Kyoko’s cooking : ស៊ុបលៀសសមុទ្រ

គ្រឿងផ្សំ៖

  • លៀសសមុទ្រ
  • ទឹក៖ ១ លីត្រ
  • Kombu៖ ១ ស្លឹក
  • កញ្ចប់គ្រឿងទេស Dashi ៖ ២ កញ្ចប់
  • ស្រាចម្អិនអាហារ ៖ ២/៣ ស្លាបព្រាសម្ល
  • Mirin ៖ ២/៣ ស្លាបព្រាសម្ល
  • គ្រឿងផ្សំផ្សេងទៀតហូបជាមួយស៊ុបឆ្នាំងភ្លើងអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកដូចជាតៅហ៊ូ សារ៉ាយសមុទ្រ ខ្ទឹម baro សណ្តែក Natto ល្ង ។

របៀបចម្អិន៖

ជំហានទី ១៖ ចាក់ទឹក ១ លីត្រចូលទៅក្នុងឆ្នាំង បន្ថែម Konbu ១ ស្លឹក គ្រឿងទេស Dashi ២ កញ្ចប់ ស្រាចម្អិនអាហារ និង Mirin រួចទុកអោយទឹកស៊ុបពុះ។ បងស្រី Kyoko ប្រើគ្រឿងផ្សំ Dashi របស់ក្រុមហ៊ុន 千代の一番 ។ គ្រឿងផ្សំសាមញ្ញរសជាតិស៊ុបឆ្នាំងភ្លើងឈ្ងុយឆ្ងាញ់។

ជំហានទី ២៖ បន្ទាប់ពីទឹកពុះបន្ថែមលៀសសមុទ្រ និងគ្រឿងផ្សំដែលអ្នកចូលចិត្តផ្សេងទៀត។ 

អ្នកអាចរកទិញមុខម្ហូបនេះនៅភោជនីយដ្ឋាន Utagaki នៅ Kugayama ។ មិនត្រឹម​តែប៉ុណ្ណឹងអ្នកអាចទទួលទានជាមួយម្ហូបផ្សេងទៀត។

សម្គាល់៖

ពេលសល់ទឹកស៊ុបអ្នកអាចបន្ថែមបាយ និងស៊ុតដើម្បីចម្អិន Zousui (ដូចបបរ) ។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិន​ម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀប​ចំបើក​ភោជនីយដ្ឋានតូចមួយនៅឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើងធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រីរបស់គាត់ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: