រឿង​រ៉ាវ​ជីវិត​ពិត​របស់​នារី Geisha ប្រលោម​លោក​ដែល​ល្បីនៅ​ទូទាំង​ពិភព​លោក

ជប៉ុនជាប្រទេសដែលមានវប្បធម៌សម្បូរបែប ត្រូវចំណាយពេលច្រើនក្នុងការស្វែងយល់ ជាពិសេសបណ្តាប្រទេសលោក​ខាងលិច។ ក្នុងចំណោមនោះមាន Geisha ដែលជាប្រធានបទគួរឲ្យ​ទាក់ទាញបំផុត។ សៀវភៅប្រលោម​លោក​ដែល​និពន្ធដោយ Arthur Golden មានចំណងជើងថា “Memories of a Geisha” ជាប្រលោមលោកដ៏ល្បីដែលនិយាយ​ពី Geisha ជប៉ុន ត្រូវបានយកទៅ​កែ​សម្រួល​ក្នុងខ្សែភាពយន្ត។

មនុស្សជាច្រើនយល់ច្រឡំថា Geisha ជាស្រីពេស្យា ប៉ុន្តែតាមពិតការងារចម្បងរបស់ Geisha គឺនាំមកនូវភាពរីក​រាយ​​ជូនភ្ញៀវ ដោយប្រើទេពកោសល្យមិនមែនរាង​កាយ​នោះ​ទេ។ នារី Geisha អាចជជែកជាមួយភ្ញៀវដោយ​ផ្អែក​លើប្រធាន​បទ​ខុសៗ​គ្នា ពួកគេច្រើនតែរៀបចំការសម្តែង ពិធីតែ ច្រៀង និងរាំ។

នារី Geisha អាចធ្វើគ្រប់យ៉ាងដើម្បីឲ្យ​ភ្ញៀវរីករាយ ដូច្នេះនារី Geisha ក៏អនុញ្ញាតឲ្យ​ភ្ញៀវចែចង់ខ្លួនដែរ ប៉ុន្តែនៅ​តែ​រក្សា​ភាព​ថ្លៃ​ថ្នូរ។

ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី បទបញ្ញត្តិ និងជីវិតពិតរបស់ Geisha បានក្លាយជាប្រធានបទដែលមានប្រជា​ប្រិយ​ភាព​សម្រាប់អ្នកប្រាជ្ញជាច្រើន ក៏ដូចជាត្រូវបានបង្កើតជាខ្សែភាពយន្តផងដែរ។ នៅឆ្នាំ ២០០៥ ពិភពលោកមានការភ្ញាក់ផ្អើលចំពោះខ្សែភាពយន្តរឿង Memoirs of a Geisha ដែលកែសម្រួលពីប្រលោមលោករបស់អ្នកនិពន្ធ Arthur Golden ។ ប្រលោមលោកប្រៀបដូចជាទិដ្ឋភាពស្រស់បំព្រងដែលបានបើកចំហវប្បធម៌ជប៉ុន។ ខ្សែភាព​យន្តនេះផ្អែកលើអង្គហេតុនៃជីវិតពិតរបស់តួអង្គមានឈ្មោះថា  Mineko Iwasaki – គាត់ជានារី Geisha ដែលល្បីមានប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ចាប់តាំងពីខ្សែភាពយន្តនេះចេញផ្សាយលោកស្រី Mineko Iwasaki កាន់តែមានប្រជាប្រិយភាពទូទាំងពិភព​លោក។ ទោះជាយ៉ាងណា ប្រលោមលោកនេះហាក់ដូចជាដិតដាមជីវិតរបស់លោកស្រី ព្រោះអ្វីដែលអ្នកនិពន្ធបានសរសេរឃ្លាតពីការពិត។ រឿងនេះធ្វើឲ្យ​លោក​ស្រី Iwasaki ទទួលការប្រមាថ ក្រោយមកគាត់ដាក់ពាក្យបណ្តឹងប្តឹង Golden ហើយក៏បានបោះពុម្ពសៀវភៅសរសេរដោយខ្លួនផ្ទាល់មានចំណងជើងថា Geisha: A Life ។

ឈ្មោះពិតរបស់លោកស្រីគឺ Masako Tanaka កើតនៅឆ្នាំ ១៩៤៩ ក្នុងគ្រួសារក្រីក្រ ប៉ុន្តែមិនមែនក្រពីកំណើតនោះទេ។ ឪពុករបស់គាត់ជាកូនគ្រួសារអភិជនធ្លាក់ខ្លួនដោយសារក្ស័យធន។ នៅពេលលោកស្រីមានអាយុ ៥ ឆ្នាំរស់នៅ Oqia ផ្ទះរួម​របស់ Geisha ជាកន្លែងដែលគាត់រៀនជំនាញហត្ថកម្ម។

នៅក្នុងសម័យអធិរាជ Meiji ក្រុមគ្រួសាររបស់លោកស្រី Masako បានបដិសេធមិនព្រមផ្លាស់ទៅទីក្រុងតូក្យូ ដូច្នេះហើយបាត់បង់សិទ្ធិអំណាចទាំងអស់ លោកស្រី Masako ជាកូនទី ១១ ក្នុងគ្រួសារ។ ដោយសារគ្រួសារមានកូនច្រើនពេកទើបបងស្រីរបស់លោកស្រី Masako ត្រូវបញ្ជូនឲ្យ​ទៅរៀនជំនាញ Geisha ដើម្បីរកប្រាក់។ ហើយវាក៏បានកំណត់ជោគវាសនារបស់លោកស្រី Masako ដូច​បង​ស្រីរបស់គាត់ដែរ។

ក្រោយមកលោកស្រី Masako បានផ្លាស់ទៅ Kyoto ហើយក៏ត្រូវបានបញ្ជូនចូល Okiya – កន្លែងបណ្តុះបណ្តាល Geisha ។ មិនយូរប៉ុន្មានម្ចាស់ស្រីនៅ Okiya មើលឃើញទេពកោសល្យពីកំណើតរបស់គាត់។ ទោះបីបងស្រីរបស់គាត់ក៏រៀន​នៅទីនោះ ប៉ុន្តែម្ចាស់គ្រាន់​តែ​ទទួល​ចិញ្ចឹមគាត់ឲ្យ​ស្នងជំនាញប៉ុណ្ណោះ។ ឪពុកម្តាយរបស់លោកស្រី Masako បាន​យល់​ព្រម​ និងអនុញ្ញាតឲ្យ​គាត់ប្តូរឈ្មោះហៅថា Mineko Iwasaki ។

រូបភាព https://fabiosa.com/lbmkt-ctclb-rseln-audsm-pbolk-mineko-iwasaki-s-true-story-how-the-highest-paid-geisha-who-inspired-hollywood-producers-lived-in-reality/

លោកស្រី Masako ឬហៅថា Mineko ខិតខំរៀនសូត្រ គាត់ចូលចិត្តរាំជាងជំនាញដទៃទៀត ហើយមិនយូរប៉ុន្មានក៏បង្ហាញនូវទេពកោសល្យរបស់ខ្លួន។ លោកស្រី Mineko ក៏បានរៀនសិល្បៈអក្សរផ្ចង់ លេងឧបករណ៍ភ្លេង និងជំនាញទំនាក់ទំនងផងដែរ។ ជាទូទៅនារីទាំងអស់ត្រូវរៀនពីការប្រាស្រ័យទាក់ទង ធ្វើអាកប្បកិរិយា ថែរក្សាខ្លួនឯង ក៏ដូចជាទម្លាប់អនុវត្តការងារ។

ដើម្បីក្លាយទៅជា Geisha មួយរូប នារីម្នាក់ត្រូវឆ្លងកាត់ដំណាក់កាលរៀនសូត្រជាច្រើន ប៉ុន្តែ Mineko កាលអាយុ ១៥ ឆ្នាំចាប់ផ្តើមទទួលបានការអញ្ជើញពីភ្ញៀវទៅហើយ។ នៅពេលដែលទទួលភ្ញៀវដំបូងត្រូវអបដោយនារី Geisha ជាន់ខ្ពស់។ ព្រោះតែនាងរាំស្អាត ពូកែជជែកលេង ដូច្នេះហើយភ្ញៀវរបស់ Mineko ក៏ច្រើនណាស់ដែរ។ កេរ្តិ៍ឈ្មោះរបស់នារី Geisha រូប​នេះ​ក៏ចាប់ផ្តើមល្បីទូទាំងប្រទេសជប៉ុន។

នៅពេលនោះទំនាក់ទំនងរវាង Mineko និង Geisha ដទៃទៀតកាន់តែយ៉ាប់ទៅៗ។ ពួកគេច្រណែន និងសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើបាប Mineko ថែមទាំងស្ទាក់វាយគាត់តាមផ្លូវទៀតផង។ ចាប់តាំងពីពេលនោះមក Mineko បដិសេធមិនបម្រើភ្ញៀវមួយចំនួន។ ដើម្បីបង្កើតទំនាក់ទំនងល្អឡើងវិញ Mineko ព្យាយាមនាំ Geisha ផ្សេង​ទៀត​ទៅកន្លែងទទួលភ្ញៀវដើម្បីរកប្រាក់ចំណូលបន្ថែម ប៉ុន្តែវាហាក់ដូចជាមិនប្រសើរឡើយ។

រូបភាព https://alchetron.com/Mineko-Iwasaki

នៅពេលនោះ Mineko ត្រូវបានគេអញ្ជើញឲ្យ​ចូលរួមពិធីអបអរសាទរថ្នាក់រដ្ឋជាកន្លែងសម្រាប់ភ្ញៀវសំខាន់ៗ។ នាងត្រូវបានគេចាត់ឲ្យ​បម្រើសមាជិកគ្រួសាររាជវង្សអង់គ្លេស។ នាងធ្វើការមិនឈប់អស់រយៈពេលជាច្រើនឆ្នាំ ការខិត​ខំ​ប្រឹង​ប្រែង​ទាំងអស់របស់នាងទទួលបានជាប្រាក់ ដូច្នេះ Mineko រកប្រាក់បានចំនួន ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

គាត់ប្រកបការងារនេះអស់រយៈពេល ៨ ឆ្នាំ ហើយសុខភាពឈប់ក៏សម្រេចចិត្តចូលនិវត្តន៍នៅអាយុ ២៩ ឆ្នាំ។ ជារៀង​រាល់​ថ្ងៃគាត់ធ្វើការចាប់ពីម៉ោង ៧ កន្លះព្រឹក និងបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ មានពេលគេងតែ ៣ ​ម៉ោងប៉ុណ្ណោះ។

រឿងរ៉ាវនៃជីវិតពិត

សៀវភៅដែលសរសេរដោយអ្នកនិពន្ធជនជាតិអាមេរិចឈ្មោះ Arthur Golden បានធ្វើឲ្យ Mineko ខឹងសម្បារដែលក្នុងនោះ Geisha ត្រូវគេពណ៌នាដូចស្រីបម្រើ។ អ្នកនិពន្ធមិនបានពន្យល់អំពីទំនៀមទម្លាប់វប្បធម៌ជប៉ុនទេ លោកគ្រាន់តែបន្ថែមចំណុចមួយចំនួនដើម្បីធ្វើឲ្យ​សៀវភៅកាន់តែគួរឲ្យចាប់អារម្មណ៍។ សៀវភៅនេះកាន់តែល្បីត្រូវបាន​កែ​សម្រួល​ជា​ខ្សែភាពយន្ត ប៉ុន្តែមិនបានបង្ហាញពីជីវិតពិតរបស់ Geisha ឡើយ។

ដោយខឹងយ៉ាងខ្លាំង Mineko បានស្នើឲ្យ​លោក Golden សរសេរឡើងវិញ និងកែតម្រូវចំណុចដែលមិនត្រូវ ប៉ុន្តែលោក​បដិសេធ ដូច្នេះគាត់បានដាក់ពាក្យបណ្តឹង។ បណ្តឹងនេះបញ្ចប់ដោយ Mineko ជាអ្នកឈ្នះក្តីជាមួយនឹងសំណង។

រូបភាព https://fabiosa.com/

Mineko មិនអនុញ្ញាតឲ្យ​សៀវភៅរបស់អ្នកនិពន្ធ Arthur Golden ក្លាយជាប្រភពតែមួយគត់និយាយពីនារី Geisha នៅលើទីផ្សារអន្តរជាតិទេ ដូច្នេះក៏សម្រេចសរសេរសៀវភៅមួយទៀត។ ក្នុងសៀវភៅគាត់ចែករំលែកអំពីអ្វីដែលបានកើតឡើងក្នុងជីវិតរបស់ខ្លួន និងពន្យល់ទំនៀមទម្លាប់របស់ Geisha ។ សៀវភៅរបស់ Mineko ក៏ស្ថិតក្នុងចំណោមសៀវភៅដែលលក់ដាច់បំផុតលើទីផ្សារផងដែរ។

មិនយូរប៉ុន្មាន Mineko Iwasaki បានរកឃើញសុភមង្គលផ្ទាល់ខ្លួន។

បន្ទាប់ពីចូលនិវត្តន៍នៅអាយុ ២៩ ឆ្នាំ Mineko ជួបជាមួយ Jinichiro Sato – ជាវិចិត្រករកែរូបថតចាស់។ នៅឆ្នាំ ១៩៨២ អ្នក​ទាំង ២ បានរៀបការហើយមានកូនស្រីម្នាក់ឈ្មោះ Kosuke ។ បច្ចុប្បន្ន Mineko មានអាយុ ៦៩ ឆ្នាំទៅហើយ ពួកគេរស់នៅជាយក្រុងក្យូតូ។ Mineko ជួយប្តីក្នុងការកែសម្រួលរូបថតចាស់ ជីវភាពគ្រួសារមានសុភមង្គលណាស់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: