អត្រាមនុស្សចាស់នៅប្រទេសជប៉ុនមានចំនួនខ្ពស់ជាងគេ​លើ​ពិភព​លោក

អគ្គនាយកដ្ឋានជប៉ុនបាននិយាយថាចំនួនមនុស្សចាស់ជរានៅក្នុងប្រទេសជប៉ុនមានចំនួនខ្ពស់។ ហើយអត្រាមនុស្ស​ចាស់​នៃចំនួនប្រជាជនជប៉ុនសរុបក៏ខ្ពស់ជាងគេនៅលើពិភពលោកដែរ។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/257303/

ក្រសួងចេញសេចក្តីប្រកាសនេះកាលពីថ្ងៃអាទិត្យមុនថ្ងៃបុណ្យសម្រាប់មនុស្សចាស់មួយថ្ងៃដែលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ជន​ជាតិ​ជប៉ុន។

យោងតាមក្រសួងបានអោយដឹងគិតត្រឹមថ្ងៃអង្គារសប្ដាហ៍​មុនចំនួនមនុស្សចាស់ចាប់ពីអាយុ ៦៥ ឆ្នាំឡើងទៅមាន​ចំនួន ៣៦,១៧ លាននាក់កើនឡើងចំនួន ៣០០,០០០ នាក់បើប្រៀបទៅនឹងឆ្នាំមុន ហើយតួលេខនេះជាចំនួន​ខ្ពស់ណាស់។

អត្រាមនុស្សចាស់នៃចំនួនប្រជាជនសរុបមានចំនួន ២៨,៧% កើនឡើងចំនួន ០,៣ % បើប្រៀបទៅនឹងឆ្នាំមុនហើយក៏ជាកំណត់ត្រាខ្ពស់ផងដែរ។

យោងតាមអង្គការសហប្រជាជាតិអត្រាមនុស្សចាស់របស់ជប៉ុនមានចំនួនខ្ពស់ជាងគេនៅលើពិភពលោក។

អគ្គនាយកដ្ឋានបានអោយដឹងក្នុងចំណោមមនុស្សចាស់មានប្រហែល ១៥,៧៣ លាននាក់ជាបុរស និងចំនួន ២០,៤៤ លាននាក់ជាស្ត្រី។

នេះជាលើកដំបូងហើយដែលតួលេខស្រ្តីចាប់ពីអាយុ ៧០ ឆ្នាំឡើងមានចំនួនច្រើនជាង ២៥% ។

ក្នុងចំណោមមនុស្សចាស់សរុបមានចំនួន ២៤,៩% មានការងារធ្វើ មានន័យថាក្នុងចំណោមមនុស្សចាស់ ៤ នាក់មានម្នាក់កំពុងធ្វើការ។ អត្រានេះកើនឡើងជាបន្តបន្ទាប់រយៈពេល ៨ ឆ្នាំមកហើយ។ ប្រទេសជប៉ុនក៏ជាប្រទេសមួយ​ក្នុងចំណោមប្រទេសឧស្សាហកម្មដែលមានអត្រាមនុស្សចាស់មានការងារធ្វើច្រើនជាងគេផងដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: