរបៀបណា? ត្រូវអធិស្ឋានទូលថ្វាយរឿងគ្រប់យ៉ាងដល់ព្រះឬ? បាទនេះមិនមែនជាបញ្ហាអបិយជំនឿទេ ប៉ុន្តែត្រូវបានបង្ហាញអោយឃើញតាមបែបវិទ្យាសាស្ត្រ។
មានមនុស្សម្នាក់កើតជំងឺមហារីកមិនអាចរស់បានយូរ ប៉ុន្តែដោយសារជំនឿថាខ្លួននឹងរស់នៅហើយជាសះស្បើយឡើងវិញ។ ការប្តេជ្ញាចិត្តជួយបង្កើនប្រព័ន្ធភាពស៊ាំ និងភាពជាសះស្បើយឡើងវិញនៃរាងកាយ។
ក្រៅពីនេះជំងឺងាយនឹងវាយប្រហារលើរាងកាយរបស់អ្នកពេលមានភាពតានតឹង។ ប្រសិនបើអ្នកកាត់បន្ថយភាពតានតឹងក្នុងជីវិតឱកាសកើតជំងឺក៏ថយចុះផងដែរ។
ប្រសិនបើអ្នកដើរជាមួយមនុស្សរអ៊ូរទាំ ត្អូញត្អែរ ស្រពាប់ស្រពោនពេញមួយថ្ងៃ អ្នកក៏មានអារម្មណ៍មិនល្អដែរមែនទេ? ស្រដៀងគ្នានេះដែរអ្នកដទៃក៏មានអារម្មណ៍ដូច្នោះពេលអ្នកក្រៀមក្រំ។ អ្នកបាត់បង់ទំនាក់ទំនងមិនមែនដោយសារសំណាងអាក្រក់ឡើយ តែដោយសាររបៀបដែលអ្នកប្រឈមនឹងបញ្ហា។
និយាយអោយចំទៅគំនិតវិជ្ជមានមិនអាចរារាំងរឿងអាក្រក់កើតឡើងចំពោះអ្នកបានទេ។ ប៉ុន្តែវានឹងធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង ហើយជួយអ្នកអាចរកបានដំណោះស្រាយដែលល្អបំផុត។
សូមរក្សាគំនិតវិជ្ជមានទាំងក្នុងជីវិត និងនៅកន្លែងធ្វើការ។
រាល់ពេលដែលអ្នកបរាជ័យអ្នកនឹងទទួលបានមេរៀនផ្សេងៗគ្នា។ អ្នកអាចបន្ទោស ខកចិត្តចំពោះខ្លួនឯង ប៉ុន្តែកុំទុកអោយខ្លួនធ្លាក់ទឹកចិត្ត។ ការបរាជ័យនឹងធ្វើឱ្យអ្នកកាន់តែមានភាពចាស់ទុំ និងរីកចម្រើន។
សូមពិចារណាប្រសិនបើអ្នកជ្រើសរើសបុគ្គលិក រវាងមនុស្សរួសរាយ និងមនុស្សក្រៀមក្រំរអ៊ូរទាំ តើអ្នករើសយកនរណា?
ចាប់ពីពេលនេះតទៅកុំភ្លេចគំនិតវិជ្ជមាន និងស្នាមញញឹមពេលអ្នកទៅដល់កន្លែងធ្វើការ។
Kengo Abe