ទេសភាពពេលរាត្រីដោយគ្រាន់តែប្រើផ្ទាំងបិទរូបរង្វង់រកទិញតាមហាងលក់សម្ភារៈការិយាល័យ
មនុស្សភាគច្រើនប្រហែលជាគិតថាផ្ទាំងបិទរូបរង្វង់មានលក់តាមហាងលក់សម្ភារៈការិយាល័យមើលទៅគួរអោយធុញទ្រាន់មិនដឹងយកទៅធ្វើអ្វី។ ប៉ុន្តែចំពោះវិចិត្រករនោះជាសម្ភារៈសិល្បៈ។
តាំងពីពេលប្រទះឃើញភាពស្រស់ស្អាតនៃផ្ទាំងបិទរូបរង្វង់ វិចិត្រករ Yukino Ohmura ចំណាយរយៈពេល ១០ ឆ្នាំមកហើយ ដើម្បីបង្កើតស្នាដៃដែលបង្ហាញពីទេសភាពពេលយប់ដ៏គួរឱ្យទាក់ទាញនៃទីក្រុងតូក្យូ អូសាកាក៏ដូចជាប្រាសាទនានានៅអាស៊ី។
Shinjuku (2019)
ចាប់តាំងពីបញ្ចប់ការសិក្សានៅសាលាសិល្បៈក្នុងឆ្នាំ ២០១៣ វិចិត្រករ Ohmura មិនត្រឹមតែបង្កើតស្នាដៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងធ្វើដំណើរក្នុងស្រុក និងក្រៅប្រទេស រៀបចំសិក្ខាសាលា និងបង្រៀនស្តីអំពីសិល្បៈផ្ទាំងបិទរូបរង្វង់ទៀតផង។
ផ្ទាំងបិទរូបទាំងនេះមានលក់នៅតាមហាងលក់សម្ភារៈការិយាល័យជាមួយនឹងពណ៌ចម្រុះ និងទំហំខុសៗគ្នា។
វិចិត្រកររូបនេះនិយាយថាផ្ទាំងបិទរូបរង្វង់ឆ្លុះបញ្ចាំងទេសភាពពេលរាត្រីស្រស់ស្អាតបង្កើតបានជាទិដ្ឋភាព bokeh (ពាក្យបច្ចេកទេស) ដោយធម្មជាតិ។ ដោយប្រើបច្ចេកទេសតំរៀប និងការស្ថាបនាយ៉ាងល្អឥតខ្ចោះ វិចិត្រករ Ohmura រៀបផ្ទាំងបិទរូបរង្វង់ទៅជាទេសភាពពេលរាត្រី។
ស្ថានីយ៍ Shibuya ឆ្នាំ ១៩៧០ (ខាងឆ្វេង) និងបច្ចុប្បន្ន (ខាងស្តាំ) ឆ្នាំ ២០២០
ប្រសិនបើអ្នករស់នៅទីក្រុងតូក្យូអាចមកទស្សនាការតាំងពិព័រណ៍ក្រុមនៅ Daikanyama Hillside Terrace (រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា) ដើម្បីគយគន់ស្នាដៃរបស់វិចិត្រកររូបនេះ។
តើអ្នកស្គាល់ទិដ្ឋភាពនេះនៅទីក្រុងណាដែរទេ?
Osaka (2020)
Shanghai (2015)
Abeno Harukas អាគារខ្ពស់ជាងគេនៅជប៉ុន នៅអូសាកា (ឆ្នាំ ២០១៥)
Tokyo Sky Tree និង និងព្រឹត្តិការណ៍ Tokyo Hotaru (២០១៥)
Yokohama (2020)
ប្រភព៖ https://www.spoon-tamago.com/2020/09/21/yukino-ohmura-sticker-art/
Sacchan