តារាជប៉ុនល្បីទាំង ៣ រូបដែលធ្លាប់សម្តែងក្នុងខ្សែភាពយន្ត “Bloody Monday Season 2” សុទ្ធតែធ្វើ​អត្តឃាត​សម្លាប់ខ្លួន

ពិតជាចៃដន្យណាស់តារាជប៉ុនទាំង ៣ រូបដែលធ្លាប់ថតខ្សែភាពយន្ត Bloody Monday Season 2 សុទ្ធតែធ្វើអត្តឃាតក្នុងពេលកៀកគ្នា។

ថ្មីៗនេះតារាសម្តែងជើងចាស់មួយរូបដែលបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជប៉ុនល្បីៗជាច្រើនលោក Takashi Fujiki អាយុ ៨០ ឆ្នាំត្រូវបានកូនប្រុសរបស់គាត់ប្រទះឃើញស្លាប់ក្នុងផ្ទះនៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ ទី ២០ ខែកញ្ញា ២០២០ ។

រូបភាព https://www.straitstimes.com/lifestyle/entertainment/japanese-actor-takashi-fujiki-80-dies-in-suspected-suicide-third-death-from

រូបភាព https://baomoi.com/

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនគេរកឃើញសំបុត្រអត្តឃាតរបស់តារាសម្តែងជាមួយនឹងខ្លឹមសារដូចខាងក្រោម៖

“ខ្ញុំលែងមានទំនុកចិត្តបន្តធ្វើជាតារាសម្តែងទៀតហើយ” ។

ដោយផ្អែកលើព័ត៌មាននៅពេលរកឃើញសាកសព ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតតាមទិសដៅនេះជាករណីធ្វើអត្តឃាត​ឬ​យ៉ាងណា។

យោងតាមកាសែត Sankei Shimbun បានឱ្យដឹងថាលោក Fujiki ចំណាយពេលភាគច្រើននៅផ្ទះព្រោះការងាររបស់​គាត់ត្រូវបានកាត់បន្ថយដោយសារជំងឺកូវីដ-១៩ រាតត្បាតរ៉ាំរ៉ៃ។ ដំបូងឡើយគាត់មានគម្រោងចូលរួមតន្ត្រីនៅ​ខែ​មករា​ឆ្នាំក្រោយ។

លោក Fujiki កើតនៅឆ្នាំ ១៩៤០ ខេត្ត Shizuoka មុនពេលផ្លាស់ទៅសម្ដែងលោកធ្លាប់ធ្វើជាតារាចម្រៀងនៅដើមឆ្នាំ ១៩៥៩។ លោកធ្លាប់ទទួលពានរង្វាន់ Kazuo Kikuta ក្នុងឆ្នាំ ១៩៨៦ ។

រូបភាព https://tingioitre.vn/

លោក Takashi Fujiki ធ្លាប់បង្ហាញខ្លួននៅក្នុងរឿងភាគដ៏ពេញនិយមដូចជា Shinsengumi! (2004) Bloody Monday Season 2 (2010) Team Medical Dragon 4 (2014) និង Kamen Rider Amazons (2016 – 2017) ។

នៅក្នុងឆ្នាំនេះតារាជប៉ុនជាច្រើនទទួលមរណភាពដោយសារធ្វើអត្តឃាត។ កាលពីខែកក្កដាតារាសម្តែង Haruma Miura អាយុ ៣០ ឆ្នាំបានបញ្ចប់ជីវិតនៅគេហដ្ឋានផ្ទាល់ខ្លួន។ តារាសម្តែងស្រីឈ្មោះ Sei Ashina អាយុ ៣៦ ឆ្នាំត្រូវបានគេប្រទះឃើញចងកស្លាប់នៅផ្ទះរបស់នាងនៅទីក្រុងតូក្យូកាលពីថ្ងៃទី ២ ខែកញ្ញា។

រូបភាព https://baomoi.com/

អ្វីដែលគួរកត់សម្គាល់តារាសម្តែងជើងចាស់លោក Takashi Fujiki លោក Haruma Miura និងតារាស្រី Sei Ashina សុទ្ធតែ​ធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្ត Bloody Monday Season 2 ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: