និយោជិកស្រីប្តឹងក្រុមហ៊ុននៅទីក្រុងតូក្យូពីបទធ្វើការ ៤៨ ម៉ោង​ថែមទាំងកំណត់បទបញ្ជាមិនសមហេតុ​ផលជាច្រើនទៀត

វិស័យកំសាន្តតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនាំមកនូវសំណើច និងពេលវេលាបន្ធូរអារម្មណ៍ដល់មនុស្សគ្រប់គ្នា លើកលែងតែអ្នកដែលធ្វើការក្នុងវិស័យនោះ។ ធ្វើការនៅក្នុងវិស័យនេះមានសម្ពាធ ស្ត្រេស និងចំណាយពេលច្រើន។ ជាពិសេស​នៅប្រទេសជប៉ុនអាជីពនេះទាបទារអោយបន្ថែមម៉ោងច្រើនជាងការងារផ្សេងទៀត។

ថ្មីៗនេះមានបញ្ហាកើតឡើងចំពោះបុគ្គលិក TV Tokyo Seisaku ដែលជាក្រុមហ៊ុនផលិតកម្ម និងជាសាខារបស់ TV Tokyo ក្រោមសម្ពាធការងារហួសប្រមាណ។

រូបភាព https://news.yahoo.co.jp/articles/dfdc016193eff26241481ebc6d4e49b01f50d360

បុគ្គលិកស្រីអាយុ ៥១ ឆ្នាំម្នាក់និយាយថាគាត់ធ្លាប់ធ្វើការក្នុងវិស័យផលិតកម្ម ប៉ុន្តែបន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើត្រូវគេផ្ទេរទៅផ្នែកចាត់ចែងការងារទូទៅ។ ទោះបីគាត់ត្រូវគេប្តូរតួនាទីការងារ ប៉ុន្តែនៅតែត្រូវទទួល​ខុស​ត្រូវចំពោះការងារមុន មិនថាគាត់រវល់ដោះស្រាយបញ្ហាក្នុងមុខតំណែងថ្មីយ៉ាងណាឡើយ។ នៅពេលខ្លះបុគ្គលិក​ស្រីរូបនេះត្រូវធ្វើការងាររយៈពេល ៤៨ ថ្ងៃ ហើយសូម្បីតែអ្នកមើលការខុសត្រូវក៏កំណត់បទបញ្ជាមិនសមហេតុ​ផលដូចជាកំណត់ចំនួនដងក្រោកឡើងដើរទៅមកឬទៅបន្ទប់ផងដែរ។

ការិយាល័យស្តង់ដារការងារបានវាយតម្លៃបញ្ហានេះថាជាការប៉ះទង្គិចនៅកន្លែងធ្វើការ។

រូបភាព https://www.nippon.com/ja/news/fnn2020091786099/

ភាពតានតឹងនៅកន្លែងធ្វើការបណ្តាលអោយនាងទទួលរងជំងឺមិនអាចគ្រប់គ្រងអាកប្បកិរិយា និងស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរជាច្រើនទៀត។ បន្ទាប់ពីពិនិត្យមើលករណីនេះការិយាល័យស្តង់ដារការងារ Mita នៅខេត្ត Minato ទីក្រុងតូក្យូបានកំណត់ថាករណីនេះបណ្តាលមកពីការប៉ះទង្គិចនៅកន្លែងធ្វើការ។ មេធាវីរបស់បុគ្គលិកស្រីរូបនោះ​បានប្តឹង TV Tokyo Seisaku ពីបទមិនបើកប្រាក់ឈ្នួលថែមម៉ោង ក៏ដូចជាការទាមទារសំណងយាយីនៅកន្លែង​ធ្វើ​ក្រោមទម្រង់កំណត់ពេលទៅបន្ទប់ទឹក និងបទបញ្ជាមិនសមហេតុ​ផលផ្សេងទៀត។

ម៉្យាងវិញទៀត TV Tokyo Seisaku និយាយថាខ្លួនមិនយល់ស្របចំពោះការចោទប្រកាន់អំពីស្ថានការណ៍នេះទេ ហើយ​ក៏​​បដិសេធ​មិនបានធ្វើអត្ថាធិប្បាយជាក់លាក់ណាមួយក្នុងពេលដាក់ពាក្យបណ្តឹងផងដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: