នៅជប៉ុនមនុស្សចាស់ជរាធ្លាក់ក្នុងស្ថានភាព​ឯកោក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត

យោងតាម BLOOMBERG នៅជប៉ុនប្រជាជនចាប់ពីអាយុ ៦៥ ឆ្នាំឡើង មានប្រមាណ ៧០% បានអោយដឹងពួក​គេ​មានអារម្មណ៍ថាមានឱកាសតិចតួចណាស់ដែលអាចចេញក្រៅកំឡុងជំងឺកូវីដ-១៩ កំពុងរាតត្បាត។

តាមការស្ទង់មតិថ្មីៗនេះបានរកឃើញថាប្រជាជនមានអាយុចាប់ពី ៦៥ ឆ្នាំឡើងប្រហែលជា ៧០% មានអារម្មណ៍ថាពួកគេមានឱកាសតិចក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឬចូលរួមសកម្មភាពសហគមន៍ព្រោះភាគច្រើនពួក​គេ​ត្រូវ​នៅផ្ទះ។

ចំណែកការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Whill Inc., មានទីស្នាក់ការនៅទីក្រុងតូក្យូកាលពីដើមខែសីហាប្រជាជនដែលមាន​ឳកាស​តិចក្នុងការចេញក្រៅចាប់ពីអាយុ ៦៥ ឆ្នាំឡើងមានចំនួន ៦០០ នាក់។

អត្រាមនុស្សចាស់ដែលចេញទៅក្រៅស្ទើរតែរាល់ថ្ងៃក្នុងខែមេសារហូតដល់ខែឧសភាឆ្នាំនេះមានចំនួន ៣៦,៦% ហើយ​អត្រា​ក្នុងខែសីហាមាន ៣៩,៣% ថយចុះបើប្រៀបនឹងខែសីហាឆ្នាំមុន។

ដូច្នេះមនុស្សចាស់មិនបានចេញទៅណាទេ ទោះបីជារដ្ឋាភិបាលដកសេចក្តីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចេញ​កាល​ពីខែឧសភាក៏ដោយ។ ទាំងនេះបង្ហាញថាជំងឺកូវីដ-១៩ ជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់មនុស្សចាស់ មិនត្រឹមតែខាងរាងកាយប៉ុណ្ណោះទេ រួមទាំង​ផ្លូវ​ចិត្ត​ទៀត​ផង។

រូបភាព https://www.japantimes.co.jp/news/2020/09/23/national/science-health/elderly-loneliness-coronavirus/

ចំនួនមនុស្សដែលចេញទៅក្រៅក្នុងគោលបំណងមើលគុនឬតន្រ្តីថយចុះ ៨៦,៧% បើប្រៀបនឹងឆ្នាំមុន។ ក្រៅពីនេះចំនួនប្រជាជនដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈក៏ថយចុះ ៤០ % ដែរ។ ប្រសិនបើត្រូវចេញក្រៅ​ភាគ​ច្រើន​ពួក​គេ​ដើរទិញឥវ៉ាន់ឬទៅមន្ទីរពេទ្យ ជាទូទៅដើរឬប្រើយានយន្តផ្ទាល់ខ្លួន។

នៅជប៉ុនមនុស្សចាស់កាត់បន្ថយទំនាក់ទំនងជាមួយអ្នកដទៃតាមដែរអាចធ្វើទៅបាន។ ហើយការស្ទង់មតិនេះក៏​បាន​បង្ហាញ​​ថា​ភាគ​ច្រើន​មិន​ចង់​ជួបមិត្តភក្តិឬសាច់ញាតិទេ (ប្រសិនបើមិនមែនជាប្តីប្រពន្ធ) ក្នុងជីវិតប្រចាំថ្ងៃ។

លទ្ធផលបង្ហាញថាមនុស្សចាស់ចុះខ្សោយរាងកាយមានចំនួន ៣៥,១% ចំនួន ៣៤,៩% មានអារម្មណ៍មិនសូវសប្បាយ​ចិត្ត។ ចំនួនមនុស្សបាត់បង់ទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយមនុស្សដទៃក៏​បាន​​កើន​ឡើង​ផងដែរ។

សាស្រ្តាចារ្យរងលោក Hiromi Imuta នៃសាកលវិទ្យាល័យតូក្យូដែលជាអ្នកវិភាគលទ្ធផលការស្ទង់មតិនេះបាននិយាយ​ថា “យើងគួរតែយកចិត្តទុកដាក់លើការកំណត់បរិយាកាសជុំវិញដែលបណ្តាលអោយរាងកាយ និងផ្លូវចិត្តមនុស្សចាស់ធ្លាក់ចុះរហូតដល់ទ្រុតទ្រោម” ។

លោកក៏បាននិយាយផងដែរថា “មនុស្សចាស់គួរតែមានវិធានការដើម្បីការពារការចម្លងជំងឺក្នុងកម្រិតដែលត្រូវបាន​អនុញ្ញាត គួរតែរក្សាទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញធ្វើអោយជីវិតប្រសើរឡើង” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: