ពិធីបុណ្យរំលឹកវិញ្ញាក្ខន្ធជនរងគ្រោះនៃឧប្បត្តិហេតុបន្ទុះភ្នំភ្លើង Ontake កាលពី ៦ ឆ្នាំមុន
រូបភាព https://www3.nhk.or.jp/
កាលពីថ្ងៃអាទិត្យម្សិលមិញគេប្រារព្ធពិធីបុណ្យរំលឹកដល់ជនរងគ្រោះដែលបានស្លាប់ក្នុងករណីបន្ទុះភ្នំភ្លើង Ontake ភាគកណ្តាលប្រទេសជប៉ុនកាលពី ៦ ឆ្នាំមុន។
ករណីផ្ទុះនេះបានបណ្តាលឱ្យមនុស្ស ៥៨ នាក់ស្លាប់ និងបាត់ខ្លួន ៥ នាក់នៅតំបន់ឡើងភ្នំដ៏ល្បីមួយកន្លែង។ នេះជាគ្រោះមហន្តរាយភ្នំភ្លើងដែលមានមនុស្សស្លាប់ច្រើនបំផុតរបស់ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី ២ រហូតមក។
រូបភាព https://www.dailymail.co.uk/
ពិធីបុណ្យរំលឹកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ត្រូវបានធ្វើឡើងនៅក្នុងភូមិ Otaki ខេត្ត Nagano ក្រោមជើងភ្នំ។ អ្នកដែលចូលរួមក្រឡេកមើលកំពូលភ្នំ ហើយចំណាយពេលស្ងប់ស្ងាត់មួយនាទីដើម្បីរំលឹកដល់ជនរងគ្រោះនៅម៉ោង ១១ៈ៥២ ព្រឹកពេលបន្ទុះភ្នំភ្លើងកើតឡើង។
នៅឆ្នាំនេះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ អ្នកចូលរួមមានតែក្រុមគ្រួសារអ្នកស្លាប់ និងមន្រ្តីមូលដ្ឋានប៉ុណ្ណោះ។ ហើយក៏មិនមានជាសុន្ទរកថាតំណាងរបស់ក្រុមគ្រួសារដូចរាល់ឆ្នាំដែរ។
រូបភាព https://www.dailymail.co.uk/
នៅឆ្នាំនេះភូមិដែលស្ថិតក្នុងខេត្ត Nagano បានដកបម្រាមមិនអោយចូលទៅជិតកំពូលភ្នំដែលត្រូវបិទអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីឧប្បត្តិហេតុនេះ។ ឥឡូវនេះអ្នកអាចឡើងភ្នំទាំងពីរគឺ Ontake នៅ Nagano និងកំពូលភ្នំដែលបើកឡើងវិញកាលពីពីរឆ្នាំមុន។
ជម្រកក្នុងករណីគ្រោះថ្នាក់ក៏ត្រូវបានបង្កើតឡើងនៅជិតកំពូលភ្នំទាំងពីរ ប៉ុន្តែរដ្ឋាភិបាលមូលដ្ឋាននៅតែត្រូវដោះស្រាយបញ្ហាការលើកកម្ពស់ការយល់ដឹងរបស់អ្នកឡើងភ្នំ។ នៅពេលដំណាលគ្នាស្វែងរកផែនការជម្លៀសរហ័សបំផុតពេលមានបន្ទុះផ្ទុះភ្នំភ្លើងផ្សេងទៀតកើងឡើង។
AD