តើសម្លៀកបំពាក់គីម៉ូណូរបស់ជប៉ុនពិតជាត្រូវស្លៀក ១២ ជាន់មែនឬ?
យើងដឹងហើយថាសម្លៀកបំពាក់គីម៉ូណូជាសម្លៀកបំពាក់ប្រពៃណីជប៉ុន។ ផ្ទុយនឹងសម្លៀកបំពាក់ Yukata មានលក្ខណៈសាមញ្ញ ឈុតគីម៉ូណូដែលមានតម្លៃបំផុតមានរហូតដល់ទៅ ១២ ជាន់។
រូបភាព http://www.shajiraku.jp/plan/feeling_detail.php?id=43
ដើម្បីស្លៀកសម្លៀកបំពាក់គីម៉ូណូលើខ្លួនមិនដឹងថាត្រូវពាក់ប៉ុន្មានជាន់នោះទេ ប៉ុន្តែជាទូទៅមានតែអភិជនទេដែលត្រូវបានអនុញ្ញាតឲ្យស្លៀកគីម៉ូណូនេះ។ ចំពោះមូលហេតុត្រូវស្លៀកច្រើនជាន់នៅតែជាអាថ៌កំបាំង។
ទោះបីជាគេនិយាយថាស្លៀកគីម៉ូណូមាន ១២ ជាន់ក៏ពិតមែន ប៉ុន្តែជាក់ស្តែងមានតែ ៨ ជាន់ប៉ុណ្ណោះ។ មួយជាន់ៗជាក្រណាត់សូត្រ។ សូត្ររបស់ជប៉ុនស្តើងហើយស្រាលទម្ងន់ត្រឹម ១/៣ សូត្រដទៃទៀតប៉ុណ្ណោះ ដូច្នេះគីម៉ូណូមិនធ្ងន់ដូចអ្វីដែលមនុស្សជាច្រើននឹកស្មាននោះទេ។
ចូរក្រឡេកមើលសម្លៀកបំពាក់ជាក់ស្តែង។
រូបភាព https://discoverjapan-web.com/article/9348
តាមពិតទៅក៏មិនស្រាលប៉ុន្មានដែរ ព្រោះគីម៉ូណូនេះមានទម្ងន់ពី ១៥ ទៅដល់ ២០ គីឡូក្រាម។
និយាយអញ្ចឹងអ្នកមិនត្រូវបង្ហាញជើងរបស់ខ្លួនពេលស្លៀកគីម៉ូណូពីជាន់ទី ១ នោះទេ។ ផ្ទះរបស់ប្រជាជនជប៉ុនពីដើមភាគច្រើនធ្វើពីឈើ ដូច្នេះវាងាយនឹងត្រជាក់នៅរដូវស្លឹកឈើជ្រុះ និងរដូវរងា។ ការបិទបាំងជើងក្នុងឈុតសម្លៀកបំពាក់គីម៉ូណូជាវិធីរក្សាភាពកក់ក្តៅ ប៉ុន្តែអ្នកត្រូវតែដើរដោយប្រុងប្រយ័ត្នកុំឲ្យដួល។
ម្យ៉ាងវិញទៀត អ្នកមិនអាចរត់ ឬបោះជំហានធំនោះទេ។ ហេតុតែគេពាក់ច្រើនជាន់បែបនេះដើម្បីបិទបាំងដើមទ្រូង និងចង្កេះ។ ទន្ទឹមនឹងនេះ សម្លៀកបំពាក់គីម៉ូណូរបស់ស្ត្រីមានភាពសំពីងសំពោងសម្រាប់វាយតម្លៃភាពជាស្ត្រីរបស់ស្ត្រីនៅសម័យបុរាណ។
សម្លៀកបំពាក់សំពីងសំពោងបែបនេះបើស្លៀកនៅរដូវក្តៅមិនដឹងថាយ៉ាងណានោះទេ។
Kengo Abe