តារាសម្តែងស្រី Takeuchi Yuko ទទួលមរណភាពសង្ស័យដោយសារធ្វើអត្តឃាត

តារាសម្តែងស្រីជនជាតិជប៉ុនឈ្មោះ Takeuchi Yuko បានទទួលមរណភាពប្រហែលបណ្តាលមកពីធ្វើអត្តឃាត គាត់មានអាយុ ៤០ ឆ្នាំ។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/258448/

យោងតាមប្រភពព័ត៌មានបានអោយដឹងថាក្រុមគ្រួសាររបស់នាងបានប្រទះឃើញគាត់សន្លប់បាត់ស្មារតីនៅផ្ទះក្នុងស្រុក Shibuya វេលាម៉ោងប្រហែល ២ ព្រឹកថ្ងៃអាទិត្យ។

បន្ទាប់ពីនោះនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយនៅទីនោះត្រូវគេបញ្ជាក់ថាបានទទួលមរណភាព។

តារាស្រី Takeuchi ធ្លាប់សម្តែងតួជាច្រើនក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍។ គាត់ធ្លាប់ទទួលបានពានរង្វាន់ Japan Academy Film Prize (រង្វាន់ភាពយន្តបណ្ឌិត្យសភាជប៉ុន) ប្រគល់ជូន។ គាត់ធ្លាប់ជាតួឯកស្រីក្នុងរឿង​​ភាគ NHK ដែលត្រូវបានចាក់បញ្ចាំងដំបូងក្នុងឆ្នាំ ១៩៩៩ ហើយសម្តែងក្នុងរឿងភាគប្រវត្តិសាស្ត្រ NHK ដែលចាក់ផ្សាយក្នុងឆ្នាំ ២០១៦ ។

នៅជប៉ុនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានករណីតារាសម្តែង និងតារាកម្មវិធីទូរទស្សន៍ជាច្រើនទទួល​មរណ​ភាព​ដោយ​សារ​ការ​ធ្វើអត្តឃាត។

តារាសម្តែងប្រុសអាយុ ៣០ ម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះកាលពីខែកក្កដា។ ចំណែកតារាកម្មវិធីទូរទស្សន៍​ទទួល​មរណភាពនៅអាយុ ២៣ ឆ្នាំកាលពីខែសីហា។

ក្នុងខែនេះតារាសម្តែងអាយុ ៣៦ ឆ្នាំ និងតារាសម្តែងអាយុ ៨០ ឆ្នាំក៏ទទួលមរណភាពផងដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: