ការបើកសម្ពោធសារមន្ទីរឧប្បត្តិហេតុនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាកាលពីឆ្នាំ ២០១១
ការបើកសម្ពោធសារមន្ទីរសាធារណៈដំបូងបង្ហាញដល់មនុស្សជំនាន់ក្រោយអំពីឧប្បត្តិហេតុនុយក្លេអ៊ែរកាលពីឆ្នាំ ២០១១ ។ សារមន្ទីរនេះបើកកាលពីថ្ងៃអាទិត្យនៅខេត្តហ្វូគូស៊ីម៉ាភាគឦសានប្រទេសជប៉ុន។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/257155/
សារមន្ទីរបង្ហាញអំពីរញ្ជួយដី និងគ្រោះមហន្តរាយនុយក្លេអ៊ែរស្ថិតនៅទីក្រុង Futaba ជាកន្លែងដែលបទបញ្ជាជម្លៀសត្រូវដកចេញកាលពីខែមីនាកន្លងទៅនេះ។
ទីក្រុង Futaba ជាកន្លែងមានរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាលេខ ១ ។ ឧប្បត្តិហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតលើពិភពលោកធ្លាប់កើតឡើងនៅទីនេះ។
រ៉េអាក់ទ័រចំនួន ៣ នៅក្នុងរោងចក្រនេះក្តៅរលាយបន្ទាប់ពីគ្រោះថ្នាក់រញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ ២០១១ ។
សារមន្ទីរនេះត្រូវបានកសាងឡើងដោយខេត្តហ្វូគូស៊ីម៉ាក្នុងនោះមានអេក្រង់ធំៗដាក់បង្ហាញទិដ្ឋភាពក្រោយឧប្បត្តិហេតុ និងរបៀបដែលប្រជាជនជម្លៀសចេញ។
សារមន្ទីរនេះដាក់តាំងវត្ថុតាងប្រមាណ ១៥០ វត្ថុ និងវីដេអូស្តីអំពីភាពច្របូកច្របល់ ការខិតខំបំបាត់សារធាតុវិទ្យុសកម្ម និងផលប៉ះពាល់ដែលបណ្តាលមកពីឧប្បត្តិហេតុនេះ។
ក្នុងចំណោមវត្ថុតាំងមានក្តារខៀនបង្ហាញអំពីព័ត៌មាន និងតួលេខដែលសរសេរដោយមន្រ្តីរដ្ឋាភិបាលដឹកនាំទប់ទល់នឹងគ្រោះមហន្តរាយមានទីតាំងនៅក្បែរកន្លែងកើតហេតុ។
អ្នកស្រុកដែលរស់នៅទីនោះក៏មានវត្តមាននៅសារមន្ទីរដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់របស់ពួកគេផងដែរ។
Japo Cambodia