តើព្រំដែនរវាងតំបន់ Kanto និង Kansai ស្ថិតនៅត្រង់ណា?
ខ្ញុំកើតនៅទីក្រុងតូក្យូ ដូច្នេះខ្ញុំជាអ្នកស្រុក Kanto ។ មនុស្សដែលកើតនៅទីក្រុងតូក្យូតែងត្រូវអ្នកស្រុក Kansai ហៅថា៖
“មនុស្សដែលកើតនៅទីក្រុងតូក្យូស្លៀកពាក់អួតអាងណាស់” ។
តាមពិតទៅខ្ញុំស្លៀកពាក់ធម្មតាទេ ហេតុអ្វីលើកយកការស្លៀកពាក់របស់មនុស្សម្នាក់មកភ្ជាប់ជាមួយទីកន្លែងកំណើតរបស់ពួកគេ?
ចំណែកអ្នកស្រុក Kanto មានគំនិតស្រដៀងគ្នាថាអ្នកស្រុក Kansai និយាយកំប្លែងលេងសើច។ ដោយសារតែគំនិតនេះនៅពេលមើលឃើញអ្នកស្រុក Kansai ប្រើសម្តីម៉ឺងម៉ាត់ក្នុងចិត្តគិតភ្លាមថា៖
“ហេតុអ្វីបានជាអ្នកស្រុក Kansai អាប់អួរដូច្នេះ?”
ជាការពិតណាស់មិនមែនអ្នកស្រុក Kansai គ្រប់គ្នាសុទ្ធតែកំប្លែង សុទិដ្ឋិនិយម និងចិត្តល្អនោះទេ។
ហាក់ដូចជាអ្នកស្រុក Kanto និង Kansai សុទ្ធតែមានគំនិតចំពោះគ្នាទៅវិញទៅមក។ តើដោយសារទីតាំងភូមិសាស្ត្រឬ? ប្រសិនបើដូច្នោះអ្នកធ្លាប់ឆ្ងល់ទេថាតើព្រំដែនរវាងតំបន់ទាំងពីរនេះនៅត្រង់ណា?
វិធីងាយស្រួលបំផុតរើសយក Nagoya ជាកន្លែងសម្គាល់។
នៅពេលក្រឡេកលើវប្បធម៌របស់អ្នកស្រុក Nagoya អ្នកប្រាកដជាឃើញលក្ខណៈដោយឡែក។ យើងមិនអាចហៅអ្នកស្រុក Nagoya ជាអ្នកស្រុក Kansai ឬអ្នកស្រុក Kanto ឡើយ។ តំបន់ទាំងនេះមានលក្ខណៈពិសេសផ្ទាល់ខ្លួន។
ក្រៅពីនេះខ្ញុំគិតថាខេត្តជិតខាង Shizuoka មានលក្ខណៈពិសេសជាច្រើននៃតំបន់ Kanto ប៉ុន្តែពាក់កណ្តាលភាគខាងលិចខេត្តនេះស្រដៀងនឹងវប្បធម៌នៃតំបន់ Nagoya ។ បើនិយាយពីតំបន់វប្បធម៌ ការកំណត់ព្រំដែនរវាងតំបន់ Kanto និង Kansai មានលក្ខណៈស្មុគស្មាញណាស់។
ដូច្នេះចូរយើងពិចារណាអត្ថន័យនៃពាក្យ Kanto និង Kansai ដើម្បីបែងចែក។
ពាក្យ Kanto និង Kansai សុទ្ធតែមានអក្សរ Kan (関) ។ ពាក្យនេះស្ថិតលើ 関所 (Sekisho) សំដៅលើដែនខណ្ឌតំបន់នៅសម័យបុរាណ។ ដូច្នេះភាគខាងកើតគឺ Kanto និងភាគខាងលិចគឺ Kansai ។
តើដែនខណ្ឌស្ថិតនៅត្រង់ណា? នៅប្រទេសជប៉ុនដែនខណ្ឌសំខាន់ៗមានចំនួន ៣ ។
រូបភាព https://nlab.itmedia.co.jp/nl/articles/1905/22/news082.html
ដែនខណ្ឌមួយស្ថិតនៅជិតបឹង Biwa នាសម័យនោះជាផ្លូវចរាចរណ៍ដ៏សំខាន់។ ចាប់ពីដែនខណ្ឌនេះធ្វើដំណើរទៅភាគខាងលិចមើលឃើញទីក្រុង Kyoto Nara និង Osaka ។ ទីក្រុងទាំងអស់នេះស្ថិតក្នុងតំបន់ Kansai សព្វថ្ងៃ។
ប្រសិនបើជ្រើសយកកន្លែងនេះធ្វើជាដែនខណ្ឌប្រាកដជាមានបញ្ហាជាមួយតំបន់ Kanto ព្រោះចម្ងាយពីដែនខណ្ឌនេះទៅដល់កន្លែងនានាក្នុងតំបន់ Kanto ធំពេក។
ហេតុអ្វីបានជាមានរឿងនេះ? ព្រោះនៅសម័យបុរាណលើកលែងតែទីប្រជុំជនក្នុងតំបន់ Kansai គ្មានទីប្រជុំជនផ្សេងទៀតទេ។ តំបន់ដទៃទៀតត្រូវគេចាត់ជា “តំបន់ជនបទ” ។ ប្រហែលមូលហេតុនេះគេចាត់ទុក Kansai ជាចំណុចកណ្តាលឬ? នៅសម័យនោះសម្បីតែទីក្រុងតូក្យូក៏ជាជនបទដែរ។
បច្ចុប្បន្នតំបន់ Kansai រួមមានក្យូតូ Osaka, Hyogo, Nara, Shiga, Wakayama និង Mie ។ ទោះយ៉ាងណាមិនមានព្រំដែនច្បាស់លាស់ទេ អ្នកស្រុក Shikoku ក៏ទទួលស្គាល់ថាខ្លួនជាអ្នកស្រុក Kansai ដែរ ប៉ុន្តែអ្នកស្រុកនៅ Osaka មិនចូលចិត្ត។
មិនត្រឹមតែនៅក្នុងបណ្តាប្រទេសប៉ុណ្ណោះទេ សូម្បីតែប្រទេសតែមួយក៏បែងចែកតំបន់ និងវប្បធម៌ទោះបីជាព្រំដែនអាចមិនច្បាស់លាស់ក៏ដោយ។
តើបញ្ហានៃប្រទេសរបស់អ្នកជាអ្វី?
Kengo Abe