រឿងនិយាយពីបិសាចស្រីរស់នៅក្នុងប្រាសាទស្រស់ស្អាតរបស់ជប៉ុន
ក្នុងយុគសម័យសាមូរ៉ៃ ប្រទេសជប៉ុនពោរពេញទៅដោយវិមានជាច្រើន ប៉ុន្តែសព្វថ្ងៃនេះនៅសល់មួយចំនួនប៉ុណ្ណោះ។ ក្នុងចំណោមនោះមានប្រាសាទ Himeji ស្ថិតនៅខេត្ត Hyogo ត្រូវគេចាត់ទុកជាស្ថាបត្យកម្មដែលស្អាតបំផុត។
រូបភាព https://mag.japaaan.com/archives/126999
ប្រាសាទនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ១៥០០ បន្តពង្រីកទៅជារូបរាងដូចសព្វថ្ងៃក្នុងឆ្នាំ ១៦១៧ ។ ប្រាសាទមានពណ៌សដូចសត្វក្រសារ ដូច្នេះវាត្រូវបានគេហៅថាប្រាសាទ Shirasagi ។
ក្រៅពីនេះ ឈ្មោះដែលគេនិយមហៅប្រាសាទគឺថា “វិមានព្រះនាង” ។ ប្រជាជនជប៉ុនពេលរំលឹកដល់ឈ្មោះប្រាសាទនេះតែងគិតស្រមៃភាពឧឡារិក បរិសុទ្ធ និងថ្លៃថ្នូ។
នៅមានការពន្យល់ផ្សេងទៀតចំពោះឈ្មោះប្រាសាទនេះ។ មូលហេតុដែលគេហៅថាប្រាសាទ Himeji ព្រោះនេះជាលំនៅរបស់បិសាច Osakabe Hime ។ កាលពីមុន ព័ត៌មាននិយាយពីប្រាសាទមួយមានឈ្មោះថា Osakabe ស្ថិតនៅ Himeyama ត្រូវបានរក្សាទុកក្នុងសៀវភៅប្រវត្តិសាស្រ្ត ប៉ុន្តែបច្ចុប្បន្ននេះគ្មាននរណាម្នាក់ដឹងថា Himeyama ស្ថិតនៅទីណានោះទេ ហើយក៏មិនដឹងថាប្រាសាទគោរពបូជាទេវតាណាដែរ។
ប្រាសាទនោះត្រូវបានបំផ្លាញអំឡុងពេលសាងសង់ប្រាសាទ Himeji ។ ចាប់តាំងពីពេលនោះមកមានព្រឹត្តិការណ៍ប្លែកៗជាច្រើនកើតឡើង។ កម្មករប្រទះឃើញស្ត្រីម្នាក់ក្នុងប្រាសាទពេលកំពុងសាងសង់។ មិនមែនជាការយល់ច្រលំទេ ព្រោះការដ្ឋានសាងសង់សុទ្ធតែបុរស ហាក់ដូចជាមិនធម្មតាទេប្រសិនបើមានស្ត្រី។ ក្រៅពីនេះ មានពន្លឺអាថ៌កំបាំងក្នុងប្រាសាទនៅពាក់កណ្តាលអធ្រាត្រទៀតផង។
នៅឆ្នាំ ១៦១១ ម្ចាស់ប្រាសាទ Himeji បានទទួលមរណភាពដោយសារជំងឺធ្ងន់។ ចាប់ពីពេលនោះគេនិយាយតៗគ្នាថា ប្រាសាទត្រូវបណ្តាសារបស់បិសាច Osakabe ។ ហេតុនេះអ្នកមើលការខុសត្រូវប្រាសាទក៏បានទៅនិមន្តព្រះសង្ឃអោយបណ្តេញបិសាច។ នៅពេលដែលព្រះសង្ឃកំពុងសូត្រធម៌ស្ត្រីស្រស់ស្អាតម្នាក់បង្ហាញខ្លួនរួចស្រែកយ៉ាងខ្លាំង។
“ឈប់សូត្រទៀតទៅ”
នៅពេលដែលព្រះសង្ឃមិនខ្វល់ពីបិសាចនាងក៏ខឹងយ៉ាងខ្លាំងរហូតដល់ប្តូរមុខមាត់។ នាងសម្លាប់ព្រះសង្ឃរួចក៏ចាកចេញទៅ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះប្រាកដជា Osakabe Hime ។
ដោយសារតែភ័យខ្លាចម្ចាស់ប្រាសាទថ្មីក៏បានសាងសង់ប្រាសាទ Osakabe ជាន់លើបំផុតឡើងវិញ។ បច្ចុប្បន្ននេះអ្នកនៅតែអាចទៅប្រាសាទដើម្បីបួងសួង។
ប្រាសាទ Himeji ក្រៅពីល្បីដោយសារសម្រស់ដ៏អស្ចារ្យ វាក៏ត្រូវបានគេហៅថា ប្រាសាទឈ្នះៗផងដែរ។ ចាប់តាំងពីប្រាសាទត្រូវបានសាងសង់ ប្រជាជនមិនចូលរួមក្នុងសង្គ្រាម ហើយប្រាសាទនៅតែស្ថិតស្ថេរដដែល។ កំឡុងពេលសង្គ្រាមជាមួយសហរដ្ឋអាមេរិក ទោះបីជាតំបន់ជនបទទាំងមូលត្រូវដុតបំផ្លាញ ប៉ុន្តែប្រាសាទមិនទទួលរងការខូចខាតអ្វីឡើយ។ រោងចក្រជាច្រើនបែរជារងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារតាមអាកាសរបស់សត្រូវ។
ប្រហែលមកពី Osakabe Hime តាមការពារប្រាសាទ។
រូបភាព https://twitter.com/tkparu0829/status/1284910580181069824
បច្ចុប្បន្នប្រាសាទ Himeji ជាសម្បតិ្តជាតិដែលជនជាតិជប៉ុនចង់ផ្សព្វផ្សាយទៅកាន់ពិភពលោក។ ដូច្នេះហើយប្រសិនបើអ្នកមានឱកាសទៅលេង Hyogo គួរតែទៅទស្សនាប្រាសាទ Himeji ហើយកុំភ្លេចទៅ Osakabe ដើម្បីបួងសួង។
Kengo Abe