បង្ហើបអាថ៌កំបាំងម្ហូបដែលឪពុកម្តាយរបស់តួអង្គឯក Chihiro បរិភោគប្រែទៅជាសត្វជ្រូក
ខ្សែភាពយន្តរបស់ក្រុមហ៊ុន Ghibli រឿង “Spirited Away” មានឈុតឆាកប្លែកៗជាច្រើន។ ក្នុងចំណោមនោះត្រូវនិយាយពីឈុតឆាកឪពុកម្តាយរបស់តួអង្គឯកឈ្មោះ Chihiro ប្រែទៅជាជ្រូកខណៈពេលកំពុងបរិភោគម្ហូបអ្វីម្យ៉ាង។ ប្រិយមិត្តជាច្រើនរបស់ Ghibli រហូតមកដល់ពេលនេះមិនដឹងថាម្ហូបនោះជាអ្វីនៅឡើយទេ។
រូបភាព https://soranews24.com/2020/09/21/studio-ghibli-animator-reveals-the-secret-food-eaten-by-chihiros-parents-in-spirited-away/
ក្រោយរយៈពេល ២០ ឆ្នាំនៅទីបំផុតអាថ៌កំបាំងក៏មានដំណោះស្រាយ។
ការលាតត្រដាងនេះបានមកពីលោក Hiromasa Yonebayashi អតីតអ្នកនិពន្ធនៃស្ទូឌីយោ Ghibli ដែលជាអ្នកដឹកនាំវ័យក្មេងជាងគេក្នុងក្រុមហ៊ុន។
លោកបានឆ្លើយសំណួរនេះតាមរយៈ Tweet នៅលើ Twitter ។
ジブリが自由につかっていいということなので、自分が原画をやったところを。
千尋は長編の原画初だったので緊張しつつ、いろいろ研究しながら描きました。ハクにダンゴを食べさせるところはみんなで大型犬に触れながら動きを観察したなあ。 pic.twitter.com/Q4MRJpB7hs— 米林宏昌 (@MaroYonebayashi) September 18, 2020
“ចំពោះម្ហូបដែលលោកឪពុកឈ្មោះ Sen បានបរិភោគគឺក្រពះត្រី Coelacanth ។ ឈ្មោះម្ហូបហាក់ដូចជាត្រូវបានសរសេរលើសេចក្តីព្រាងរបស់អ្នកដឹកនាំ Miyazaki ” ។
កាលពីមុនមានពាក្យចចាមអារ៉ាមនេះជាម្ហូប Ba wan ដែលជាអាហារល្បីតាមចិញ្ចើមផ្លូវរបស់តៃវ៉ាន់ ប៉ុន្តែតាមពិតមិនមែនទេ។
https://twitter.com/sham_nyam/status/1307160647512158210?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1307160647512158210%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fyeu-thich%2F117128.html
មិនថានេះជាម្ហូបអ្វីក៏ដោយ ឈុតឆាកនេះនៅតែមានតម្លៃមិនអាចកាត់ថ្លៃធ្វើអោយអ្នកទស្សនាចាប់អារម្មណ៍នឹងខ្សែភាពយន្ត។
អ្នកនិពន្ធ Hiromasa Yonebayashi ក៏បានចែករំលែកផងដែរថាតួអង្គឯក Chihiro ត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយរបស់នាងវង្វេងក្នុងពិភពដ៏ចម្លែកពោរពេញទៅដោយវិញ្ញាណវេទមន្ត ដូច្នេះហើយចិត្តគំនិតរបស់នាងស្មុគស្មាញណាស់។ ដើម្បីបង្ហាញនូវអារម្មណ៍របស់តួអង្គត្រូវគូរទិដ្ឋភាពជាច្រើនទើបពណ៌នាអំពីស្ថានភាពរបស់តួអង្គទាំងស្រុង។
ជាការពិតណាស់ស្នាដៃរបស់ Ghibli ពោរពេញទៅដោយអាថ៌កំបាំងទាក់ទាញចម្ងល់របស់អ្នក ដែលទោះបីជាខ្សែភាពយន្តនេះចាក់ផ្សាយរយៈពេលយូរមកហើយនៅតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។
តើនៅមានហេតុការណ៍គួរឱ្យចាប់អារម្មណ៍អ្វីខ្លះទៀតដែលនឹងត្រូវបង្ហាញនាពេលខាងមុននេះ។
Sacchan