ក្រសួងការងារជប៉ុនបានអោយដឹងថាប្រជាជនជាង ៦ ម៉ឺននាក់បាត់បង់ការងារដោយសារជំងឺរាតត្បាត
ក្រសួងការងារជប៉ុនបានអោយដឹងថាប្រជាជនជប៉ុនជាង ៦ ម៉ឺននាក់នៅក្នុងប្រទេសត្រូវបាត់បង់ការងារឬជិតនឹងបាត់បង់ការងារដោយសារជំងឺកូវីដ-១៩ ។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/257959/
ក្រសួងស្ថិតិបង្ហាញពីករណីដែលត្រូវបណ្តេញចេញឬមិនអាចបន្តកិច្ចសន្យាសារជាថ្មីព្រោះម្ចាស់ក្រុមហ៊ុនកំពុងជួបការលំបាកដោយសារចំណូលអាជីវកម្មមិនសូវល្អ។
យោងតាមមន្រ្តីបានអោយដឹងថាមនុស្សគ្មានការងារធ្វើនៅចន្លោះខែមករារហូតដល់ថ្ងៃទី ២៣ ខែកញ្ញាមានចំនួន ៦០,៤៣៩ នាក់។
ក្រុមមន្រ្តីជឿជាក់ថាចំនួនជាក់ស្តែងខ្ពស់ជាងនេះព្រោះទាំងនេះគ្រាន់តែជាករណីដែលមន្ទីរការងារក្នុងមូលដ្ឋាន និងការិយាល័យការងារក្តាប់បានប៉ុណ្ណោះ។
នៅថ្ងៃទី ២២ ខែឧសភាចំនួនមនុស្សគ្មានការងារដោយសារជំងឺកូវីដ-១៩ លើសពី ១ ម៉ឺននាក់ នៅថ្ងៃទី ១ ខែកក្កដាមានចំនួននេះលើសពី ៣ ម៉ឺននាក់ និងរហូតដល់ថ្ងៃទី ៣១ ខែសីហា ចំនួនមនុស្សគ្មានការងារកើនឡើងលើសពី ៥ ម៉ឺននាក់។
មន្ត្រីក្រសួងការងារជំរុញឱ្យអាជីវកម្មរក្សាការងារធ្វើតាមរយៈការប្រើប្រាស់កម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល។ ហើយក្រុមមន្រ្តីក៏មានគម្រោងជួយដល់អ្នកគ្មានការងារធ្វើរកការងារថ្មីផងដែរ។
Japo Cambodia