ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបើកសេវាកម្មដឹកអ្នកដំណើរដើរលេងជុំវិញអាកាស

បច្ចុប្បន្ននេះដោយសារការរឹតត្បិតជើងហោះហើរចេញទៅក្រៅប្រទេស ដូច្នេះចំនួនអ្នកដំណើរក្នុងស្រុកកាន់​តែ​កើន​ឡើង​បណ្តើរៗ។ ព្រោះតែការព្រួយបារម្ភចំពោះរីករាលដាលនៃជំងឺកូវីដ-១៩ ពិតជាពិបាកក្នុងការធ្វើដំណើរតាម​តំបន់​ជន​បទ​ជប៉ុន។

ដើម្បីប្រឈមមុខនឹងស្ថានភាពនេះសេវាកម្មថ្មីមួយត្រូវបានគេបង្កើតឡើង ហើយប្រើទូទាំងពិភពលោកដែលមានឈ្មោះ​ហៅ​ថា៖

“ដំណើរកំសាន្តតាមផ្លូវអាកាស … គ្មានដែនកំណត់”

ប្រសិនបើនិយាយអោយស្រួលយល់អ្នកដំណើរអង្គុយលើយន្តហោះ បន្ទាប់មកហោះមួយជុំត្រឡប់មកអាកាសយានដ្ឋានវិញ។ សូមក្រឡេកមើលជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានអនុវត្តសេវាកម្ម​នេះ។

យន្តហោះ B767-300ER កំពុងត្រៀមចេញដំណើរ។

រូបភាព https://blog.goo.ne.jp/atis128/e/68d31114d026430f6950d5403ec1ac76

នេះជាប្រភេទយន្តហោះខ្នាតធំប្រើសម្រាប់ជើងហោះហើរអន្តរជាតិ។ យន្ដហោះនឹងអនុវត្តជើងហោះហើរចំនួន ២ រាង​​បេះដូង និងខ្សែបូ។

រូបភាព https://press.jal.co.jp/ja/release/202009/005752.html

នៅលើយន្ដហោះអ្នកអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់បំព្រងដូចក្នុងគំនូរ (អាចនឹងផ្អាកជើងហោះហើរ​​ដោយ​​សារ​​​លក្ខខណ្ឌ​អាកាសធាតុអាក្រក់) ។

រូបភាព https://blog.goo.ne.jp/norakuro50/e/1631a4d6f5f71797f2294f324edc9f29

អ្នកថែមទាំងអាចរីករាយជាមួយអាហារនៅលើយន្តហោះ មើលផ្ទៃមេឃពោរពេញទៅដោយផ្កាយ និងទេសភាពពេល​រាត្រី ជាមួយនឹងបទ​ពិសោធន៍​ថ្មីប្លែកពេលប្រើសេវាកម្មនេះ។

ប្រសិនបើអ្នកជាមនុស្សចូលចិត្តដេកនៅលើយន្តហោះរង់ចាំរហូតដល់ពេលចុះចត ពេលនេះសូមមើលទេសភាពខាង​ក្រៅលំហ ហើយរីករាយនឹងអាហារនៅលើយន្តហោះ បើមិនដូច្នោះទេអ្នកប្រាកដជាសោកស្តាយ។ ការ​ហោះ​ហើរ​ប្រហែល​ជា ៣ ម៉ោងកន្លះ។ ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតនៅជុំវិញពិភពលោកក៏កំពុងសាកល្បងសេវាកម្មនេះ​ផង​​ដែរ។

ទោះជាយ៉ាងណាវាគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នកំឡុងពេលជំងឺរាតត្បាតប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាយើងទាំងអស់​គ្នា​អាច​ធ្វើដំណើរ​ទៅ​គ្រប់​ទីកន្លែង​ដូច​គ្រាមុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: