មិនចាញ់ប្រជាជនទេ … ប៉ូលីសជប៉ុនបើករថយន្ត Lexus ល្បាត
រថយន្ត LC Lexus ដែលគេហៅថា UTSUNOMIYA ត្រូវបានផ្តល់ជាអំណោយជូនប៉ូលីសខេត្ត Tochigi នៅភាគឦសានប្រទេសជប៉ុន។ នេះជាលើកទីមួយដែលប៉ូលីសជប៉ុនប្រើរថយន្ត Lexus ក្នុងគោលបំណងជិះល្បាត។
រថយន្តនេះត្រូវបានផលិតដោយសាជីវកម្មតូយ៉ូតា ផ្តល់ជូនដោយលោក Kazuo Nakamura ជានាយកប្រតិបត្តិទីក្រុងខេត្ត Tochigi ។ ប្រភេទរថយន្តស្ព័រប្រើបច្ចេកវិទ្យាទំនើបមកពីក្រុមហ៊ុន Nissan ។
រូបភាព https://mainichi.jp/english/articles/20200921/p2a/00m/0na/005000c
នៅក្នុងពិធីបើកសម្ពោធដែលប្រារព្ធធ្វើឡើងមុខទីស្នាក់ការកណ្តាលនៃខេត្ត Tochigi អភិបាលខេត្ត Tomikazu Fukuda តំណាងទទួលកូនសោររថយន្ត ខណៈពេលនោះលោក Yoshihisa Harada មេប៉ូលីសតំណាងប្រគល់លិខិតបញ្ជាក់អរគុណដល់លោក Nakamura ។ Harada បានអោយដឹង “យើងនឹងប្រើរថយន្តអោយអស់ពីសមត្ថភាព ហើយជាមួយគ្នានេះដើម្បីបង្កើនប្រសិទ្ធភាពការពារឧក្រិដ្ឋកម្មផងដែរ” ។
រថយន្តនេះត្រូវបានប្រគល់ជូនអង្គភាពដឹកជញ្ជូនចល័តរបស់កងកម្លាំងនគរបាល។ ប្រធានកងកម្លាំងលោក Hironori Yoshikawa និយាយថា “យើងទាំងអស់គ្នាមានស្មារតីទំនួលខុសត្រូវបន្ទាប់ពីទទួលបានអំណោយនេះ។ ពីព្រោះនេះលើកទីមួយហើយដែលរថយន្ត Lexus ត្រូវបានប្រើជាយានយន្តយាមល្បាតទូទាំងប្រទេសជប៉ុន យើងសង្ឃឹមថាអាចប្រើប្រាស់យានយន្តខណៈធានាវិធានការសុវត្ថិភាព” ។
រថយន្ត Lexus LC ត្រៀមបើកដំណើរការនៅថ្ងៃទី ២៣ ខែកញ្ញានេះតាមផ្លូវក្រវ៉ាត់ Utsunomiya កំឡុងពេលបើកល្បាត។
AD