ឧទ្យានកំសាន្ត Toshima-en ដែលចំណាស់ជាងគេ និងប្លែកបំផុតរបស់ជប៉ុនត្រូវបិទទ្វារ
កាលពីថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ឧទ្យានកំសាន្ត Toshima-en ដែលចំណាស់ជាងគេរបស់ជប៉ុនត្រូវបានបិទទ្វារ។
ឧទ្យាននេះមានប្រវត្តិ ៩៤ ឆ្នាំមកហើយមានទីតាំងស្ថិតនៅតំបន់ទីប្រជុំជននៃទីក្រុងតូក្យូ។ ខ្ញុំផ្ទាល់ជាអ្នករស់នៅទីក្រុងតូក្យូក៏មកលេងនៅទីនេះជាច្រើនដងផងដែរ។ តាមពិតឧទ្យាន Toshima-en មិនត្រឹមតែល្បីព្រោះតែអាយុកាលប៉ុណ្ណោះទេ ថែមទាំងល្បីដោយសារគំនិតថ្មីប្លែកៗជាច្រើន។
គ្មានអ្វីប្លែកទេនៅពេលអ្នកមើលឃើញរទេះរុញចម្លែកមួយជិះឆ្លងកាត់រួចបន្សល់ដានបែបនេះ។
រូបភាព https://rocketnews24.com/2020/08/31/1408180/
ពាក្យទាំងនេះត្រូវបានសរសេរដោយទឹក Toshima-en daisuki” (ស្រឡាញ់ឧទ្យាន Toshima ខ្លាំងណាស់) ។ ទិដ្ឋភាពនេះអ្នកអាចមើលឃើញនៅឧទ្យាន Toshima-en តែប៉ុណ្ណោះ។
សូម្បីតែអ្នកអូសរទេះក៏មើលទៅដូចជាចំលែកណាស់ដែរ …
សូមមើលវីដេអូខាងក្រោម៖
នៅប្រទេសជប៉ុនមានទំនៀមទម្លាប់ជះទឹកតាមដងផ្លូវដើម្បីកាត់បន្ថយកម្តៅនារដូវក្តៅ។ វិធីសាស្ត្រកាត់បន្ថយសីតុណ្ហភាពតែមួយគត់មាននៅជប៉ុន។
ហើយនៅក្នុងឧទ្យានក៏មានយុទ្ធនាការផ្សាយពាណិជ្ជកម្មជាច្រើនដែលអ្នកនឹងឆ្ងល់ថា “តើនរណាជាអ្នកគិតឃើញ?”
ឧទាហរណ៍ការផ្សព្វផ្សាយរបស់ឧទ្យានប៉ុន្តែគ្មានរូបភាពរបស់ឧទ្យានសោះ។
ឬជាការផ្សព្វផ្សាយជាមួយសម្លេងរបស់អ្នកស្រុក “សម្លេងធ្ងន់” ដែលសូម្បីតែជនជាតិជប៉ុនក៏មិនអាចយល់បានដែរ។
ឬក៏ជាការផ្សាយពាណិជ្ជកម្មសន្តំអារម្មណ៍អ្នកមើលដូចនេះ …
ថែមទាំងមានការបោកបញ្ឆោតដ៏អាក្រក់បំផុតនាថ្ងៃទី ១ ខែមេសាទៀតផង។
ម៉ាស៊ីនមួយដែលចំណាយថវិកាសាងសង់សរុបចំនួន ២៦០ ពាន់លានយ៉េនបានបង្ហាញខ្លួនហើយ។
都営大江戸線といえば、「構想25年・総工費2600億円・地下最深41.7m疾走!としまえんにすごいマシンがやってきた!!その名も都営地下鉄12号線」という広告好き。 pic.twitter.com/QsBPXCSake
— しゅど㌠`¶cリ˘ヮ˚)|ゞ@九州19-22 (@0622shud) June 6, 2020
ក្រោយរយៈពេល ២៥ ឆ្នាំនៅទីបំផុតគម្រោងដែលមានទឹកប្រាក់សរុបចំនួន ២៦០ ពាន់លានយ៉េន រថភ្លើងក្រោមដីដែលមានជម្រៅ ៤១,៧ ម៉ែត្របានដំណើរការនៅឧទ្យាន Toshima-en ។ គម្រោងនេះជាខ្សែរថភ្លើងក្រោមដី Toei Subway Line 12 ។
បច្ចុប្បន្នខ្សែរថភ្លើងនេះនៅតែដំណើរការដែលគេហៅថា Toei Oedo Line ។ ទោះយ៉ាងណារថភ្លើងនេះគ្រានតែឆ្លងកាត់ឧទ្យាន Toshima-en មិនមែនជាកម្មសិទ្ធិរបស់ឧទ្យានទេ។
ទោះបីជាការផ្សាយពាណិជ្ជកម្មទាំងនេះចម្លែកបន្តិចតែក៏ធ្វើអោយមនុស្សជាច្រើនអស់សំណើចផងដែរ។
ពិតជាស្តាយណាស់ដែលមិនអាចមើលឃើញឧទ្យាននេះ។
Kengo Abe