ហេតុអ្វីបានជាមនុស្សដែលមានសមត្ថភាព​ទាប​ជាង​អ្នក​ត្រូវ​បាន​តំឡើង​​តំណែង?

មិត្តរួមការងារដែលចូលក្រុមហ៊ុនក្នុងពេលដំណាលគ្នា មិនថាចាស់ ឬក្មេងគួរចាត់ទុកជាគូប្រជែងរបស់អ្នក។ ព្រោះថ្នាក់លើផ្អែកលើសមត្ថភាពការងារ និងទំនាក់ទំនងជាមួយអ្នកដទៃដើម្បីធ្វើការវាយតម្លៃបុគ្គលិក។

ក្នុងករណីអ្នកបានខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែបែរជាត្រូវវាយតម្លៃទាបជាងម្នាក់នោះប្រាកជាធ្វើឲ្យ​អ្នកខកចិត្ត​ជា​​មិន​​ខាន។

“ហេតុអ្វីបានជាមនុស្សម្នាក់នោះមានសមត្ថភាពទាបជាងខ្ញុំបែរជាត្រូវគេអោយតម្លៃខ្ពស់ជាង?”

រូបភាព https://cafef.vn/su-noi-troi-cua-nguoi-khac-cang-lam-ro-hon-su-thua-kem-cua-ban-than-ban-do-ky-la-dieu-kien-de-truong-thanh-201901171126555.chn

តើអ្វីគ្រប់យ៉ាងដូចដែលអ្នកគិតដែរទេ?

ជាការពិតណាស់ ពេលខ្លះសមត្ថភាពរបស់អ្នកត្រូវគេយល់ច្រឡំ សូមពិនិត្យមើលការវាយតម្លៃរបស់អ្នក។ មិនងាយទេក្នុងការវាយតម្លៃសមត្ថភាពខ្លួនឯង មនុស្សគ្រប់គ្នាតែងចង់ឲ្យគេឲ្យតម្លៃខ្ពស់ព្រោះខ្លួនបានខំប្រឹងអស់ពីសមត្ថភាព។ ប៉ុន្តែអ្នកមិនដឹងទេថាតើការខិតខំប្រឹងប្រែងរបស់គូប្រជែងច្រើនជាងអ្នកដែរទេ? ត្រឹមតែមាន​អារម្មណ៍មិនសប្បាយចិត្តព្រោះចាញ់គេប៉ុណ្ណោះ។

ដូច្នេះសាកល្បងគិតដូចនេះមើលណា!!!

“ខ្ញុំពិតជាមានសំណាងដែលត្រូវវាយតម្លៃជាបជាងសមត្ថភាពពិត” ។

ស្តាប់ទៅមិនសមហេតុ​ផលសោះ។

រូបភាព https://www.hec.edu/en/knowledge/articles/envy-work-how-organizations-can-improve-productivity

ត្រូវគេវាយតម្លៃសមត្ថភាពទាបមានន័យថាតំណែង និងប្រាក់ខែទាប តើសំណាងត្រង់ណា?

នៅពេលដែលអ្នកបរាជ័យក៏ថ្នាក់លើមិនអាក់អន់ចិត្តដែរ ប៉ុន្តែបើអ្នកជោគជ័យថ្នាក់លើប្រាកដជាមានការភ្ញាក់ផ្អើលព្រោះមិនស្ថិតក្នុងការរំពឹងទុករបស់ពួកគេ។

ត្រូវគេវាយតម្លៃទាបប្រសើរជាងការវាយតម្លៃខ្ពស់តែសមត្ថភាពមិនដល់។ កាលណាមនុស្សត្រូវគេវាយតម្លៃខ្ពស់សម្ពាធ​ក៏កាន់តែខ្លាំងឡើងដែរ។ នៅពេលថ្នាក់លើប្រគល់ការងារតែងត្រូវកំណត់ថាជោគជ័យទោះបីសមត្ថភាពមាន​កម្រិត​នៅឡើយ។ ហើយបើសមត្ថភាពរបស់អ្នកឈានដល់លំនឹង តើមួយណាស្រួលជាង?

ការបញ្ជាក់អំពីសមត្ថភាពខ្លួនឯងមានរយៈពេលយូរ ដូច្នេះដើម្បីទទួលបានការវាយតម្លៃត្រឹមត្រូវ អ្នកត្រូវយល់ពីអារម្មណ៍​ខ្វះ​សមត្ថភាពដើម្បីខិតខំជាងមុន។

គ្មាននរណាម្នាក់ចង់ឲ្យ​គេវាយតម្លៃសមត្ថភាពខ្លួនខុសនោះទេ ប៉ុន្តែយោគល្អត្រូវគេវាយតម្លៃទាបដើម្បីខំប្រឹងរាល់ពេលទទួលបានការងារ។

ដូច្នេះហើយត្រូវគេវាយតម្លៃទាបក៏សំណាងម្យ៉ាងដែរ។

ប៉ុន្តែប្រសិនបើអ្នកត្រូវគេវាយតម្លៃទាបនៅតែមិនធ្វើអ្វីដើម្បីផ្លាស់ប្តូរ អ្នកប្រាកដជាមិនអាចរីកចម្រើនបានទេ។ កុំ​ឲ្យ​​អ្នកដែលវាយតម្លៃអ្នកធ្វើឲ្យ​អ្នកទទួលយកការវិនិច្ឆ័យនោះ ហើយបន្ទាបសមត្ថភាពខ្លួនឯង។

ត្រូវចាត់ទុកនោះជាឱកាសមួយដើម្បីបញ្ចេញកម្លាំងរបស់ខ្លួនដោយមិនខ្លាចបរាជ័យ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: