ដើម្បីអបអរសាទរខួបលើកទី ៤០ ជប៉ុនបង្កើតរូប៊ិកខ្យូបតូចបំផុត​នៅ​លើពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានប្រកាស Rubik Cube (រូប៊ិកខ្យូប) ដែលតូចជាងគេនៅលើពិភពលោកកាលពីថ្ងៃពុធទី ២៣ ខែកញ្ញា ២០២០ ដើម្បីអបអរសាទរខួបលើកទី ៤០ នៃល្បែងល្បងប្រាជ្ញា។

រូបភាព https://cungcau.vn/

សារព័ត៌មានក្យូដូបានរាយការណ៍ថារូប៊ិកខ្យូបមានទំហំតូចធ្វើពីអាលុយមីញ៉ូមទម្ងន់ ២ ក្រាមប្រវែងជ្រុងនីមួយៗ ៩,៩ មីលីម៉ែត្រ។ នេះជារូប៊ិកខ្យូបទំហំតូចបំផុតត្រូវបានចុះបញ្ជីកំណត់ត្រាផ្លូវការនៅលើពិភពលោក។

រូប៊ិកខ្យូបនេះត្រូវបានដាក់បង្ហាញមួយថ្ងៃមុនពេលតាំងពិព័រណ៍បើកសម្ភោធល្បែងផ្គុំរូប 3D ដ៏ពេញនិយមនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៨០ ។

ការតាំងពិព័រណ៍នេះក៏មានរួមបញ្ចូលនូវចម្លាក់ រូប៊ិកចំនួន ១៦០០ និងរូបគំនូរស្ថាបត្យករជន​ជាតិ​ហុងគ្រី​លោក Erno Rubik ដែលជាអ្នកបង្កើតរូប៊ិកខ្យូបនេះ។

រូប៊ិកខ្យូបតូចជាងគេបំផុតនៅលើពិភពលោកត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MegaHouse (សាខាក្រុមហ៊ុន Bandai Namco) និង Iriso Seimitsu គឺជាសាជីវកម្មឧស្សាហកម្មដែកមានការិយាល័យកណ្តាលនៅ Saitama ។ តម្លៃ​លក់​រាយ​រូប៊ិកខ្យូបពី ១៩៨,០០០ យ៉េន (ប្រហែល ១៩០០ ដុល្លា) ។

លោក Hiroshi Sakakibara  ប្រធានក្រុមហ៊ុន MegaHouse មានប្រសាសន៍ថា “យើងចង់ពង្រីកសមត្ថភាពរបស់រូប៊ិកខ្យូបតាមរយៈការស្វែងរកវិធីសាស្ត្រ និងគម្រោងថ្មីៗ” ។

រូបភាព https://english.kyodonews.net/

រូប៊ិកបើកលក់ដំបូងនៅជប៉ុនក្នុងឆ្នាំ ១៩៨០ ត្រឹមតែមួយឆ្នាំដំបូងប៉ុណ្ណោះលក់បាន ៤ លានរូប៊ិកទៅហើយ។

ការតាំងពិព័រណ៍នេះបើកដោយឥតគិតថ្លៃនៅ Minato ទីក្រុងតូក្យូរហូតដល់ថ្ងៃទី ៩ ខែវិច្ឆិកា។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: