កត្តាដែលបណ្តាលអោយជនជាតិជប៉ុនធ្វើអត្តឃាតខ្លួនឯង
យោងទៅតាមស្ថិតិបង្ហាញថាអត្រាធ្វើអត្តឃាតនៅប្រទេសជប៉ុនកើនឡើងគួរអោយកត់សម្គាល់បើប្រៀបនឹងបណ្តាប្រទេសដទៃ ហេតុអ្វីបានជាជនជាតិជប៉ុនរើសយកការធ្វើអត្តឃាតខ្លួនឯង?
១. សម្ពាធការងារ
បុគ្គលិកស្រីម្នាក់ឈ្មោះ Matsuri Takahashi អាយុ ២៤ ឆ្នាំធ្វើការនៅក្រុមហ៊ុនសាជីវកម្មផ្សាយពាណិជ្ជកម្មដ៏ធំមួយបានធ្វើអត្តឃាតដោយសារខ្លួនត្រូវធ្វើការលើសពី ១០០ ម៉ោងក្នុងមួយខែ។ នៅក្នុងកំណត់ត្រាធ្វើអត្តឃាតនាងថា “ហេតុអ្វីបានជាពិបាកដូច្នេះ?” មិនត្រឹមតែករណីរបស់ Takahashi ប៉ុណ្ណោះទេ បុគ្គលិកជប៉ុនជាច្រើនរើសយកវិធីធ្វើអត្តឃាតដើម្បីរំដោះខ្លួនពីភាពនឿយហត់ដោយសារការងារផងដែរ។ មនុស្សបែបនេះគេហៅថា “Karoshi” – ស្លាប់ដោយសារធ្វើការងារច្រើនហួស។ ពីព្រោះជនជាតិជប៉ុនឧស្សាហ៍ព្យាយាម សកម្ម និងមានទំនួលខុសត្រូវខ្ពស់ ដូច្នេះពួកគេលះបង់ជីវិតសម្រាប់ការងារ។
រូបភាព https://blog.cetusvn.net/
២. បញ្ហាកេរ្តិ៍ឈ្មោះមុខមាត់
ជនជាតិជប៉ុនគោរពសេចក្តីថ្លៃថ្នូរយ៉ាងខ្លាំង ប្រសិនបើបាត់បង់មុខមាត់នៅចំពោះមុខមនុស្សជាច្រើនប្រៀបដូចជាភាពអាម៉ាស់សម្រាប់ពួកគេ។ ការខកខានមិនបានបំពេញការងារ ហើយត្រូវស្តីបន្ទោសនៅចំពោះមុខមនុស្សមួយក្រុមធំជាអ្វីដែលជនជាតិជប៉ុនមិនអាចទ្រាំទ្របាន ពួកគេមានអារម្មណ៍ខ្មាស់នឹងមនសិការរបស់ខ្លួន។ ជនជាតិជប៉ុនមានសេចក្តីគោរពចំពោះខ្លួនឯងខ្ពស់ណាស់។ តើអ្នកនៅចាំរឿងស៊ូណាមិនៅ Fukushima ក្នុងឆ្នាំ ២០១១ ដែរទេ? អ្វីគ្រប់យ៉ាងត្រូវរលាយ គ្រួសារបែកបាក់ បាត់បង់ទ្រព្យសម្បត្តិ ប៉ុន្តែពួកគេនៅតែនឹងនរគ្មានករណីលួចកើតឡើង ឈរតម្រង់ជួររង់ចាំជំនួយស្បៀងអាហារ។ ពិតជាគួរអោយសរសើរចំពោះស្មារតីរបស់ជនជាតិជប៉ុនណាស់។ ស្មារតីគោរពខ្លួនឯងហួសបានបណ្តាលអោយមនុស្សមានអាកប្បកិរិយាដែលមិនអាចគ្រប់គ្រងខ្លួនឯង។ មនុស្សចាប់ផ្តើមមានគំនិតអវិជ្ជមាន ឆេវឆាវ ហើយឈានដល់ការធ្វើអត្តឃាត។
៣. ការអប់រំ
ប្រទេសជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសមានការអប់រំល្អបំផុតនៅលើពិភពលោក។
វិស័យអប់រំនៅជប៉ុនមានភាពជឿនលឿនណាស់ ពួកគេបណ្តុះបណ្តាលសិស្សអោយមានវិន័យ ទំនួលខុសត្រូវ និងមានស្មារតីខ្ពស់ក្នុងការងារ។ នៅពេលធ្វើការជនជាតិជប៉ុនអោយតម្លៃលើអាកប្បកិរិយា នៅកន្លែងធ្វើការទោះអ្នកមិនពូកែគ្រាន់តែព្យាយាមក៏ទទួលបានការវាយតម្លៃល្អដែរ។ វិស័យអប់រំរបស់ជប៉ុនបានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការងារប្រកបដោយវិន័យ មានទំនួលខុសត្រូវ និងស្មារតីការងារខ្ពស់។ នេះជាសម្ពាធសម្រាប់មនុស្សជាច្រើន ពួកគេត្រូវធ្វើការក្រោមទំនួលខុសត្រូវហួសប្រមាណ ប្រសិនបើមិនអាចបំពេញការងារពួកគេមានអារម្មណ៍ខកចិត្តចំពោះខ្លួនឯង ប៉ុន្តែដោយសារវិន័យរបស់ក្រុមហ៊ុន និងខ្លួនឯង ដូច្នេះពួកគេនៅតែព្យាយាមធ្វើការ។
វិស័យអប់រំផ្តោតលើស្មារតីគោរពខ្លួនឯងខ្ពស់ពេកក៏ជាបុព្វហេតុបណ្តាលអោយជនជាតិជប៉ុនធ្វើអត្តឃាតផងដែរ។
៤. ជំងឺធ្លាក់ទឹកចិត្ត
ជាមួយនឹងភាពជឿនលឿននៃវិជ្ជាពេទ្យ ជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបាន។ នៅប្រទេសជប៉ុនជំងឺផ្លូវចិត្តមិនត្រូវបានគេចាត់ទុកជាជំងឺទេ ប៉ុន្តែត្រូវគេហៅថាទន់ខ្សោយ។ ហើយចំពោះបុរសជនជាតិជប៉ុនការសារភាពថាខ្លួនទន់ខ្សោយជារឿងដែលមិនអាចទទួលយក។ ពួកគេមិនរើសយកជំនួយតែសុខចិត្តព្យួរកខ្លួនឯងឬលោតចូលរថភ្លើងដើម្បីស្លាប់។ ចំពោះស្រី្តរើសយកវិធីលោតទឹកឬផឹកថ្នាំធ្វើអត្តឃាតខ្លួនឯង។ មូលហេតុផ្សេងទៀតដែលបណ្តាលអោយមនុស្សមានជំងឺធ្លាក់ទឹកចិត្តធ្វើអត្តឃាតដោយសារប្រទេសជប៉ុនហាមឃាត់ការលក់ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅបណ្តាប្រទេសលោកខាងលិច។ ដូចជា Prozac គេប្រើទូទាំងពិភពលោក ប៉ុន្តែជប៉ុនមិនទទួលស្គាល់។ ប្រទេសជប៉ុនផ្តល់ការព្យាបាលសម្រាប់ប្រជាជនដោយចំណាយទាបបំផុត ប៉ុន្តែនៅតាមមណ្ឌលសុខភាពក្នុងស្រុកមានតែគ្រូពេទ្យគ្មានបទពិសោធន៍ឬមិនចង់ធ្វើរោគវិនិច្ឆ័យជំងឺធ្លាក់ទឹកចិត្ត។ នៅក្នុងប្រទេសនេះជំងឺផ្លូវចិត្តមិនត្រូវបានគេចាត់ទុកថាធ្ងន់ជាងបញ្ហារាងកាយនោះទេ ដូច្នេះអ្នកជំនាញក៏ត្រូវគេមើលស្រាលផងដែរ។ គ្រួពេទ្យឯកទេសមិនអាចពិនិត្យជំងឺដោយខ្លួនឯងឡើយត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតទូទៅ។
រូបភាព https://blog.cetusvn.net/
៥. ជំនឿសាសនា
ចំពោះអ្នកដែលមានជំនឿលើម៉ូស្លីមឬគ្រីស្ទសាសនាការធ្វើអត្តឃាតជាអំពើបាប ហើយទង្វើនេះត្រូវបានបដិសេធយ៉ាងខ្លាំង។ សម្រាប់ជនជាតិជប៉ុនទោះបីពួកគេគោរពបូជាព្រះច្រើនក៏ភាគច្រើនពួកគេមិនកាន់តាមសាសនាជាក់លាក់ណាមួយឡើយ។ ហេតុដូច្នេះការធ្វើអត្តឃាតក្នុងភ្នែករបស់ពួកគេមិនមែនអំពើបាបទេ គ្រាន់តែខ្វះទំនួលខុសត្រូវចំពោះអ្នកដែលនៅរស់ប៉ុណ្ណោះ។
៦. បញ្ហាសម្លុតធ្វើបាបនៅសាលា
នៅប្រទេសជប៉ុនបញ្ហាសម្លុតធ្វើបាបនៅសាលាពិតជាធ្ងន់ធ្ងរណាស់ ហើយក៏ជាមូលហេតុបណ្តាលអោយយក្មេងជំទង់បញ្ចប់ជីវិតរបស់ពួកគេដែរ។ ទិន្នន័យក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកបង្ហាញថាថ្ងៃបើកសម្ភោធទី ១ ខែកញ្ញាគឺជាថ្ងៃដែលក្មេងជំទង់ភាគច្រើនធ្វើអត្តឃាតខ្លួនឯង។
យោងតាមអ្នកជំនាញបានអោយដឹងថាក្រោយរយៈពេលវិស្សមកាល សិស្សដែលត្រៀមចូលរៀនត្រូវប្រឈមនឹងការសម្លុតធ្វើបាបនៅសាលាបណ្តាលអោយក្មេងស្អប់ និងភ័យខ្លាចការវិលត្រឡប់ទៅសាលាវិញ។ ដូច្នេះពួកគេរើសយកវិធីធ្វើអត្តឃាតមិនចាំបាច់ប្រឈមមុខនឹងសម្ពាធ និងការសម្លុតធ្វើបាបទៀត។
រូបភាព https://kenh14.vn/
៧. អំណោយចុងក្រោយ
នៅប្រទេសជប៉ុនផ្នែកធានារ៉ាប់រងទទួលបានសំណងច្រើនសម្រាប់មនុស្សដែលធ្វើអត្តឃាត។ ហេតុដូច្នេះហើយនៅពេលគ្រួសារធ្លាក់ក្នុងស្ថានភាពលំបាក មនុស្សជាច្រើនចាត់ទុកការស្លាប់ជាមធ្យោបាយរំដោះយ៉ាងមានប្រសិទ្ធិភាព។ មនុស្សចាស់មួយចំនួននៅជប៉ុនថែមទាំងគិតថាការធ្វើអត្តឃាតអាចផ្តល់អោយក្រុមគ្រួសារនូវចំនួនទឹកប្រាក់ធានារ៉ាប់រងដូចជាអំណោយចុងក្រោយមុនពេលចាកចេញទៅ។
រូបភាព https://kenh14.vn/
ក្រៅពីហេតុផលខាងលើនៅមានមូលហេតុជាច្រើនទៀត។ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនកំពុងធ្វើការស្រាវជ្រាវ និងព្យាយាមយកឈ្នះបញ្ហាទាំងនេះ។
Japo Cambodia