កម្មវិធីប្រកួតរកផ្លែល្ពៅយក្សរបស់កសិករជប៉ុនមុនរដូវបុណ្យ​ហាឡូវីន​មកដល់

នៅក្នុងពិធីបុណ្យហាឡូវីនឆ្នាំនេះមានរៀបចំការប្រកួតមួយនៅខេត្ត Ibaraki ភាគឦសានទីក្រុងតូក្យូប្រទេស​ជប៉ុន គេ​ប្រមូល​ផ្តុំល្ពៅយក្សប្រមាណ ៣០០ ផ្លែមានទម្ងន់ជាង ៦០ គីឡូក្រាម។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/257239/

កម្មវិធីប្រកួតធ្វើឡើងនៅទីក្រុង Hitachiomiya គោលបំណងរកផ្លែល្ពៅដែលធ្ងន់ជាងគេ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផ្តើមប្រារព្ធធ្វើឡើងកាលពី ១២ ឆ្នាំមុន។ បច្ចុប្បន្ននេះមានកសិករក្នុងស្រុកប្រហែល ៤០ នាក់បានចាប់ផ្តើមដាំល្ពៅ។

កាលពីថ្ងៃអាទិត្យអ្នកដំណើរមានឳកាសមើលឃើញផ្ទាល់ភ្នែកផ្លែល្ពៅធំៗដែលគេតំរៀបតាមចំណតរថយន្តនៅផ្សារកសិករ​ក្នុង​ស្រុក។ មនុស្សមួយចំនួនថតរូបផ្លែល្ពៅទាំងនេះ ហើយល្ពៅធ្ងន់ជាងគេមានទំងន់ ៦៨,១ គីឡូក្រាម។

លោក Ogushi Shoichi គឺជាកសិករដាំផ្លែល្ពៅដែលឈ្នះក្នុងការប្រកួត។ គាត់បានសម្តែងភាពសប្បាយរីករាយពេល​យក​ឈ្នះ​ការ​ប្រកួតនេះ ហើយនិយាយបន្ថែមថាផ្លែល្ពៅនេះស្រាលជាងល្ពៅដែលគាត់ដាំពីមុន។

នៅក្នុងស្រុកកសិករបាននិយាយថាផ្លែល្ពៅដែលពួកគេដាំនៅឆ្នាំនេះតូចជាងធម្មតាដោយសារកង្វះពន្លឺព្រះអាទិត្យក្នុងរដូវវស្សា និងរដូវក្ដៅនេះ។

ប្រធានអ្នករៀបចំការប្រកួតនិយាយថាលោកពិតជារីករាយពេលអ្នករាល់គ្នាចាប់អារម្មណ៍នឹងព្រឹត្តិការណ៍នេះ ហើយ​សង្ឃឹម​ថា​អ្នក​រាល់គ្នានឹងសប្បាយចិត្តនៅពេលមើលឃើញល្ពៅយក្សទាំងនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: